ផ្សេងៗ

ពិធីបុណ្យចូលឆ្នាំចិនវៀតណាម នៅខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃ ទទួលភ្ញៀវទេសចរជិត២ម៉ឺននាក់

ខេត្តមណ្ឌលគិរី៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាម រយះពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី០៥-០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរជិត២ម៉ឺននាក់ ដែលបានមកលេងកម្សាន្តនៅក្នុងខេត្តនេះ មានការកើនឡើង បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីថា កត្តាដែលទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើនឡើងបែបនេះ ដោយសារតែខេត្តមណ្ឌលគិរីជាខេត្តមួយដែលមានសក្កានុពលធម្មជាតិល្អប្រសើរ ដូចជាអាកាសធាតុត្រជាក់ វិសាលភាពព្រៃភ្នំ និងមានរមណីដ្ឋានស្អាតៗជាច្រើន ជាពិសេសនោះខេត្តមួយនេះ បានរឹតបន្តឹងនូវសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានយ៉ាងល្អប្រសើរ ជាពិសេស មានប្រព័ន្ធផ្លូវថ្នល់ល្អងាយស្រួលក្នុងការធ្វើដំណើរ។

លោកបន្តទៀតថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី តែងតែទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា រមណីដ្ឋានវប្បធម៍ភ្នំដោះក្រមុំ ដែលជាទីសក្ការ:របស់បងប្អូនជនជាតិដើមភាគតិច ដើម្បីបួងសួងសុំសេចក្តីសុខ និងទៅទស្សនារមណីដ្ឋានសមុទ្រឈើមើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ។

ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តទៀតថា បើគិតត្រឹមរយៈពេល៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន- វៀតណាម ខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ១៩.៥២៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៩.២១៦នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣១២នាក់ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ សម្រាប់ភ្ញៀវទេសចរសរុប ១៧.៣៧០នាក់ ក្នុងនោះទេសចរជាតិមានចំនួន១៧.១០៥នាក់ ទេសចរអន្តរជាតិ២៦៥នាក់ មានការកើនឡើងសរុប ១២,៤២% ទេសចរជាតិកើន ១២,៣៤% ទេសចរអន្តរជាតិកើន ១៧,៧៣% ។

ហើយចំពោះសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តមណ្ឌលគិរីវិញ នាឱកាសបុណ្យចូលឆ្នាំចិនវៀតណាមមានភាពល្អប្រសើរ ពីព្រោះកងកម្លាំងបានឈរនៅតាមគោលដៅសំខាន់ៗ ជាពិសេសនៅរង្វង់មូលគោព្រៃ និងតាមរមណីយដ្ឋាននានា ដែលធ្វើអោយភ្ញៀវមានទំនុកចិត្តនៅពេលដែលបានចូលមកលេងក្នុងខេត្តនេះ ព្រមទាំងធ្វើអោយបងប្អូនប្រជាពលរដ្ឋអាចរកកំរ៉ៃបានទៅតាមការលក់របស់របរ និងបន្លែបង្កាត្រីសាច់ជាដើម៕ ដោយ៖រមនា

 

SHARE
RELATED POSTS
ហាមប្រុសៗនៅ​កម្ពុជា ប្រើ​ថ្នាំ​មួយ​ប្រភេទ​នេះ​ដាច់ខាត ប្រយ័ត្ន​ខាន​ត​ពូជ
បុរស​ ៩៩.៩ ភាគរយ​ អាច​ប្ដូរជីវិត​ចំពោះ​រឿងមួយនេះ​ ចុះ​ហេតុអ្វី​ បុរស​ម្នាក់នេះ​សុខចិត្ត​សំងំ​យកសុខ​..???
កីឡា​ករ​ថៃបាន​ហៅ​កីឡា​កម្ពុជា​ចំនួន​៤រូប ឥឡូវ​ឯកឧត្តម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរបាន​បកស្រាយ​….

Leave Your Reply

*