ចរាចរណ៍​

មិនដឹងជារថយន្តសង្គ្រោះដឹកសាកសពយកទៅណាបានជាប៉ូលីសរកសពមកពិនិត្យមិនឃើញ

ភ្នំពេញ៖ រថយន្តគ្លីនិកសុធា រិទ្ធ បែកចាន ដឹកសកសពរត់យកទៅសង្រ្គោះរួមជាមួយជនរងគ្រោះម្នាក់របួសបាក់ជើង ក្រោយពីជួបនូវឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកាមរីឆ្លាមបើករំលោភចូលគន្លងផ្លូវផ្សេងជ្រុលទៅបុកម៉ូតូចំនួន២គ្រឿងជាបន្តបន្ទាប់ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់កន្ទោក ភូមិព្រៃបឹង សង្កាត់កន្ទោកខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកកាមរីឆ្លាម បើកបរដោយស្រ្តីម្នាក់ បើកបោះពូួយល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត វ៉ាជែងគេឯងជាបន្តបន្ទាប់ ដល់ចំណុចខាងលើ រថយន្តបានបើកចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូចំនួន២គ្រឿងជាបន្តបន្ទាប់ ដែលបើកពីកើតទៅលិចច្រាសទិសគ្នា មួយគ្រឿងម៉ាក ហុងដា សេ១២៥ និងមួយគ្រឿងទៀតម៉ាក ហុងដាវ៉េវ បណ្តាលឲ្យមនុស្ស២នាក់ រងរបួស ម្នាក់រហូតដល់បាត់ជីវិតនៅកន្លែង និងម្នាក់ទៀតរបួសបាក់ជើង រីឯស្រ្តីជាអ្នកបើកបររថយន្ត ត្រូវបានប៉ូលីសប៉ុស្តិ៍នៅជាប់ទីនោះស្រាប់ ចេញមកឃាត់បានភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ បណ្តាលឲ្យម្នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀត របួសបាក់ជើង ភ្លាមៗគ្រាន់តែប្រព័ន្ធវិទ្យុទាក់ទងរបស់ស្ថាប័ណប៉ូលីសរាយការណ៍ជុំវិញសភាពការខាងលើនេះភ្លាម លេចក្បាលឡានគ្លីនិក សុធា រិទ្ធ បែកចានមកដល់ទីតាំងកើតហេតុភ្លែត ចាប់លើកសាកសព និងជនរងរបួសបាក់ឡើងឡើងឡាន ដឹកយកទៅគ្លីនិករបស់គេ នៅឯខាងបែកចានភ្លាម ទោះជាពលរដ្ឋ សមត្ថកិច្ចឃាត់ ឲ្យទុកសាកសព រងចាំពិនិត្យស្លាកស្នាមសិន មិនបាន ក្នុងហេតុផលរបស់គាត់ ដឹកសាកសពយកទៅសង្រ្គោះ សិនក្រែងមានជីវិតឡើងវិញ ។

តែបើតាមមតិប្រជាពលរដ្ឋ បានលើកឡើងថា វប្បធម៌ របស់ក្រុមឡានដឹកសព អរឲ្យតែមានសពគ្រោះថ្នាក់បែបនេះ ដណ្តើមប្រជែងគ្នា ឡានបើករបូតកង់ចោល សំខាន់ឲ្យបានលើកសពដាក់លើឡានមុន ដូចឡាន សុធារិទ្ធ បែកចាននេះអិញ្ចឹង លើកសពដាក់លើឡានហើយ បើករត់គេចទៅបាត់ រកតែសមត្ថកិច្ចពិនិត្យស្លាកស្នាមមិនបាន សង្ស័យម្ចាស់ ថៅកែគ្លីនិក ប្រាប់ឲ្យធ្វើបែបនេះហើយមើលទៅ ៕ ដោយ៖សូ សុខា

 

SHARE
RELATED POSTS
រថយន្តស៊េរីទំនើបមួយគ្រឿងក្រឡាប់ផ្ងារជើងដូចក្នុងហ្គ៊ែមអញ្ចឹង
ជនជាតិចិនផឹកស្រវឹងទៅចងកំហឹងជាមួយនឹងបង្គោលភ្លើង
យុវជនវៀតណាមម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ

Leave Your Reply

*