សន្តិសុខ

ឯកសារ រឿងដីនៅពយម៉ាចូវ ដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម គោរពជូនទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អោយលើកចោលនូវសំណុំរឿង វិវាទដីធ្លីក្នុងតំបន់ពយម៉ាចូវ តាំងពីឆ្នាំ២០១៧ ហេតុអ្វី​នៅ​អនុវត្ត​..??

ខេត្តព្រះសីហនុ៖ ការចុះអនុវត្តសាលដីការ១របស់តុលាការកំពូល ដោយតាមសំណុំរឿងរដ្ឋប្បវេណី ១៣៣ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ សាលដីកាលេខ ៣៤៨(ឈ) ចុះថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧។ រូបមន្តអនុវត្តសាលដីការ លេខ៦៨៦/១៨ ចុះថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៨ ។ហើយបានចុះទៅ អនុវត្ត កាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៩ លើដី៧១ហិចតានៅតំនប់ពយម៉ាចូវ ដែលមានដើមចោទឈ្មោះ ឆាយណារិន -គង់វណ្ណាតំណាងអោយប្រជាពលរដ្ឋ៩គ្រួសារ និងចំណែកកូនបំណុល ឈ្មោះ ហេង អ៊ុយហុក-ហេង ប៉ាវ-ជីវ ផល្លី ។ ដែលបានប្តឹងផ្តល់គ្នា ក្នុងដីដែនគម្របព្រៃឈើឆ្នាំ២០០២។

នៅលើដីដែលមានប្រជាពលរដ្ឋរស់នៅបច្ចុប្បន្ន រាប់រយគ្រួសារ ដែលបានកំពង់រស់នៅនឹងអាស្រ័យផលជាក់ស្តែងខុសពីអ្នកប្តឹងផ្តល់គ្នា ដែលសូម្បីតែរបង ព្រំប្រទល់ត្រឹមណាក៏មិនមានការច្បាស់លាស់ដែរ ។ ហើយការចុះអនុវត្តនោះទៀតសោតបានធ្វើខុសទៅនឹងកិច្ចប្រជុំរបស់គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុ មុនពេលចុះដែលហាមមិនអោយមានការផ្ទុះអាវុធ(ប្រភពពីអភិបាលខេត្ត) តែក្នុងនោះបែរជាមានការបាញ់បោះត្រូវរបួស ធ្វើទារុណកម្មលើពលរដ្ឋដៃជាប់ចំណងចងស្លាបសេក ប្រការនេះបានធ្វើអោយសាធារណៈមតិជាតិនិងអន្តរជាតិ មានការរិះគន់យ៉ាងខ្លាំទៅលើ អាជ្ញាធរខេត្ត ពិសេសអ្នកដឹកនាំបញ្ជាផ្ទាល់ដែលមានលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្ត លោក សៀងសុខព្រះរាជអាជ្ញា លោក ហួត វិចិត្រព្រះរាជអាជ្ញារង និងកំលាំងសមត្ថកិច្ចចម្រុះ៣០០នាក់ហើយនឹងអ្នកត្រូវគេជួលមកដើម្បី ជញ្ជូន​អីវ៉ាន់​ក្នុងផ្ទះ​ឲ្យ​គ្រួសារ​រងគ្រោះ​មុននិង​ត្រូវ​វាយ​កម្ទេចផ្ទះ​។

(

ទាក់ទងនិងបញ្ហានេះ បើមើលតាមឯកសារ របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ គោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ លេខ ១៩៤៨កសក កម្មវត្ថុករណីសំណើរស្នើសុំ គោលការណ៍គាំទ្រប័ណ្ណសម្គាល់សិទ្ធិបានចេញក្នុងឆ្នាំ១៩៩២ រហូត​ដល់ឆ្នាំ​១៩៩៩។ បច្ចុប្បន្នស្ថិតនៅក្នុងគម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិសាស្រ្តភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អោយនៅមានសុពលភាពជាធរមានដដែល។ ហើយដោយយោងតាមលិខិតលេខ ៣០១/១៦ លស​ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ដែលតាមសំណើរបស់រដ្ឋបាលខេត្តព្រះសីហនុ ។

ក្នុងនោះចំពោះករណីនេះក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្នើឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌មេត្តាធ្វើសេចក្តីណែនាំដល់សាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុឲ្យលើកចោល នូវសំណុំរឿង វិវាទដីធ្លីក្នុងតំបន់ពយម៉ាចូវ ដែលដើមបណ្ដឹងទាំងនោះ មិនមែនជាសមត្ថកិច្ចរបស់រដ្ឋឡើយ។

ចំណុចនេះត្រូវបានអ្នកច្បាប់គេបង្ហើបថា ហាក់មានការមិនសុីសង្វាក់គ្នា ព្រោះលិខិរបស់ លោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គោរពជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តាំងពីថ្ងៃទី០៧ខែមីនាឆ្នាំ២០១៧ គឺមុនរហូតដល់ទៅ៩ខែឯណោះហើយចំណែកសាលដីការបស់តុលាការកំពូលទើប ចុះថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧ ។

ក្រោយពីការចុះអនុវត្ត និងការវាស់វែងដីយ៉ាងចម្រូងចម្រះមក  រហូតដល់ពេលនេះថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៩ គេឃើញពលរដ្ឋទាំងនោះនៅតែបោះតង់ និងជ្រកក្រោយដើមឈើម្តុំនោះដដែលយ៉ាង​ក្ដុកក្ដួល​ ដោយពួកគាត់បាននិយាយថា គាត់គ្មានកន្លែងស្នាក់នៅទៀតឡើយ ហើយពួកគាត់ក៏មិនដែលប្តឹងផ្តល់ជាមួយអស់លោកណាដែរ តាំងពីគាត់ទិញដីតៗគ្នាមក បានរស់នៅកន្លែងនេះរហូត មិនដែលឃើញមាននណាមកដេញគាត់ទេ គឺធ្លាប់តែឃើញមានមន្ត្រីរដ្ឋបាលព្រៃឈើមករករឿងពួកគាត់ម្ដងម្កាលតែប៉ុណ្ណោះ មិនដូចពេល​នេះ​ទេ​ពួកគាត់​ពេលនេះ​ហាក់ដូចជា​ កូន​តូច​ដែលត្រូវ​ មាតាបិតាបំ​បោះបង់ចោល​ឲ្យរស់នៅក្រៅសង្គមគ្មានទីពឹងឡើយ៕ ដោយ៖ vd7news.com

  

SHARE
RELATED POSTS
ឯកឧត្តម សៅ សុខា ពលរដ្ឋមានសិទ្ធទៅបោះឆ្នោតនិងចូលរួមការពារសន្តិភាព
ជនសង្ស័យជាប្តីប្រពន្ធមួយគូ និងថ្នាំញៀនចំនួនធំ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកោះកុងបង្ក្រាប
លោក ស៊្រន់ គឹមឈាង អធិការ ស្រុកក្រូចឆ្មារបាននាំអំណោយជាថវិការទៅជូនគ្រួសា នៃ សព

Leave Your Reply

*