ចរាចរណ៍​

តើ​ដាក់ទោស​យ៉ាង​ណា​ ចំពោះ​រថយន្ត​ដែល​បង្ក​បំផ្លិចបំផ្លាញ​ សម្បត្តិ​សាធារណៈ​ ??

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ​ចន្ទ​ទី​៤ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ រថយន្ត​មួយ​គ្រឿង​បាន​បុក​រនាំង​ បម្រាម​ កម្ពស់​ ២.៥ ម៉ែត្រ​ បាក់ទៀតហើយ​ ដែល​ស្ថិតនៅ​ចំណោទ​ផ្លូវ​ចុះ​វត្តលើ​ ក្រុម​១៧ ភូមិ​២ សង្កាត់លេខ២​ ក្រុងព្រះសីហនុ​។

គួរ​រំលឹក​ឡើងវិញ​ថា​ កាលពី​ថ្ងៃទី ២៤ ខែធ្នូ​ ឆ្នាំ​ ២០១៨ ធ្លាប់មាន​រថយន្ត​បើកបរ​ដោយ​ជនជាតិ​ចិន​បាន​បុក​កម្ទេច​ម្ដងរួចមកហើយ​ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នៅ​ថ្ងៃទី ២ ខែ​មករា​ ឆ្នាំ​ ២០១៩ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ យ៉ាង​រន្ធត់​ មាន​មនុស្ស​ស្លាប់​និង​របួស​ដោយសារ​រថយន្ត​ដឹកខ្សាច់​បើកបរឆ្លងកាត់​និង​ដាច់​ហ្វាំង។​

ចំពោះ​បញ្ហា​នេះ​ សូម​លោក​ ណុប​ ហេងប្រធាន​មន្ទីរសាធារណៈ​ការ​ និងដឹកជញ្ជូន​ ​មេត្តា​ដាក់​ពិន័យ​ឲ្យ​ធ្ងន់ធ្ងរ​ទៅលើ​រថយន្ត​បង្ក​ ដើម្បី​ឲ្យខាងរថយន្តនេះរៀបចំ​រនាំង​ឡើងវិញ​ និង​ធ្វើ​កិច្ចសន្យា​ជា លាយល័ខ​អក្សរ​ក្នុង​ការ​រំលោភ​ច្បាប់​ហាមឃាត់​ ការ​បើកបរ​រថយន្ត​ដែល​ មាន​កម្ពស់​លើសពី​ ២.៥ម៉ែត្រឆ្លងកាត់៕

 

SHARE
RELATED POSTS
បុរសម្នាក់ត្រូវរងរបួសបាក់ដៃដោយសារតែរឺម៉កលក់ការ៉េមបុក
កំពុងតែជិះដើរមើលកូនចៅស្រាប់តែរថយន្តមកបុកពីរក្រោយតែម្តង
តៃកុងរថយន្តកែច្នៃម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីរថយន្តក្រឡាប់

Leave Your Reply

*