សន្តិសុខ

បាត់កូនស្រីក្រមុំ០៧ថ្ងៃមិនឃើញមកផ្ទះប្តឹងនគរបាលខេត្តកំពង់ស្ពឺអោយជួយរក

ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីសិស្សសាលាម្នាក់ដែលបាត់ខ្លួនចំនួន០៧ថ្ងៃមកហើយមិនឃើញចូលផ្ទះសោះពេលនេះឪពុកក្មេងស្រីបានដាក់ពាក្យបណ្តឹងអោយនគរបាលស្រុកសំរោងទងនិងខេត្តកំពង់ស្ពឺជួយធ្វើការស្វែងរកកូនស្រីរបស់គាត់ផង។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺថា សូមលោកស្នងការរងនគរបាលទទួលផែនស្រាវជ្រាវ លោកអធិការដ្ឋាននគរបាលស្រុកលោកនាយការិយាល័យទាំងអស់មេត្តាជួយសហការរកក្មេងស្រីដែលមាន ភ្ជាប់រូបថតដូចខាងក្រោម។កាលពីវេលាម៉ោង០៣និង៣០នាទី
ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានឈ្មោះប៉ាច ប៉ាង ភេទប្រុស អាយុ ៥២ឆ្នាំមុខរបរជាកសិករ(ជាឪពុកបង្កើត) រស់នៅក្នុងភូមិត្រពាំងព្រុស ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្ដឹងរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកនិងខេត្ត ករណីបាត់កូនរបស់ខ្លួនមានឈ្មោះ យី សុខហេង ភេទស្រី អាយុ១៨ ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២នៅវិទ្យាល័យឌីប៉ុក។

តាមការរៀបរាប់ពីឪពុកក្មេងស្រីខាងលើនិយាយបន្តកូនរបស់លោកបានចេញពីផ្ទះម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០១៩កន្លងទៅនោះប្រាប់អ្នកផ្ទះថាទៅរៀននៅវិទ្យាល័យឌីប៉ុកដូចធម្មតា ស្រាប់តែមិនឃើញវិលមកផ្ទះវិញរហូតមកដល់ថ្ងៃនេះមិនឃើញត្រឡប់មកផ្ទះឡើយទើបលោកជាឪពុកបានមកដាក់ពាក្យបណ្តឹងអោយអស់លោកនគរបាលជួយស្វែងរកកូនគាត់ផង។លោកបន្តទៀតថាប្រសិន
បើបងប្អូនប្រជាពលរដ្ឋ ឬអស់លោកសមត្ថកិច្ចណាបានឃើញកូនស្រីគាត់ដែលមានភិនភាគដូចរូបថតខាងក្រោមនេះ សូមជួយរាយការណ៍មកសមត្ថកិច្ចស្រុកសំរោងទងនិងសមត្ថកិច្ចខេត្តកំពង់ស្ពឺរាល់ម៉ោងធ្វើការផង ឬទូរសព្ទ័មកតាមរយះលេខ០១៦៧០១៦៣២រៀងរាល់ម៉ោងធ្វើការ រាល់ពេលផង៕ ដោយ៖សុវណ្ណ វឌ្ឍនៈ

 

SHARE
RELATED POSTS
ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រល់ចង្កូត ទៅបុកផ្ទះ​ជាងម៉ូតូ​ធ្វើឲ្យ​រត់​ព្រាត​…
អភិបាលខេត្តរតនគិរីដឹកនាំអាជ្ញាធរក្រុងបាលុង ព្រមទាំងយុវជនស្រលាញ់សន្តិភាពនិងសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តដាំកូនឈើ

Leave Your Reply

*