សន្តិសុខ

តើលោក កែវ​ ចាន់ដារ៉ា​ហៅយុត ចាក់ដីលុបសមុទ្រ​នៅឃុំទំនប់រលកស្រុកស្ទឹងហាវបាន ដល់សព្វថ្ងៃដោយសារអ្វី?

ខេត្តព្រះសីហនុ​៖ ពីមួយខែទៅៗ ការចាក់ដីលុបសមុទ្រ របស់ លោក កែវ​ ចាន់ដារ៉ា​ហៅយុត ដែលជានាយទាហ៊ាននិងជាមេឈ្មួញថៅកែទូកភ្លើង ដ៏ល្បីឈ្មោះមួយរូបនៅខាងសមុទ្រ បានចាក់ដីលុបសមុទ្រជិតរួចរាល់ហើយ ក្រោមឡេះពង្រីកអ៊ូទូក ទោះបីជាដឹងថានោះជាអំពើរខុសច្បាប់រដ្ឋក៏ដោយ ។

រហូតមកដល់ពេលនេះថ្ងៃទី០២ខែមករាឆ្នាំ២០១៩ ការរដ្ឋានរបស់លោកនៅភូមិ៤ឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ បាននិងកំពុងដំណើរការទៅមុខដដែល បើទោះជាគណៈបញ្ជារការឯកភាណខេត្តព្រះសីហនុ ធ្លាប់បានបញ្ជារអោយកំលាំងចម្រុះ ចុះទៅបញ្ឈប់និងធ្វើកំណត់ហេតុ ច្រើនដងហើយក៏ដោយ តែប្រការទាំងនោះហាក់ដូចជាគ្មានប្រសិទ្ធិភាពសោះ មហាជនកំពុងមានការសង្ស័យថា ក្នុងនោះអាចមានអំពើរពុករលួយជាមួយអស់លោកមន្ត្រី។

​ពាក់ព័ន្ធ​ការ​ចាក់ដី​លុប​សមុទ្រ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​នៅតែបន្តកើត​មាន​យ៉ាង​អានាធិបតេយ្យ​ ខណៈ​គោលការណ៍​របស់​រាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំ​ សម្ដេច​ អគ្គមហាសេនា​បតី​តោជោ​ ហ៊ុនសែន​ ធ្លាប់​ថ្លែង​ជា​រឺយៗ​ថា​ បើ​មាន​ការ​ចាក់ដីរំលោភ​ចូល​សមុទ្រ​ ត្រូវ​ឲ្យ​ម្ចាស់​ដី​កាយ​ចេញ​វិញ​ និង​ទទួល​រងនៅ​ការ​ពិន័យ​។

ក៏ប៉ុន្តែអ្វីដែលចំឡេែក ស្មានមិនដល់នោះ នៅក្នុងលិខិតមួយច្បាប់ របស់សាលាស្រុកស្ទឹងហាវដែលចុះហត្ថលេខាដោយ លោក​ ឆាយ​ សុគន្ធដា​ អភិបាល​ស្រុក​​ បានចេញលិខិតអនុញ្តាត លេខ​ ០១៧/១៨ សសហ​ ចុះថ្ងៃទី​០៥ ខែ​កញ្ញាឆ្នាំ​ ២០១…(អត់មានលេខ) តាមសំណើររបស់លោកកែវ កាន់តារា ធ្វើនៅថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៨ ដោយសុំធ្វើរបង​ព័ទ្ធ​ជុំវិញ​អ៊ូ​ (ចាក់ដី​បន្ថែម​ដល់ទឹក​ជ្រៅ​) និង​ជួសជុល​អ៊ូទូកឡើងវិញ​ ស្ថិតនៅ​ភូមិ៤​ ឃុំទំនប់រលក​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ដោយសារ​អ៊ូ​ចាស់​មានទឹករាក់ មិនអាច​ឡើង​ទូក​ជួសជុល​ទូកធំៗបាន​ ។

ចំណែកមន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ បានធ្វើរាបាយការណ៍មួយ សូម​គោរព​ជូន​ ឯកឧត្ដម​អភិបាល​ នៃ​គណ:អភិបាលខេត្ត​ព្រះសីហនុ​ លេខ១១៨៩បស្ថ.ខសន ចុះថ្ងៃទី៥ខែធ្នូឆ្នាំ២០១៨ កម្មវត្ថុ​: របាយការណ៍​ស្ដីពី​ ការ​ចាក់ដីចូល​សមុទ្រ​ ស្ថិតនៅ​ភូមិ៤​ ឃុំ​ទំនប់រលក​ ស្រុកស្ទឹងហាវ​ យោង​៖ កំណត់ហេតុ​ស្ដីពីការ​ចុះ​ត្រួតពិនិត្យ​ និង​ហាមឃាត់​ការ​ចាក់ដី​លុប​សមុទ្រ​ ស្ថិតនៅ​ភូមិ៤​ ឃុំ​ទំនប់រលក​ ស្រុក​ស្ទឹងហាវ​ ខេត្តព្រះសីហនុ​ តាមកំណត់ហេតុចុះថ្ងៃទី​ ២១ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៨។ដោយទុករយៈពេល១៥ថ្ងៃ អោយម្ចាស់កាយអាចម៍ដីចេញវិញ រហូតដល់ពេលនេះមិនមានការកាយដីចេញវិញទេ។

ទាក់ទិន​និង​បញ្ហា​នេះ​ត្រូវ​បាន​អ្នក​តាមឃ្លាំមើលការអនុវត្តន៍ច្បាប់​និង​មន្ត្រី​ក្នុង​ខេត្ត​ព្រះសីហនុ​ លើកជា​ចម្ងល់​ថា​ ត្រឹមតែ​ចៅហ្វាយស្រុក​ ម្នាក់សោះ​ហេតុអ្វីក៏អាច​សុីញ៉េ​ បោះត្រា​ ចាក់ដី​លុប​សមុទ្រ​បាន​ដែរ​? ។

បើតាម​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ការដ្ឋាន​ចាក់ដី​លុបសមុទ្រនេះ​ប្រាប់​ព័ត៌មានយើងថា​ គាត់​មិនហ៊ាន​តតាំង​ឡើយ ព្រោះ​ខាង​ម្ចាស់ការដ្ឋាននេះបានបោះពាក្យថា (ពងមាន់​កុំយកមកជល់និងថ្ម) ពួកគាត់​បន្តថា​ គាត់ចាំមើល​ តើ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​មាន​ចំណាប់ការ​បែបណា​ទៀតទៅលើ​ការដ្ឋាន​មួយ​នេះ​ ព្រោះ​ការ​ចាក់ដីនេះ​ស្ទើរ​លុប​ផ្ទះ​របស់គាត់ទៅហើយ​៕ ដោយ៖ VD7NEWS 

 

 

 

 

SHARE
RELATED POSTS
នៅស្នងការដ្ឋាននគរបាល ខេត្តបានបើកកិច្ចប្រជុំមួយ
លោកជំទាវបានរៀបចំអាហារសាមគ្គីជូនដល់កុមារកំព្រា
ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តគ្នាចំនួន 4គ្រឿងហើយនឹងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យ…(មានវីដេអូ)

Leave Your Reply

*