ផ្សេងៗ

កំណើន​ភ្ញៀវ​ទេសចរណ៍​ និង​ការ​យកចិត្ត​ទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្តព្រះសីហនុ​ ពិសេស​មន្ទីរ​ទេសចរណ៍​

ខេត្ត​ព្រះសីហនុ​៖ ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ នៅតែ​មាន​តែ​មាន​ការ​កើនឡើង​បើគិត​ចាប់ពី​ឆ្នាំ​ ២០១៨ រហូត​មកដល់​ ខែ​កុម្ភៈ​ ឆ្នាំ ២០១៩នេះ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​ លោក​ តាំង​ សុចិត្រ​គ្រិះស្នា​ ប្រធាន​មន្ទីរទេសចរខេត្ត​ព្រះសីហនុ បាន​ផ្ដល់​បទសម្ភាសន៍​ដល់​ព័ត៌មាន​យើង​នាព្រឹក​ថ្ងៃទី​ ១ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៩។ បើ​ទោះ​ជា​មាន​ការ​រិះគន់​ខ្លះ​ពី​បណ្ដា​អ្នក​លេង​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ ពី​បញ្ហា​អនាម័យ​ក៏​ដូចជា​បរិស្ថាន​តាម​បណ្ដោយ​ឆ្នេរ​ និង​ទឹក​ក្រខ្វក់​ចេញពី​ប្រព័ន្ធ​លូ​ផ្សេងៗ​ ដែល​អាជ្ញាធរ​ខេត្ត​/ក្រុង​ រួមជាមួយ មន្ទីរ​ពាក់ព័ន្ធ​កំពុង​មមាញឹក​ក្នុង​ការ​ទប់ស្កាត់​ ដូចជា​ការ រៀបចំ​ប្រព័ន្ធ​ចម្រាស់​ទឹក​ស្អុយ​មុននិង​បង្ហូរ​ចូលទៅកាន់​សមុទ្រ​។

លោក​ តាំង​ សុចិត្រ​ គ្រិះស្នា​ ប្រធាន​មន្ទីរទេសចរខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា​ រយៈ​ពេល​ចុងក្រោយ​នេះ​ ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​បាន​មក​កម្សាន្ត​ក្នុង​ក្រុងព្រះសីហនុ​កំពុង​មាន​ការ​កើនឡើង​គួរឲ្យ​កត់សម្គាល់​មិន​ថា​ តាមផ្លូវ​គោក​ ផ្លូវទឹក​ ឬ​ ផ្លូវ​អាកាស​នោះទេ​ ពិសេស​ផ្លូវ​អាកាស​និងផ្លូវទឹក​ តាម​រយៈ​នាវាចរណ៍​មិន​ក្រោម​ពី​ ២គ្រឿងនោះទេ ត្រឹមតែ​១ខែមករាកន្លងមក ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរណ៍​រាប់មឺុននាក់​ចូលមក​កម្សាន្ត​ក្នុង​ក្រុងព្រះសីហនុ​។

លោក​បាន​បន្ត​ថា​ ក្រោមការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​តែ​ងតែ​មានការ​យកចិត្ត​ទុកដាក់​ចំពោះ​ភ្ញៀវជាតិ​និង​អន្តរជាតិ​ ដោយ​កាលពី​ថ្ងៃទី​ ៣១ ខែមករា​ ឆ្នាំ​ ២០១៩ កន្លងទៅនេះ​ ខេត្តព្រះសីហនុ​បាន​ទទួល​នៅ​គ្រឿងចក្រ​ចំនួន​៣គ្រឿងបន្ថែមទៀត សម្រាប់​ធ្វើការ​សំអាត​ឆ្នេរ​ខ្សាច់​របស់​ខេត្តព្រះសីហនុ​ ក្នុងនោះគ្រឿងចក្រសម្អាតឆ្នេរចំនួន ២ គ្រឿង ត្រូវបានប្រគល់ជូនដល់ខេត្តព្រះសីហនុ និង១គ្រឿងប្រគល់ជូនខេត្តកំពត ហេីយនិងខេត្តកែប នារសៀលថ្ងៃព្រហស្បតិ៍ទី៣១ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ រួមទាំងវត្តមានរបស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ទីរជំនាញជុំវិញខេត្តព្រះសីហនុផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋ មន្ត្រីក្រសួង ទេសចរណ៍បានមានប្រសាសន៍ថា ប្រធានគណៈកម្មា ធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់សមុទ្រ កម្ពុជា បានប្រគល់គ្រឿង ចក្រសម្អាតឆ្នេរ ៣គ្រឿង ជូនដល់ខេត្តព្រះសីហនុ២គ្រឿង និងមួយគ្រឿងទៀតប្រគល់ជូនទៅខេត្ត កំពត ខេត្តកែប ។

ឯកឧត្តមបណ្ឌិតសង្ឃឹមថា គ្រឿងចក្រទាំង ៣គ្រឿង ត្រូវគ្រប់ គ្រង ថែរក្សាដោយមានការចូលរួមពីប្រជាពលរដ្ឋ និងវិស័យឯងជន ពិសេសអាជីវករតាមតំបន់ឆ្នេរ ចលនាប្រជាពលរថ្ឋនៅតាមសហ គមន៍ចូលរួសម្អាតបរិស្ថាននៅតាមតំបន់ឆ្នេរសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ។ ខេត្តព្រះសីហនុជាខេត្តគោលដៅទេសចរណ៍ សេដ្ឋកិច្ច មានភ្ញៀវក្នុងស្រុកជាង ៧០ម៊ឺននាក់ ក្នុងឆ្នាំ២០១៨ ខេត្តទទួលបានភ្ញៀវជាង ២លាននាក់ ក្នុងនោះភ្ញៀវកិត្តិយសចិន ជាង ២០មឺុននាក់ ។ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ មានជើងហោះហើរកើនឡើង ហើយច្រកកំពង់ផែសមុទ្រក៏នាំមកនូវភ្ញៀវទេសចរយ៉ាងច្រេីន ហេីយរាជរដ្ឋាភិបាលកម្ពុជា នឹងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ មកខេត្តព្រះសីហនុនាពេលខាងមុខនេះដែរ ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា យើងត្រូវបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបំរើសេវាកម្មទេសចរណ៍ ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ថ្វីត្បិតតែខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងគំហ៊ុក វាមានផលប៉ះពាល់ដល់បរិស្ថាន និងសន្តិសុខ ក៍ប៉ុន្តែយើងត្រូវធ្វើយ៉ាងណាឱ្យផលប៉ះពាល់នោះមនតិចតួច៕

SHARE
RELATED POSTS
ប្រតិកម្មគួរឱ្យរំជើបរំជួលរបស់ក្មេងស្រីនៅពេលមានការស្រវឹងខ្លាំង
សំរាម​ អាច​ទុកចោល​ ២-៣ថ្ងៃ…បើលុយ​ប្រហែល​ជាមិនអាច​ទុកចោល​ ២-៣ ខែទេ​..ត្រូវ​ដឹង !!
បុរស​ ៩៩.៩ ភាគរយ​ អាច​ប្ដូរជីវិត​ចំពោះ​រឿងមួយនេះ​ ចុះ​ហេតុអ្វី​ បុរស​ម្នាក់នេះ​សុខចិត្ត​សំងំ​យកសុខ​..???

Leave Your Reply

*