សេដ្ឋកិច្ច

មជ្ឈមណ្ឌលប្រមូលស្តុកកសិផលស្វាយរៀងប្រមូលទិញបន្លែរពីពលរដ្ឋគ្មានសារធាតុគីមី

ខេត្តស្វាយរៀង៖ លោកពូសុខសាំជាប្រជាពលរដ្ឋរស់នៅភូមិតាស្អាង ឃុំកំពង់ចំឡងស្រុកស្វាយជ្រំខេត្តស្វាយរៀងជាប្រជាកសិករគំរូម្នាក់ក្នុងការដាំដំណាំរកប្រាក់ចំណូលដើម្បីចិញ្ចឹមគ្រួសារ។ បើតាមលោកពូសុខសាំជាប្រជាកសិករដែលរស់នៅក្នុងភូមិខាងលើបានរៀបរាប់អោយដឹងថាបន្លែដែលលោកពូបានដាំមានជាច្រើនមុខដូចជាត្រសក់ ននោង ត្រឡាច ម្រះ ផ្ទី និងគ្រឿងសព្វមុខសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារអីអនតាមរយះមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផលស្វាយរៀង និងមានបោះដំនិងរាយតាមម៉ូយមកទិញដល់ផ្ទះយកទៅលក់នៅទីផ្សារក្នុងស្រុក។ លោកពូបានបន្តថាសម្រាប់រូបគាត់មានផ្ទៃដីតិចពេកមិនអាចដាំបានច្រើនដូចគេអ្នកភូមិខាងលើនោះទេលោកពូមានដីត្រឹមតែ ៤០ អាលោកពូអាចចែកចេញជាបន្លែជាច្រើនមុខសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារដោយដាំតាមបច្ចេកទេសខាងកសិកម្មមកពន្យល់ណែនាំនិងការប្រើជីធម្មជាតិសុទ្ធសាធមិនមានប្រើជីគីមីនោះទេ។

លោកពូបានបន្តថាក្នុងមួយឆ្នាំលោកពូអាចដាំ ៤លើកក្នុង ១ លើកមានរយៈពេល ៣ ខែក្នុងមួយលើកបើសរុបជាទឹកប្រាក់ចំណូលបានជាង៦លានរៀល។ លោកពូក៏បានធ្វើការសំណូមពរទៅដល់អាជ្ញាធរដែលពាក់ព័ន្ធមេត្តាជួយរកទីផ្សារដែលផ្គត់ផ្គង់អោយបានច្រើនហើយសម្រាប់ឲ្យពួកគាត់បន្តការងារលក់អោយបានតម្លៃខ្ពស់បន្តិចហើយបិទខាងការដឹកចូលពីប្រទេសក្រៅកុំឲ្យហូរចូលច្រើនពេក ទុកឲ្យកសិផលក្នុងស្រុកផលិតបានហើយមានតំលៃនិងមានការងារធ្វើរកប្រាក់ចេញ្ចឹមជីវិត្តផង។

បើតាមអ្នកស្រីតំណាងនៅក្នុងមជ្ឈមណ្ឌលប្រមូលផ្តុកកសិផលស្វាយរៀងបានឲ្យដឹងថាក្នុងរយៈពេល ២ ថ្ងៃលោកស្រីប្រមូលទិញម្ដងពីប្រជាពលរដ្ឋដែលបានដាំបន្លែគ្មានសារធាតុគីមីគឺប្រើទៅជាធម្មជាតិសុទ្ធសាធសម្រាប់យកទៅផ្គត់ផ្គង់នៅផ្សារអីអនក្រុងភ្នំពេញ។ លោកស្រីបានបន្តថាការទិញស្តុកបន្លែនេះដោយសារលោកស្រីមានសហគមន៍ដាំបន្លែធម្មជាតិស្រស់ស្រស់ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់អ្នកស្រីដែលបានបង្កើតសហគមន៍នៅក្នុងខេត្តស្វាយរៀងហើយនៅក្នុងការទិញបន្លែពីប្រជាពលរដ្ឋនេះមានតម្លៃសមរម្យនិងអាចទទួលយកបានទៅតាមមុខទំនិញបន្លែផ្សេងៗ៕ ដោយ៖ សោមសុនឌីណេ

SHARE
RELATED POSTS
អាង​កំពីងពួយ ជួយ​ដំណាំ​ស្រូវ ប្រជាកសិករ អាចធ្វើ​បាន ទាំង​រដូវប្រាំង និង​វស្សារ
រយៈពេល៣ថ្ងៃ​ចូលឆ្នាំ ចិន វៀតណាម ភ្ញៀវទេសចរ​ណ៌​ជាតិ និង​អន្តរៈជាតិ នាំគ្នា​ទៅ​ទស្សនា​កម្សាន្ត ភាគច្រើន​នៅ​ខេត្ត​តា​យ​និ​ញ
ពលរដ្ឋ​កសិករ​ចំការ​ត្រសក់ ខូចចិត្ត​ព្រោះ​កសិផល​ខ្មែរ ហាក់ដូច​មិនសូវ​ត្រូវប៉ាន់

Leave Your Reply

*