អន្តរជាតិ

ខ្មែរមូស្លីម៥នាក់ត្រូវបានយោធានិងតម្រួតថៃឃាត់នៅភាគខាងត្បូង ប្រទេសថៃ

ប្រទេសថៃ ៖ ជនជាតិខ្មែរមូស្លីម ចំនួន ៥ នាក់ដែលពួកគេសុទ្ធសឹងជាយុវជនពេញកម្លាំងត្រូវបានកម្លាំងយោធាថៃឃាត់ខ្លួននៅភាគខាងត្បូងនៃប្រទេសថៃបន្ទាប់ពីក្រុមយុវជនទាំងនេះបានលបហាត់ក្បួនយុទ្ធសាស្ត្រដោយដៃទទេនៅរៀងរាល់យប់រហូតដល់់ពាក់កណ្តាលអាធ្រាត្រដែលការហ្វឹកហាត់នេះស្ថិតក្រោមការតាមដានពីកម្លាំងយោធានិងតម្រួត ថៃ ។ការដាក់កម្លាំងតាមឃ្លាំនេះ ចាប់តាំងពីថ្ងៃទី១៣ខែមករាឆ្នាំ ២០១៩មកម៉្លេះគឺនៅត្រង់ចំណុចទីវាលក្នុងព្រៃមួយកន្លែងខាងក្រោយសាលាមូស្លីមប៉ណក់ក្នុងខេត្តប៉ាត់តានីភាគខាងត្បូងនៃប្រទេសថៃដោយមានក្រុមយុវជនចំនួន ៥ នាក់បាននិងកំពុងធ្វើការហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រមិនខុសអីពីក្បួនធ្វើសឹកសង្គ្រាមនោះឡើយទើបធ្វើអោយមានការសង្ស័យព្រោះការហ្វឹកហាត់នេះគេបាន
ធ្វើឡើងចាប់ពីម៉ោង ១០ និង ៣០ នាទី យប់ទៅទល់នឹងពាក់កណ្តាលអាធ្រាត្រទើបគេចូលទៅសម្រាក ។
បន្ទាប់ពីសង្គេតឃើញស្ថានការណ៍បែបនេះរួចមកកម្លាំងយោធានិងតម្រួត ថៃបានធ្វើការឡោមព័ទ្ធព្រមទាំងបានឃត់ខ្លួនក្រុមយុវជនទាំង ៥ នាក់នោះ យក
មកសាកសួរដើម្បីចង់ដឹងអំពីការហ្វឹកហាត់នូវក្បួនយុទ្ធសាស្ត្រទាំងនេះព្រោះសមត្ថកិច្ចចង់ដឹងទៅលើគោលបំណងរបស់ពួកគេ ។ នៅក្នុងចំណោមយុវជនទាំង ៥ នាក់ដែលមានអាយុ ចាប់ពី ១៩ ដល់ ២៥ឆ្នាំបានសារភាពថាពួកគេគឺជាសិស្សនៅក្នុងសាលាមូស្លីមខាងលើហើយពួកគេទាំងអស់គ្នាគឺជាជនជាតិខ្មែរមូស្លីមដោយបានចូលមកស្នាក់នៅក្នុងតំបន់ខាងលើនិងសិក្សានៅក្នុងសាលានោះដែរ ទាក់ទងទៅនឹងការហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រដោយដៃទទេនេះដែរពួកគេបានបញ្ជាក់ថា នេះគឺជាការហាត់ប្រាណដើម្បីអោយសុខភាពរឹងមាំតែប៉ុណ្ណោះដោយមានគ្រូបង្ហាត់ត្រឹមត្រូវប៉ុន្តែគ្រូនោះមកពីខាងក្រៅ ។

បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងយកជនទាំង ៥ នាក់ ទៅបំបែកគ្នាដើម្បីសាកសួរព្រោះចម្លើយរបស់ពួកគេអាចមានការឆ្លើយខុសគ្នា ម៉្យាងវិញទៀតគេក៏ចង់ដឹងថាតើជនជាតិខ្មែរមូស្លីមទាំងនេះឆ្លងព្រំដែនចូលទៅក្នុងប្រទេសថៃ តាមច្រកណា?ហើយហេតុអ្វីបានជាគេអាចលាក់ខ្លួននៅក្នុងតំបន់ខាងលើដោយខាងអាជ្ញាធរមិនដឹងអ្វីទាល់តែសោះ? ថែមទាំងអាចចូលរៀននៅក្នុងសាលានេះបានទៀត ! ប៉ុន្តែយើងនៅមិនទាន់បានទទួលអំពីឈ្មោះ និងអាសយដ្ឋានរបស់ពួកគេទាំង ៥ នាក់ នោះឡើយ ៕

SHARE
RELATED POSTS
បញ្ហាប្រឈមសំខាន់ៗនៅក្នុងកិច្ចប្រជុំកំពូល Trump- Kim
ស្ត្រី​ជាប់ក្នុង​ជញ្ជាំងជួយសង្គ្រោះ អស់រយ:ពេល៦ម៉ោង…
អ្នក​លក់​ទំនិញ​ អនឡាញ​ ទទួលលុយ​គេហើយ​មួយ​សប្ដាហ៍​មិនផ្ញើ​ទំនិញ​ឲ្យ​ ចាក់ក​សម្លាប់​ច្រកក្នុង​កេះ​ក្រដាស​

Leave Your Reply

*