ជាតិ

ដីកា​រក្សាការពាររបស់លោក កែវ​ មុនី​ លើដី​អនុក្រឹត្យ​(ក្បាលឆាយ​)របស់​រាជរដ្ឋាភិបាល ត្រូវ​បាន​ផ្អាក​

ខេត្តព្រះសីហនុ៖ ការ​ចុះ​អនុវត្ត​ដីការក្សាការពារ​​ លេខ ៦១តរ/១៩ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ ត្រូវបាន​ផ្អាក​ បន្ទាប់ពី​ដល់​ថ្ងៃ​កំណត់​ទី ២៩ ខែមករា​ ឆ្នាំ​ ២០១៩ វេលាព្រឹកម៉ោង៨។ គួរ​រំលឹក​ឡើង​វិញថា​ ដីតំបន់ក្បាលឆាយ ចំណុច​អូរអារេវ​ ភូមិ២​ សង្កាត់លេខ១ ខេត្តព្រះសីហនុ​ ជា​ដីអនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ជា​គោលនយោបាយ​កាត់ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​ទំហំ​ ៥ម៉ែត្រ x ២០ម៉ែត្រ នាឆ្នាំ​កន្លងមក​ ប៉ុន្តែ​ថ្មីៗនេះ​បែប​ជា​មាន​អ្នក​មានលុយ​មាន​អំណាច​ដាក់ពាក្យបណ្ដឹង​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ​ដើម្បី​ចេញ​លិខិត​រក្សា​ការពារ​ លេខ ៦១ តរ/១៩ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ហាមឃាត់​ប្រជាពលរដ្ឋ​អ្នក​ទទួល​បាន​ដី​សម្មទាន​ពី​រាជរដ្ឋាភិបាល​ទាំង​នេះមិនឲ្យសាងសង់លំនៅឋានទៅវិញ។

យោងតាមលិខិតរបស់ប្រជាពលរដ្ឋ និងលិខិតបញ្ជាក់ដីធ្លី របស់លោកស្រីមេភូមិ២ ដែល ប្រជាពលរដ្ឋ​បាន​ស្នើសុំ​អភិបាល​ខេត្តព្រះសីហនុ​ដូចខាងក្រោម៖

យើងខ្ញុំសូមគោរពជម្រាបជូន ឯកឧត្តមអភិបាលខេត្ត មេត្តាជ្រាបថា៖ ប្រជាពលរដ្ឋទាំងអស់គ្នាបានទទួលការសម្បទានដីពីប្រមុខរាជរដ្ឋាភិបាល និងពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសង់លំនៅឋានសម្រាប់រស់នៅ ដែលមានទីតាំងស្ថិតនៅចំណុចអូរអារ៉េវ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្របតាមអនុក្រឹត្យលេខ ១១៦ អ.ន.ក្រ.ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ។

យោងតាមលិខិតលេខ ៧៤៥/១៨សជណ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាខេត្តព្រះសីហនុ/ កម្មវត្ថុ និងយោងខាងលើ យើងខ្ញុំសូមគោរពជម្រាបជូន លោកប្រធាន មេត្តាជ្រាបថា៖ លោក កែវ មុនី ចៅក្រមសាលាដំបូង ខេត្តព្រះសីហនុ បានសម្រេចចេញ ដីការក្សាការពារលេខ៦១តរ/១៩ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ លិខិត​ជូន​ឯកឧត្តម ឧត្តមក្រុមប្រឹក្សាវិន័យ នៃអង្គចៅក្រម ជាទីគោរព កម្មវត្ថុ:សំណើរសុំជួយ ចាត់វិធានការតាមច្បាប់លើ លោក កែវ មុនី ចៅក្រមសាលាដំបូង ខេត្តព្រះសីហនុ បានសម្រេចចេញ ដីការក្សាការពារលេខ៦១តរ/១៩ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ។

បច្ចុប្បន្នឈ្មោះ គិត ប៊ុន និងឈ្មោះឡឹក លក្ខិណា(ប្តី/ប្រពន្ធ)បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីឲ្យហាមឃាត់ការកាន់កាប់ និងការអភិវឌ្ឍន៏សាងសង់លំនៅឋានរបស់ប្រជាពលរដ្ឋ។
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចេញដីការក្សាការពារលេខ ៦១តរ/១៩ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ និងចុះអនុវត្តនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ឆាប់ៗនេះ ធ្វើឲ្យប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចបាត់បង់ដីធ្លី និងលំនៅឋានរបស់ពួកគាត់។

ប្រជាពលរដ្ឋ​ក្រីក្រ​ក៏បាន​សំណូមពរ​ សុំ​ឲ្យ​អភិបាល ខេត្តព្រះសីហនុ មេត្តា​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាប្រជាពលរដ្ឋដែលបានទទួលដីសង់ផ្ទះ និងបានរស់នៅជាច្រើនគ្រួសារ ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងច្បាប់។ ចំណែកឯឈ្មោះ​ គិត ប៊ុន និង ឈ្មោះ ឡឹក លក្ខិណា(ប្តី/ប្រពន្ធ)បានយកប័ណ្ណសំគាល់សិទ្ធិប្រើប្រាស់ដីធ្លីលេខA1-911ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៣ ជាសំអាង តែប័ណ្ណនេះត្រូវបានរាជរដ្ឋាភិបាលនិរាករណ៏តាមលិខិតលេខ១០៣៩ សជណ.កសចុះថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងរួមទាំងលិខិតជាច្រើនទៀត។
ប្រជាពលរដ្ឋ​បន្ត​ថា​ ព្រោះ​ប័ណ្ណសំគាល់សិទ្ធិប្រើប្រាស់ដីធ្លីលេខA1-911ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៣ ពុំមានតម្លៃសម្រាប់យកមកប្រើប្រាស់តាមផ្លូវច្បាប់បានឡើយ។

ទើបប្រជាពលរដ្ឋស្នើសុំ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ មេត្តាមានវិធានការតាមច្បាប់ទប់ស្កាត់ការអនុវត្តដីការក្សាការពារលេខ៦១តរ/១៩ចុះថ្ងៃទី១១ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីឲ្យពួកគាត់ទទួលបានសិទ្ធរស់នៅសុខដុមរម្យនាផង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋបានស្នើសុំទៅដល់ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ មេត្តាជួយអន្តរាគមន៏ដោះស្រាយឲ្យប្រជាពលរដ្ឋពួកគាត់ដោយក្តីអនុគ្រោះផង។

ទាក់ទិន​និង​បញ្ហា​នេះ​ ប្រជាពលរដ្ឋ​ក៏ដូចជាប្រភពបានឆ្ងល់ថា​ ហេតុអ្វី​ទើបដី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាលដែលកាត់ឆ្វៀល​ចែកជូន​ពលរដ្ឋ​ហើយ​នៅ​តែ​មិនបានសុខ​ ? ខេត្តព្រះសីហនុ​ហេតុអ្វី​បាន​ជា​ដល់ថ្នាក់​នេះ? តើអំណាច​តុលាការ​សូម្បីតែរាជ​រដ្ឋាភិបាលកម្ពុជាក៏មិនអាច​រក​ដំណោះស្រាយជូនពលរដ្ឋបានដែរឬ ? ទើបធ្វើឲ្យ​ពលរដ្ឋ​រាប់សិបនាក់​ដេក​ភ័យខ្លួន​សូម្បីតែ​ដី​សម្មទាន​របស់​រាជរដ្ឋាភិបាល​នោះក៏ត្រូវតុលាការ លោក​ កែវ​ មុនី​ ចេញ​លិខិត​រក្សាការពារ​បានដែរ​​?៕ ដោយ៖ (អ៊ង នី​)

SHARE
RELATED POSTS
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺរួមគ្នាឧបត្ថម្ភ ដល់មូលនិធិនៃក្តីស្រឡាញ់ ក្រោមប្រធានបទ “រួមគ្នាដើម្បីកំពង់ស្ពឺ”ថវិកាជាង៤លានរៀល និងសម្ភារៈមួយចំនួន
ទីអារាមជាថ្នាលកន្លែងបណ្តុះបណ្តាលធនធានមនុស្សមិនអាចខ្វះបាន
ខេត្តកំពត​ប្រារព្ធ​ពិធីអបអរ​សាទរ​ខួប​លើកទី១៥៥ទិវាពិភពលោកកាកបាទក្រហមអឌ្ឍច័ន្ទក្រហម​៨ឧសភា​ឆ្នាំ​២០១៨​

Leave Your Reply

*