ជាតិ

ប្រជាពលរដ្ឋ​កំពុងដេក​ភ័យព្រួយ​ ខណៈ​ លោក​ កែវ​ មុនី​ កំពុង​តាំងខ្លួន​ជា​ឥសី​ ជប់​ប័ណ្ណសំគាល់សិទ្ធ ដែល​ស្លាប់​ឲ្យ​រស់ឡើងវិញ​

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋដែលមានដីធ្លី និងរស់នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ កំពុង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំងព្រោះសូម្បីតែដី សមទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចែកជូន​ឲ្យ​ទៅ​ពលរដ្ឋ​ក៏​អាច​ប្រឈមមុខ​និងការ​បណ្ដេញ​ចេញ​ពីសំណាក់អ្នកមានលុយផងដែរ​ ព្រោះ​តែ​ដីកា.​រក្សា​ការពារ​ លេខ ៦១តរ/១៩ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ ហាមឃាត់​ប្រជាពលរដ្ឋ​មិនឲ្យ​សាងសង់​ផ្ទះរស់នៅ​ដោយ​សំអាង​លើ​ប័ណ្ណ​កម្មសិទ្ធិ​ដែល​តុលាការ​ឥសី​ទើបនិង​ជប់​ឲ្យ​រស់ឡើងវិញ​ ខណៈ​រដ្ឋបាន​និរាករណ៍​ចោលតាំងពីឆ្នាំ​ ២០១៦ មក​ហើយនោះ​។
យោងតាមលិខិតរបស់ប្រជាពលរដ្ឋ និងលិខិតបញ្ជាក់ដីធ្លី របស់លោកស្រីមេភូមិ២ ដែល ប្រជាពលរដ្ឋ​បាន​ស្នើសុំ​អភិបាល​ខេត្តព្រះសីហនុ​ដូចខាងក្រោម៖

យើងខ្ញុំសូមគោរពជម្រាបជូន ឯកឧត្តមអភិបាលខេត្ត មេត្តាជ្រាបថា៖ ប្រជាពលរដ្ឋទាំងអស់គ្នាបានទទួលការសម្បទានដីពីប្រមុខរាជរដ្ឋាភិបាល និងពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសង់លំនៅឋានសម្រាប់រស់នៅ ដែលមានទីតាំងស្ថិតនៅចំណុចអូរអារ៉េវ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្របតាមអនុក្រឹត្យលេខ ១១៦ អ.ន.ក្រ.ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ។

យោងតាមលិខិតលេខ៧៤៥/១៨សជណ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាខេត្តព្រះសីហនុ/ កម្មវត្ថុ និងយោងខាងលើ យើងខ្ញុំសូមគោរពជម្រាបជូន លោកប្រធាន មេត្តាជ្រាបថា៖ លោកកែវ មុនី ចៅក្រមសាលាដំបូង ខេត្តព្រះសីហនុ បានសម្រេចចេញ ដីការក្សាការពារលេខ៦១តរ/១៩ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ លិខិត​ជូន​ឯកឧត្តម ឧត្តមក្រុមប្រឹក្សាវិន័យ នៃអង្គចៅក្រម ជាទីគោរព កម្មវត្ថុ:សំណើរសុំជួយ ចាត់វិធានការតាមច្បាប់លើ លោក កែវ មុនី ចៅក្រមសាលាដំបូង ខេត្តព្រះសីហនុ បានសម្រេចចេញ ដីការក្សាការពារលេខ៦១តរ/១៩ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ។

បច្ចុប្បន្នឈ្មោះ គិត ប៊ុន និងឈ្មោះឡឹក លក្ខិណា(ប្តី/ប្រពន្ធ)បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីឲ្យហាមឃាត់ការកាន់កាប់ និងការអភិវឌ្ឍន៏សាងសង់លំនៅឋានរបស់ប្រជាពលរដ្ឋ។
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចេញដីការក្សាការពារលេខ ៦១តរ/១៩ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ និងចុះអនុវត្តនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ឆាប់ៗនេះ ធ្វើឲ្យប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចបាត់បង់ដីធ្លី និងលំនៅឋានរបស់ពួកគាត់។

ប្រជាពលរដ្ឋ​ក្រីក្រ​ក៏បាន​សំណូមពរ​ សុំ​ឲ្យ​អភិបាល ខេត្តព្រះសីហនុ មេត្តា​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាប្រជាពលរដ្ឋដែលបានទទួលដីសង់ផ្ទះ និងបានរស់នៅជាច្រើនគ្រួសារ ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងច្បាប់។ ចំណែកឯឈ្មោះ​ គិត ប៊ុន និង ឈ្មោះ ឡឹក លក្ខិណា(ប្តី/ប្រពន្ធ)បានយកប័ណ្ណសំគាល់សិទ្ធិប្រើប្រាស់ដីធ្លីលេខA1-911ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៣ ជាសំអាង តែប័ណ្ណនេះត្រូវបានរាជរដ្ឋាភិបាលនិរាករណ៏តាមលិខិតលេខ១០៣៩ សជណ.កសចុះថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងរួមទាំងលិខិតជាច្រើនទៀត។
ប្រជាពលរដ្ឋ​បន្ត​ថា​ ព្រោះ​ប័ណ្ណសំគាល់សិទ្ធិប្រើប្រាស់ដីធ្លីលេខA1-911ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៣ ពុំមានតម្លៃសម្រាប់យកមកប្រើប្រាស់តាមផ្លូវច្បាប់បានឡើយ។

ទើបប្រជាពលរដ្ឋស្នើសុំ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ មេត្តាមានវិធានការតាមច្បាប់ទប់ស្កាត់ការអនុវត្តដីការក្សាការពារលេខ៦១តរ/១៩ចុះថ្ងៃទី១១ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីឲ្យពួកគាត់ទទួលបានសិទ្ធរស់នៅសុខដុមរម្យនាផង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋបានស្នើសុំទៅដល់ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ មេត្តាជួយអន្តរាគមន៏ដោះស្រាយឲ្យប្រជាពលរដ្ឋពួកគាត់ដោយក្តីអនុគ្រោះផង។

ទាក់ទិន​និង​បញ្ហា​នេះ​ ប្រជាពលរដ្ឋ​ក៏ដូចជាប្រភពបានឆ្ងល់ថា​ ហេតុអ្វី​ទើបដី​អនុក្រឹត្យ​របស់​រដ្ឋ​ដែលកាត់ឆ្វៀល​ចែកជូន​ពលរដ្ឋ​ហើយ​នៅ​តែ​មិនបានសុខ​ ? ខេត្តព្រះសីហនុ​ហេតុអ្វី​បាន​ជា​ដល់ថ្នាក់​នេះ? តើអំណាច​តុលាការ​សូម្បីតែរាជ​រដ្ឋាភិបាលក៏មិនអាច​រក​ដំណោះស្រាយជូនពលរដ្ឋបានដែរឬ ? ទើបធ្វើឲ្យ​ពលរដ្ឋ​រាប់សិបនាក់​ដេក​ភ័យខ្លួន​សូម្បីតែ​ដី​សម្មទាន​របស់​រាជរដ្ឋាភិបាល​នោះក៏ត្រូវតុលាការ ចេញ​លិខិត​រក្សាការពារ​បានដែរ​​?៕

SHARE
RELATED POSTS
ដំណើរឆ្ពោះទៅទិវា​ ៨​ ឧសភា​ ឆ្នាំ២០១៨​ ដែលនឹងប្រព្រឹត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​
ពិធី​ជួប​សំណេះសំណាល ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​មន្ទីរ​កសិក​ម្ម​រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ​ខេត្តកំពង់ឆ្នាំង
មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីប្រឈមនិងការលប់ឈ្មោះចេញពីក្របខ័ណ្ឌនគ របាលជាតិ (វីដេអូ​)

Leave Your Reply

*