ជាតិ

ប្រលាន​យន្ត​ហោះ​ខេត្ត​ព្រះសីហនុ​ នៅតែ​ជា​បញ្ហា​ សម្រាប់​ ប្រជាពលរដ្ឋ​ដែល​មានដី​ជាប់​គម្រោងនេះ​

ខេត្ត​ព្រះសីហនុ​៖ ការដ្ឋាន​ចាក់​ដី​មួយ​កន្លែង​ដែល​ស្ថិតនៅ​ចំណុច​ជាប់​ផ្លូវ​ជាតិលេខ៤​ ក្នុង​ភូមិ​ពូធឿង ឃុំ​បិតត្រាង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ កំពុង​មមាញឹក​យ៉ាងខ្លាំង ដោយ​មិនបាន​ខ្វល់​ពី​ដីទាំងនោះ​ ជា​ដី​ជាប់​ពាក់ព័ន្ធ​និង​ប្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ​នោះឡើយ​។

បើតាម​លោក​ មៀច​ ចាន់​ មេឃុំ​បិតត្រាង​ ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ព័ត៌មាន​យើងដឹងថា​ ចំពោះ​ការ​ចាក់ដីនេះ​លោក​បានចុះ​សាកសួរ​រួចមកហើយ ពាក់ព័ន្ធ​និង​ច្បាប់​ឬ​ឯកសារ​ផ្សេងៗ​ ប៉ុន្តែ​ខាង​ម្ចាស់​ការដ្ឋាន​ចាក់ដី​នេះ​ប្រាប់ថា​ កំពុង​រត់​ច្បាប់​មិនទាន់​ហើយ​។ លោក​បន្តថា​ ដីនេះ​លោក​ទទួល​ស្គាល់​ថា​ ជាប់​ពាក់ព័ន្ធ​និង​ប្រលានយន្តហោះ​ ប៉ុន្តែ​ការ​ដោះស្រាយ​ជា​មួយ​ប្រលាន​មិនទាន់ចេញជា​លទ្ធផល​ ទើបម្ចាស់គាត់​សម្រេច​ចិត្តចាក់ដី​តែ​ម្ដង​។ ចំពោះ​ម្ចាស់​ដី​មិនទាន់​អាច​ទំនាក់ទំនង​បាននៅឡើយទេ​ បាន​ត្រឹមតែសួរមេការឡានដឹកដីប្រាប់ថា គាត់មិនដឹងទេ​ ចង់​ច្បាស់​ទៅ​សួរ​ម្ចាស់ដី​ផ្ទាល់​ទើបដឹង​។

ការ​ចាក់​ដីនេះផងដែរ​ លោក​ សរ​ កក្ដដា អភិបាល​ស្រុក​ព្រៃ​នប់​មាន​ប្រសាសន៍​ថា​ ដីនេះ​ជា​គម្រោង​របស់​ប្រលាន​ ​វា​ពិបាក​បន្តិច​ ដោយខាង​ប្រលាន​ទិញ​ដីគេ​ហើយ​មិន​ព្រមដោះ​ស្រាយ​ឲ្យ​គេ​ ហើយដី​ទាំងនេះ​គេ​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​ ដល់​ពេល​ពលរដ្ឋ​មាន​ការ​សាងសង់​ខាង​លោក​ ក៏ដូចជារដ្ឋបាល​ស្រុក​មិន​អនុញ្ញាតឲ្យសាងសង់ឡើយ​ អញ្ចឹង​វាជា​រឿងដែលឈឺក្បាល​មួយ​សម្រាប់​ដីទាំងនេះ​។ លោក​ក៏បាន​បន្ថែម​ថា​ លោក​និង​ឲ្យ​លោកមេឃុំ​ទៅសួរនាំ​ម្ដងទៀត​ពី​បញ្ហា​នេះ​។

ទាក់ទិន​រឿងនេះ​ ខាង​តំណាង​ប្រលានយន្តហោះ​ខេត្តព្រះសីហនុ​ មិនទាន់​អាចសុំការបញ្ជាក់​បាននៅឡើយទេ ក្នុង​ការ​ទិញដី​ជា​គម្រោង​ប្រលានរបស់ខ្លួនពីពលរដ្ឋហើយមិនទាន់បាន​ដោះស្រាយ​ជូន​ម្ចាស់​ដី​នៅ​អ្វី​ដែលជា​ការចង់បាននោះ​​៕ ដោយ​៖ (អ៊ង នី​)

 

SHARE
RELATED POSTS
កម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋដែលមានសញ្ញាតិខ្មែរ ថាមិនមានបង់ពន្ធអាករជូនរដ្ឋនោះទេ
ក្រុមគ្រួសារ​សព លោក ​ប៊ិន ជាន​ នៅ​ស្រុក​បរិបូណ៌ ទទួល​ថវិកា​បេឡា​មរ​ណះ​សង្គ្រោះ របស់​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ចំនួន៤លាន​រៀល
ពិធីបញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​បឹង​ខ្នារ ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ

Leave Your Reply

*