ខេត្តរតនគិរី៖ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្សចំនួន ១១នាក់ បន្ថែមទៀត បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបើកការធ្វើតេស្តរហ័ស បន្តរកឃើញអ្នកវិជ្ជមានកូវីដ.១៩។
ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលទើបរកឃើញថ្មីនេះ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញនាពេលកន្លងមក ហើយអាជ្ញាធរខេត្តតម្រូវឲ្យបុគ្គលទាំងនោះ មកធ្វើតេស្ដសំណាក និងមួយចំនួនទៀត មានអាការៈមិនស្រួលខ្លួន បានស្ម័គ្រចិត្តមកធ្វើតេស្ដសំណាក ដោយខ្លួនឯង។
រដ្ឋបាលខេត្ត សូមបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញកន្លងមក ឬ មានអាការៈសង្ស័យ ក្អក ក្ដៅខ្លួន ហៀសំបោរ ពិបាកដកដង្ហើម សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬ ដាក់ខ្លួនឲ្យដាច់ដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ ០៩៧៥៩៥៧៧៨៨ /០៩២១២១៣៨៣ និង០៩៧៧៧៥១២១២ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០១នេះ នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ៨១៦នាក់ អ្នកជាសះស្បើយសរុបចំនួន ៦១៨នាក់ និងអ្នកស្លាប់ ៧នាក់ ផងដែរ៕ ដោយ ភួង ផុន


Discussion about this post