ជាតិ

ក្រុងព្រះសីហនុបើចឹងមែនវីធំហើយ!ប្រឹងលុបបឹងទឹកសាបព្រែកទប់ ​កំពុង​លប់​ទាំងយប់​ទាំងថ្ងៃ តែខណ:រាជរដ្ឋាភិបាលបានចេញ ចរាចរ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ ជួប​អភូតហេតុ​​អត់ទឹក​

ខេត្តព្រះសីហនុ៖ ខេត្ត​ព្រះសីហនុ​អាច​និង​រងការ​គំរាមកំហែង​ដោយ​ឥទ្ធិពល​គ្រោះ​ធម្មជាតិ​រាំងស្ងួតធ្ងន់ធ្ងរ​នា​ពេល​ខាងមុខ​ ឆាប់ៗ​ នេះ​បើ​យោងតាម​ចរាចរណែនាំ​ ស្ដីពី ការចាត់វិធានការថែរក្សា ទឹកទុក របស់​រាជរដ្ឋាភិបាល​ លេខ​ ០២ សរណន​ ចុះថ្ងៃទី​ ១៧ ខែ​មករា​ ឆ្នាំ​ ២០១៩ របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បាន​បង្ហាញ​។ តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។
ដោយសារតែ​ខេត្ត​ព្រះសីហនុ​ ខណ:នេះ​កំពុងមានការ​ខ្វះខាត​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ ព្រោះ​តែ​ការ​ផ្គត់ផ្គង់​ទឹកស្អាត​របស់​ក្រុមហ៊ុន​ អានកូន​ មិន​មានឆន្ទៈ​ក្នុង​ការ​ផ្គត់ផ្គង់​ផង​ អាច​និង​ត្រូវ​ប្រឈម​ចំពោះ​វិបត្តិ​រាំងស្ងួត​ហួតហែង​នេះ​។

ប្រជាពលរដ្ឋ​នៅតែ​ទទូច​ឆ្ងល់​ថា​ ហេតុអ្វី​បញ្ហា​កំពុង​តែ​ខ្វះទឹក​ប្រើ​ បែបជា​រដ្ឋបាល​ខេត្ត​ព្រះសីហនុនេះ ឲ្យ​ក្រុមហ៊ុន​ឯកជនប្រឹង​ទាំងយប់ទាំងថ្ងៃ​​បូម​ខ្សាច់សមុទ្រ​លប់បឹង​ព្រែកទប់​យ៉ាង​តក់ក្រហល់​បែបនេះ​? បើ​យោងតាម​លិខិត​ រដ្ឋបាល​ខេត្តព្រះសីហនុ​ លេខ​ ៥៥៥/១៨ សជណ​ ចុះថ្ងៃទី​ ២២ ខែ​កញ្ញា​ ឆ្នាំ​ ២០១៨ ជម្រាប​មក​ អ្នក​ឧកញ៉ា​ លី​ យ៉ុងផាត់ អគ្គនាយក​ក្រុមហ៊ុន​ អិល​ វ៉ាយភី គ្រប់​ មាន​ស្នាក់​ការ​នៅ​ភ្នំពេញ​ ផ្ទះលេខ​ ២០៥ ផ្លូវ​មៅសេទុង ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ កម្មវត្ថុ​ស្ដីពីករណីសំណើរសុំអនុញ្ញាតបោះបង្គោលព្រំ ចាក់អាចម៍ដី​ និងបូមខ្សាច់​បំពេញលើ​ដី​កម្មសិទ្ធិ​ ទំហំ​ ១៩៥៣៧ ម៉ែត្រការ៉េ​ ស្ថិតនៅ​ភូមិ១​ សង្កាត់លេខ៣​ ក្រុងព្រះសីហនុ​/ខេត្តព្រះសីហនុ​។ ដោយ​យោង​តាម​ អនុក្រឹត្យ​លេខ​ ១១១ អនក្រ​.បក​ ចុះថ្ងៃទី​ ៣០ ខែ​សីហា​ ឆ្នាំ​ ២០១៨ ស្ដីពី​ ការ​កែ​សម្រួល​ផ្ទៃដី​តំបន់​អភិរក្ស​ បឹងទឹកសាបព្រែកទប់​។

ចំពោះ​ការ​ចេញ​ចរាចរ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លេខ​ ០២ និង​អាច​ធំជាង​ អនុក្រឹត្យ​លេខ​ ២៣ អនក្រ​.បក​ ស្ដីពី​ ការ​កាត់​ផ្ទៃបឹង​ព្រែកទប់​ ១១ ហិចតា និង ៥០អា​​ ឲ្យ​ទៅ​ក្រុមហ៊ុន​ អ្នក​ឧកញ៉ា​ លី​​យ៉ុងផាត់​ ធ្វើការ​លប់ដែរឬទេ​?? ខណៈ​បញ្ហាក្នុងអំឡុងខែមេសា និង ឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ ៤២ អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino) ​កំពុង​ជិតមកដល់​នេះ?។

ពាក់ព័ន្ធ​និង​បញ្ហា​ជាមួយ​គ្នា​នេះ​មួយ​ទៀត​ ឃើញថា​យ៉ាងហោចណាស់​ក៏មានរថយន្ត​ប្រភេទ​កូរ៉េ​ពី​៣០ ទៅ ៤០គ្រឿង កំពុង​មមាញឹក​ដឹកទឹកលក់​ មិនក្រោម​ពី​៤ជើងក្នុងមួយថ្ងៃៗនោះទេ ចេញ​ពី​ប្រភព​ទឹកសាប​បឹង​ព្រែកទប់​មួយ​នេះ​ មានតែ​ចាំមើល​ថា​ អាច​ផ្គត់ផ្គង់​ផុត​រដូវ​បាតុភូតនេះដែរឬយ៉ាងណា..??៕ ដោយ​៖ (អ៊ង នី​)

 

SHARE
RELATED POSTS
សម្តេច ស ខេង អញ្ជើញ​ចូលរួម​ក្នុង​ពិធីបួងសួង ដែល​បាន​ប្រារព្វ​ឡើង នៅមុខ​ប្រាសាទ​បាណន់ ដើម្បី​សេចក្តីសុខ
ឯកឧត្តម ព្រំ សុខា ពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម សខេងដល់ទីបញ្ជាការវរៈសេនាតូចនគបាលការពារព្រំដែនគោកលេខ៦០៩នៅក្រុងបាវិត
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងនៃគណៈអភិបាលខេត្តកែប

Leave Your Reply

*