ជាតិ

ប្រុងប្រយ័ត្ន​ ធាតុអាកាស​និង​ក្ដៅ​ខ្លាំង​ សូម​រក្សា​ប្រភពទឹក​ ឲ្យបាន​គង់វង្ស​…

សារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សា ទឹកទុក យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា នៅដើមឆ្នាំ2019នេះព្រះរាជាណាចក្រកម្ពុុជា និងទទួលរង(ដោយប្រយោល) ពីឥទ្ធិពលបាតុភូត អែលនីណូ​(EL Nino )។ ឥទ្ធិពលនៃបាតុភូតនេះ នឹងបង្កឲ្យធាតុ អាកាសនៅព្រះរាជាណាចក្រកម្ពុជា នារដូវប្រាំងនេះ( ពិសេសក្នុងខែមេសា និងខែឧសភា) មានសភាពហួតហែងសីតុណ្ហភាពអតិបរមា នៅពេលខ្លះអាចហក់ឡើងដល់ 40-42 អង្សាសេ មានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សាមកដល់យឺតជាងបណ្ដាឆ្នាំកន្លងទៅ។ល។

ចង់លើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ខាងលើ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម៖
១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ 2019 នេះគឺអាចធ្វើបានតែមួយដង ប៉ុណ្ណោះដោយមិនអាចធ្វើស្រូវប្រាំងលើកទីពីរបានទេបើទោះបីជាទឹកនៅតាម​បណ្ដា​អាង​ដែលបាន​ រក្សាទុកនិងកន្លែងមួយចំនួនដែលមានទឹកជា ធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
២- ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះរហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។
៣- ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនានាដូចខ្យល់កន្ត្រាក់ជាដើម៕

 

SHARE
RELATED POSTS
សង្ក្រាន្តស្វាយរៀងលើកទី២ឆ្នាំ២០១៨នៅតាមមន្ទីរអង្គភាពនានានិងនៅតាមគេហដ្ឋានមានការរៀបចំកែលំអរតុបតែងដាក់ភ្លើងពណ៍សម្រាប់ទទួលទេវតាឆ្នាំថ្មី
Uptodate៖ រឿង​ទឹក​រដ្ឋក្នុងខេត្តព្រះសីហនុ​ បានក្លាយជារឿងក្តៅក្រហាយក្នុងចិត្តពលរដ្ឋ ព្រោះអ្នកខ្លះអត់ទឹកប្រើ ខណៈតំណាងក្រុមហ៊ុនអាកូឆ្លើយធ្វើព្រងើយ
ក្រោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់មុននេះបន្តិច លោកអធិការនគរបាលស្រុកមេមត់ បានបញ្ជាឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៤ យកចិត្តទុកដាក់តាមដាន ….!

Leave Your Reply

*