ខេត្តព្រះសីហនុ៖ អ្នកបើកបររថយន្តមួយគ្រឿងបានរត់គេចខ្លួនបាត់ទាំងព្រលឹងចុងសក់ ក្រោយពីសមត្តិកិច្ចអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដេញប្រកិតប្រផាប់ចាប់ប្រភីង បន្ទាប់ពីអ្នកបើកបររថយន្តរូបនេះ ត្រូវបានគេរាយការណ៍ថា បើកប៉ះម៉ូតូមួយគ្រឿងក្នុងទិសដៅស្របគ្នាហើយបណ្តាលអោយមនុស្ស២នាក់បានស្លាប់
ទី១. ឈ្មោះ ម៉ៅ រ៉ូគីយាស់ អ្នកបើកបរម៉ូតូ ស្លាប់។
ទី២.ឈ្មោះ ចាន់ លីណា ភេទស្រី អាយុ ១៨ ឆ្នាំ អ្នករួមដំណើរម៉ូតូ ស្លាប់។
ទី៣.ឈ្មោះ ឡាយ ណៃយឹម ភេទស្រី អាយុ៤១ឆ្នាំ របួសមធ្យម។ អ្នកទាំងបីមានទីលំនៅបច្ចុប្បន្ន ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី១៣.០៧.២០២១ វេលាម៉ោង ៥:៤៥នាទីល្ងាច ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ២១១-២១២។
សមត្តិកិច្ចបានឲ្យដឹងថា ក្រោយពីកើតហេតុរថយន្តបានបន្តបើកគេចខ្លួន តាមផ្លូវជាតិលេខ៣ សំដៅទៅខេត្តកំពតយ៉ាងលឿន ហើយសមត្តិកិច្ចបានប្រើប្រាស់រថយន្តជាច្រើនគ្រឿង ដេញទាន់តែអ្នកបើកបររថយន្តនៅបន្តបើករេចុះឡើងមិនប្រគល់ខ្លួន តែដោយសមត្តិកិច្ចដេញយ៉ាងប្រគៀកអ្នកបើកបរបង្ខំចិត្តឈប់រថយន្តលោតចេញគេចខ្លួនទៅបាត់តែម្តង ។ វត្ថុតាំងយកទៅរក្សារទុកនៅអធិការដ្ឋានចាត់ចែងតាមផ្លូវច្បាប់៕




Discussion about this post