សន្តិសុខ

មុខសញ្ញាជួញដូរថ្នាំញៀន ដុះស្លែ ០២នាក់ត្រូវបានសមត្ថកិច្ចស្រុកគីរីវង់ចាប់ខ្លួន

ខេត្តតាកែវ៖ ជនសង្ស័យជា មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម នៅមូលដ្ឋានស្រុកគិរីវង់ចំនួន០២ នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាតខ្លួន បានកាលពីវេលា ៨និង៥០យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចកែងជុំមិត្ត ស្ថិតភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
បើតាមលោកវេរៈសេនីយ៍ឯក យុគ សារ៉ាត់ អធិការស្រុកគីរីវង់ បានឲ្យដឹងថាជនសង្ស័យ២ ដែលកំម្លាំងជំនាញឃាតខ្លួន បាននេះ គឺសុតតែជាមុខសញ្ញាចាស់ ដែលកំម្លាំងជំនាញ បានធ្វើការតាមប្រមាញ់ជាយូរណាស់មកហើយ ទើបតែយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ ទើបឃាតខ្លួនបានជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពជួញដូរ នៅចំណុចខាងលើ ក្នុងនោះយើងឃាតបាន៖ ទី១មានឈ្មោះ ១/ឈ្មោៈព្រំុ ពៅ (ហៅ តយ) ភេទប្រុសអាយុ១៩ឆ្នាំ (មុខសញ្ញាជួញដូរសកម្ម)ទីលំនៅនៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ និង២/ឈ្មោះ ប្រាក់ សត្យា ភេទ ប្រុស អាយុ២១ឆ្នាំ (ជួញដូរ)មានទីលំនៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ នឹងរឹបអូសបានវត្ថុតាង មានម្ស៉ៅក្រាមថ្លាពណ៌សចំនួន១២កញ្ចប់តូច និង០១កញ្ចប់ធំ ទូរស័ព្ធចំនួន០១គ្រឿង ម៉ាកoppo។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកំម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ធ្វើការសាកសួរ និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយបងខ្មៅ

SHARE
RELATED POSTS
រថយន្ត​ហាយ​ឡែ​ន​ឌឺ បើក​ឆ្លងផ្លូវ វាក់​នឹង​ឡាន​កុងតឺន័រ ជាន់​ហ្វ្រាំង ច្រឡំ​ហ្គែ​រ​ស្ទុះ​បុក​ ឡាន​កុងតឺន័រ​ពេញទំហឹង (អូរ១)
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមានភាពឆ្លាតវៃក្នុងការប្រើប្រាស់ពេលវេលាខ្លីតែទទួលបានចំណេញច្រើនពីការងារអនុវត្តនៅមូលដ្ឋានរបស់ខ្លួន…!!
ក្រពើមួយក្បាលធំត្រូវកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋ​ដោះ​លេង​

Leave Your Reply

*