សន្តិសុខ

លោកឧត្តមសេនីយ៍ត្រី ចាន់ រស្មី ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងសហការី បានចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ចាន់ រស្មី ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងសហការី បានចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ ជូនសពលោកវរសេនីយ៍ត្រី ឃុត សុផល អត្តលេខ: ៤៧៨៧២ ឋាន:នាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ
ដែលបានទទួលមរណ:ភាពក្នុងជន្មាយុ ៥៣ឆ្នាំ (ដោយគ្រោះថ្នាក់ចរាចរណ៍ពេលទៅបំពេញការងារ) កាលពីវេលាម៉ោង២១: ៣០នាទីយប់ ថ្ងៃទី១២-១-២០១៩ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានសព នៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ឃុត សុផល លោកឧត្តមសេនីយ៍ត្រីស្នងការរង និងសហការី បានអុជធូបបួងសួងឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធ ទាំងអារម្មណ៍ក្រៀមក្រំនិងសោកស្តាយយ៉ាងខ្លាំង ក្នុងការបាត់បង់នូវមន្ត្រីសកម្មម្នាក់ ដែលធ្លាប់បានបម្រើជាតិមាតុភូមិអស់រយៈពេលច្រើនឆ្នាំកន្លងមក។ ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការរង បាននាំយកនូវ
១-ថវិការបស់លោកឧត្តមសេនីយ៍ស្នងការ ចំនួន១,០០០,០០០រៀល អង្ករ០១បេ,ទឹកក្រូច០២កេះ, ទឹកសុទ្ធ០២កេះ,មី០២កេះ។
២-ថវិការបស់លោក លោកស្រីស្នងការរង លោក លោកស្រី តាមការិយាល័យជំនាញ លោកអធិការស្រុក ក្រុង ចំនួន១,៥០០,០០០រៀល។
៣-ថវិការបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចំនួន៤០០,០០០រៀល និងអង្ករ០១បេ ,សរុបថវិកា ចំនួន២,៩០០,០០០រៀល បានប្រគល់ជូនគ្រួសារនៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ ក្នុងឱកាសនោះផងដែរ ក្រុមគ្រួសារសព បានថ្លែងអំណរគុណ​ ដល់លោកឧត្តមសេនីយ៍ស្នងការ និងសហការី ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ និងសូមជូនពរជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖(សាយរិទ្ធី)

SHARE
RELATED POSTS
ផ្ទះ២០០ខ្នងជាអំណោយរបស់សម្តេចតេជោហ៊ុនសែនបានចែកជូនដល់អតីតយុទ្ធជន
បងប្អូន​ប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្តាលបានត្រៀមទូកងរដើម្បីធ្វើការប្រកួតនៅថ្ងៃបុណ្យចេញព្រះវស្សា
កំពុងល្បីឈ្មោះបោះសំលេង ជាខ្លាំងប្រចាំក្រុងព្រះវិហារ អាងខ្លួនជាប៉ូលិស

Leave Your Reply

*