ក្រុងព្រះសីហនុ៖ នារសៀលថ្ងៃទី១០ ខែកក្កដា ២០២១ លោក ធុចស៊ីថា និង លោក លឹមភ័ត្រីជា មន្ត្រីសាលាក្រុងតំណាងឱ្យ លោក អុីសុខ ឡេង អភិបាលក្រុង បានដឹកនាំក្រុមការងារ សហជាមួយមន្ទីរបរិស្ថាន មន្ទីទេសចរ ក្រុមហ៊ុនសំរាមបានរួមគ្នា ចុះប្រមូលសំរាមនៅតាមបណ្ដោយឆ្នេរអូឈើទាល២ស្ថិតក្នុងភូមិ ៥សង្កាត់ ៤ ក្រុងព្រះសីហនុ។
ដោយមានការចូលរួមយុវជនស្ម័គ្រចិត្តមកពីក្រុមការងារផេកអប់រំKPSខេត្តព្រះសីហនុផងដែរ
ក្នុងនោះផងដែរ លោក ធុច ស៊ីថាមានប្រសាសន៍ថាសំរាមនេះបានហូរតាមអូរ ប្រឡាយមកទើលើឆ្នេរសមុទ្រ ពេលព្យុះភ្លៀងប៉ុន្មានថ្ងៃកន្លងមកនេះ
ឆ្លៀតក្នុងឱកាសនេះលោកក៏បានសំណូមពរទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្ដោយអូក៏ដូចជាធ្វើដំណើរតាមផ្លូវសូមចូលរួមវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវកុំចោលពាសវាលពិការនាំឲ្យខូចបរិស្ថានទីក្រុងស្អាតរបស់យើងផងដែរ៕












Discussion about this post