សន្តិសុខ

ថ្នាំញៀន៦កញ្ចប់ធំ នឹងដាវមួយដើមតើត្រូវមានទោសប៉ុន្មានឆ្នាំ?

រាជធានីភ្នំពេញ៖ នគរបាលខណ្ឌដូនពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀន​ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន៦កញ្ចប់ធំ និងវត្ថុតាងមួយចំនួនទៀត កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើងក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅ សុវណ្ណវិរះ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ ជួញដូរគ្រឿងញៀន។

ក្នុងនោះដែរវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៦កញ្ចប់ធំ​ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន​ ឧបករណ៍ប្រើប្រាស់មួយចំនួន​ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១​ កាំបិតដែកច្នៃចំនួន០១ និងប្រាក់រៀលចំនួន៧៥៥០០រៀល។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ ធ្វើការសាកសួរដើម្បីយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិងក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីច្បាប់៕

SHARE
RELATED POSTS
ពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព​សម្តេច ចៅហ្វាវាំង គង់ សំអុល
ពលរដ្ឋមួយរូបប្រទះឃើញគ្រាប់កាំភ្លើង ០១កេះ កប់ក្នុងដីឡើងច្រេះស៊ីដោយចៃដន្យរួចយកមកប្រគល់ជួនសមត្ថកិច្ចប៉ូលីស!!!
តុលាការកោះហៅ លោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំងមកសួរ រឿង លោក អ៊ូ ពៅ អធិការរងខណ្ឌ៧មករា វាយបាក់ដៃ

Leave Your Reply

*