ខេត្តព្រះសីហនុ៖ វេលាម៉ោង៨:៥៨ នាទីយប់ថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២១ មានករណី
រថយន្តកុងតឺន័រធន់ធំមួយគ្រឿងបានបើកបុកជាមួយនឹងរនាំងពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ត្រង់ចំណោទរ៉ាស្ថិតក្នុងសង្កាត់លេខ ០៣ ក្រុង/ខេត្តព្រះសីហនុ ករណីខាងលើនេះកើតឡើងនៅវេលាម៉ោង ០៨:១០នាទីយប់ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០២១។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មាន SovannphumPost ឲ្យបានដឹងថាមុនពេលកើតហេតុបានឃើញរថយន្តកុងតឺន័រម៉ាក Freightliner ពាក់ស្លាកលេខ ភ្នំពេញ 3E-0402 បើកបរដោយបុរសម្នាក់ ឈ្មោះ សូ វ៉ាត អាយុ ៣៧ឆ្នាំ បើកបរនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីផ្សារឃ្លាំងលើមកទៅផែ ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ រថយន្តក៏ផ្ទុះកង់មុខបណ្ដាលឲ្យរេចង្កូតទៅបុកជាមួយនឹងរនាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ព្រមទាំងបាក់អស់បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម និងរនាំងថ្មពុះចែកទ្រូងផ្លូវអស់ ៣កង់ទៀត ហើយហេតុការណ៍ខាងលើនេះមិនបណ្ដាលឲ្យមនុស្សរងរបួសទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានធ្វើការវាស់វែងនឹងលើកយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់៕ ដោយ៖ អ៊ួន ប្រុស





Discussion about this post