សន្តិសុខ

អភិបាលរងខេត្តមណ្ឌលគរី ដឹកនាំមន្រ្តីរាជការពាក់ព័ន្ធអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៥ថ្ងៃបង្កើតខេត្តដាក់ណុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ខេត្តមណ្ឌលគិរី៖នៅព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០១៩នេះ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្រ្តីក្រោមឱវាទ មន្ទីរអង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីអនអរសាទរខួបអនុស្សាវរីយ៍លើកទី១៥ថ្ងៃបង្កើតខេត្តដាក់ណុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ពិធីនេះបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាងៀរ ខេត្តដាក់ណុង ដែលមានរយះពេលចំនួន០២ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦ខែមករាឆ្នាំ២០១៩។

ពិធីអនអរសាទរខួបអនុស្សាវរីយ៍លើកទី១៥ថ្ងៃបង្កើតខេត្តដាក់ណុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មានប្រទេសចំនួន៣ដែលបានចូលរួមដូចជាប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសឥណ្ឌូនេស៊ី ក្នុងនោះប្រទេសនីមួយៗបានរៀបចំនៅការដាក់តាំងពិព័ណ នូវសក្តានុពលផ្សេងៗដែលសំរេចបាន។

ចំណែកស្តូបដាក់តាំងពិព័ណខេត្តមណ្ឌលគិរី បានដាក់បង្ហាញនូវសក្តានុពលវិស័កសិកម្ម វិស័យវប្បធម៌ វិស័យទេសចរណ៍ វិស័យអបរំ វិស័យឧហ្សាកម្ម វិស័យរ៉ែ និងសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ។

មិនតែប៉ុណ្ណោះមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី បានរៀបចំដាក់តាំងនៅសំលៀកបំពាក់តំបាញរបស់បងប្អូនជនជាតិដើមភាគតិចព្នង រីឯមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានសំដែងនៅស្គរឆៃយាំក្នុងកម្មវិធីនោះផងដែរ។ចំណែកប្រទេសផ្សេងៗក៏បានដាក់តាំងនៅវត្ថុអនុស្សាវីយ៍ រាំរបាំ ការតំបាញសំលៀកបំពាក់ទៅតាមវប្បធម៌រៀងៗខ្លួន៕ដោយ៖រមនា

 

 

SHARE
RELATED POSTS
ករណី ប្លន់អ្នករត់ហាត់ប្រាណដោយមិនបានសម្រេចលើខ្នងភ្នំក្រោម
អភិបាលរងខណ្ឌឬស្សីកែវបានដឹកនាំកម្លាំងរ៉ាប់សិបនាក់ និងគ្រឿងចក្របំរុងវាយកំទេចរបងដីលោក មាសសាវឿន
ក្បួនដង្ហែបិតបញ្ចប់នៃការឃោសនារកសម្លេងឆ្នោតរបស់គណៈបក្សប្រជាជនកម្ពុជាខេត្តរតនគិរី

Leave Your Reply

*