ភ្នំពេញ ៖ បុរសជនម្នាក់បើករថយន្តកាមេរីបាឡែនមួយគ្រឿងបានជ្រុលទៅបុករថយន្តហាយឡិនឌ័រមួយគ្រឿងនៅផ្លូវបំបែកជាបួនពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង តែមិនធ្វេីឲ្យនរណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ននៅតាមបណ្ដោយផ្លូវ៣០៧ កែងនិងផ្លូវ៦០៦ កក្នុងសង្កាត់បឹងកក់ ២ ខខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តម៉ាក highlanderពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-0950 បេីកបរដោយបុរសជាជនជាតិម្នាក់ និងអ្នករួមដំណេីរមួយនាក់ទៀត បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម រួចឆ្លងផ្លូវ៣០៧ ខណៈបានពាក់កណ្ដាលផ្លូវក៏ត្រូវរថយន្តម៉ាក កាម៉ារីបាឡែនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-0495 បេីកបរដោយបុរសម្នាក់ ធធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៧ ទទិសដៅពីជើងទៅត្បូង មមកបុករថយន្តហាយលេនដឺ ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយកេីតហេតុ ភាគីទាំងសងខាងបាននិយាយយកតែត្រូវរៀងៗខ្លួន ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោក ធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងរង់ចាំដោះស្រាយតាមច្បាប៕






Discussion about this post