ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នក៏បានបុកជាមួយនឹងរថយន្ត ២គ្រឿងបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ=1IQ-6730ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមកដល់ត្រង់ចំណុចកើតហេតុក៏បានបត់ឆ្លងផ្លូវមកខាងស្ដាំក៏ជ្រុលទៅបុកជាមួយនឹងរថយន្តបាឡែនមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ=2AE-6621ហើយក៏ជ្រុលទៅបុកជាមួយនឹងរថយន្តតាកូម៉ាមួយគ្រឿងទៀតដែលពាក់ស្លាកលេខភ្នំពេញ=2BL-9873បណ្ដាលឱ្យរងការខូចខាតទាំងសង្ខាង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់កន្លែងកើតហេតុក៏បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីខាងជនបង្ករក៏ព្រមទទួលកំហុសព្រមសងភាគីខាងរថយន្តទាំងពីរដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕




Discussion about this post