Uncategorized ជាតិ

ប្រជាពលរដ្ឋ​ម្ដុំជិតក្រុម​ទី​ ១៨ ខេត្តព្រះសីហនុ​ កំពុង​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ ដោយ​អំពើ​ឃុបឃិត​ លក់ទិញ​ដី​អនុក្រឹត្យ​របស់​រដ្ឋ​

ខេត្តព្រះសីហនុ៖ ការចុះ​អនុវត្ត​កំណត់​ព្រំដី​អនុក្រឹត្យ​នៅ​តំបន់ជិត​ក្រុម​ទី​ ១៨ ភូមិ​២ សង្កាត់លេខ​១ ខេត្ត​/ក្រុងព្រះសីហនុ​កាលពី​ព្រឹកថ្ងៃទី​ ១៤ ខែ​មករា​ ឆ្នាំ​ ២០១៨ ដោយ​ក្រុម​ការងារ​សាលាខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​ លោក​ ស៊្រុន​ ស៊្រន​ អភិបាល​រង​ខេត្តព្រះសីហនុ​ រួមជាមួយនឹង​មន្ទីរ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ មានកង​កម្លាំង​ប៉ូលិស​ អាវុធហត្ថ​ និង​ប្រជាការពារ​។ ការ​ចុះ​អនុវត្ត​បន្ត​នេះ​យោងតាម​អនុក្រឹត្យ​លេខ​ ១១៦ អនក្រ​.បក​ ចុះថ្ងៃទី​ ០៩ ខែ​ឧសភា​ ឆ្នាំ​ ២០១៦ ស្ដីពី​ ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ ព្រែកទឹកសាបក្បាលឆាយ​។

ចំពោះ​ការ​ចុះ​អនុវត្ត​អនុក្រឹត្យ​ព្រំដី​ក្នុង​តំបន់នេះ​ ក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​កើតទុក្ខ​មិនសុខចិត្ត​ ដោយសារតែ​ដី របស់ពួកគាត់​​ជាប់នៅក្នុង​តំបន់នោះ​ បើតាម​ប្រជាពលរដ្ឋ​បានលើកឡើងថា​ ពួកគាត់​ភាគច្រើន​បាន​ទិញដីនេះ​តពី​គេ​ ហើយ​ក៏​មានអ្នកខ្លះ​រស់នៅ​យូរ​និង​អ្នកខ្លះ​ទៀត​ទើបរស់​នៅក្នុង​តំបន់នេះ​ថ្មីៗទេ។ ពួកគាត់​លើកជាចម្ងល់ថា​ ពួកគាត់​បានដឹងខ្លះ​ថា​ ដី​តំបន់នេះ​ពីមុនគឺជា​ដី​ព្រៃឈើ​ (ដើមអាកាសស្យា​) ហើយ​ការពារ​ដោយ​ រដ្ឋបាល​ព្រៃឈើ​ លោក​ ឌី​ សុខុម​ នាយរដ្ឋបាលព្រៃឈើកំពង់សោម​​ និងមានទាំងប៉ុស្តិ៍​ប្រតិបត្តិការ​សឹក​យោធា​កង​កម្លាំង​ប្រដាប់​អាវុធ​ ចុះ​ហេតុអ្វី​ទើប​មាន​ការ​កាប់​ទន្ទ្រាន​ហើយ​បាន​ ឃុបឃិត​គ្នា​យកដីទាំងនេះ​ មកលក់​ឲ្យ​ពួកគាត់​ ធ្វើឲ្យ​ពួកគាត់​រងគ្រោះ​ថ្នាក់​ ទឹកភ្នែក​ជូត​ក្បាលជង្គង់​នៅថ្ងៃ​នេះ​? ដោយ​ការ​អនុវត្ត​ច្បាប់រុះរើរបស់ សាលាខេត្ត​ព្រះសីហនុ​​ ? ។

ឆ្លើយ​តប​និង​បញ្ហា​ទាំងអស់នេះ​ លោក​ ស៊្រុន​ ស៊្រនអភិបាល
រងខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ នៅ​ព្រឹក​ដដែល​នេះថា​ សូម​បងប្អូន​កុំមាន​ការ​ព្រួយបារម្ភ​ការ​ចុះ​អនុវត្ត​នេះ​ ធ្វើទៅតាមតែ​ការ​កំណត់​នៃ​អនុក្រឹត្យ​តែ​ប៉ុណ្ណោះ​ បងប្អូន​ដែលមិនមាន​ជាប់​នៅក្នុង​តំបន់​អនុក្រឹត្យ​នេះ​គឺមិនមាន​បញ្ហានោះ​ទេ​ ខាងលោក​ក៏មានឯកសារ​រួចអស់ហើយ និង​ដឹងថា​ អ្នកណា​ជាអ្នក​រស់នៅ​យូរឆ្នាំមកហើយ​និង​អ្នកណា​ទើបនិង​ចូល​រស់នៅ​ថ្មីៗនេះ​ បងប្អូន​ណា​ដែល​ ចូល​ក្នុង​តំបន់​អនុក្រឹត្យ​នេះ​ ត្រូវ​រុះរើ​ចេញដោយ​ខ្លួនឯង​ បើ​មិន​ដូច្នេះ​ទេ​ ការ​អនុវត្ត​នេះ​និង​ត្រូវ​ឈូសឆាយកងម្លាំងចម្រុះហើយ​ លោក​បន្តថា​ ព្រោះ​ការ​អនុវត្ត​នេះ​ធ្វើទៅតាម​តែ​អនុក្រឹត្យ​របស់ រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ លោក​មិនមាន​ជម្រើស​ផ្សេង​ពីនេះទេ​។

គ្រឿងចក្រ​១គ្រឿងផងដែរ ដែល​ក្រុម​ការងារសាលា​ខេត្ត​បាន​ដាក់​ដើម្បី​ធ្វើការ​កាយ​ភ្លាមៗ​បន្ទាប់ពី ខាង​ជំនាញ​បាន​ចុច​ GPS កំណត់និង​បាញ់ថ្នាំក្រហម​ដើម្បី​កំណត់​ព្រំ អ្នក​ខ្លះ​ក៏​មាន​ប៉ះ​បន្តិចបន្តួច​ហើយ​អ្នកខ្លះ​ទៀតគឺ​ប៉ះទាំង​ស្រុង​ទៅ​លើដី​របស់​ពួកគាត់ នៅ​ក្នុង​តំបន់​អនុក្រឹត្យ​នេះ​។ បើតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​លើកគ្នា​​ធ្វើការ​តវ៉ា​ទាំងនេះ​ បាន​ឲ្យ​ព័ត៌មាន​យើងដឹងថា​ ពួកគាត់​ចង់​ឡើងទៅ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ​ ឯកឧត្ដម​ យន្ត​ មីន​ ដោយ​ផ្ទាល់​ទាក់ទង​និង​រឿងនេះ​ ហើយព័ត៌មាន​យើង​នៅ​មិនទាន់ដឹង​ប្រភព​ច្បាស់លាស់​ថា​ តើពួកគាត់​ទៅ​បាន​លទ្ធផល​យ៉ាងណានោះទេ​។

ទាក់ទង​និង​បញ្ហា​នេះ​ កន្លង​មក​ក្នុង​អំឡុង​ឆ្នាំ​ ២០១៦ ការ​ចុះ​អនុវត្ត​បាន​ធ្វើ​បន្តបន្ទាប់រួចមកហើយ​ ដោយ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ គឺ​មាន​ការ​កាត់​ឆ្វៀល​ដោះដូរ​ចែកជូន​ពលរដ្ឋ​ដែលគាត់បាន​រស់នៅ​ក្នុង​តំបន់​អនុក្រឹត្យ​នេះ​ ដោយ​ក្នុង​មួយ​គ្រួសារៗ​បាន​ទទួល​ដី​ ៥ម៉ែត្រ គុណ​និង ២០ម៉ែត្រ នៅ​កន្លែងផ្សេង​ ដោយសារ​តែ​តំបន់​ក្បាលឆាយ​នេះ​ជា​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ និងជា​តំបន់​ផ្គត់ផ្គង់​ទឹកស្អាត់​ជូន​រដ្ឋាករ​ទឹក​ខេត្តព្រះសីហនុ​ទាំងមូល​ទើប​មាន​ការ​ជម្លៀស​ចេញ​។ ប៉ុន្តែ​ការអនុវត្តចុងក្រោយ​នេះ​បើតាម​ប្រភព​ថា​ មិនមាន​ការ​ដោះដូរជូនទៀតទេ​ ដោយគេ​បាន​អះអាងថា​ ការ​លួចចូល​កាន់កាប់​ដីនេះ​នៅតែមាន​ជាបន្តបន្ទាប់​ក្រោមការ​ឃុបឃិត​ពី​ក្រុម​មេខ្យល់​បើកដៃ​ ពិសេស​ ខាង​រដ្ឋបាល​ព្រៃឈើ​លោក​ ឌី​ សុខុម​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើកំពង់សោមតែម្ដង។

បើតាម​ប្រសាសន៍​របស់​សម្ដេច​ តេជោ​ ហ៊ុន​ សែន​ ធ្លាប់មាន​ប្រសាសន៍​កន្លង​មកថា​ ប្រជាពលរដ្ឋ​ ជា​ប្រជាពលរដ្ឋ​របស់​យើង​ បើ​អាច​ជូនគាត់​បាន​ ជូនទៅ​ បាន​ទៅ​អ្នកណា​..?? បានទៅ​ប្រជាពលរដ្ឋ​របស់យើងតើ​? ហើយ​ប្រជាពលរដ្ឋ​ខ្លួនឯង​រស់នៅ​មិនបាន​ ស្រាប់តែ​ក្រុមហ៊ុន​ មកសុំធ្វើការ​អភិវឌ្ឍ​បែបជា​ឲ្យ​បាន​ វាមិនល្អ​នោះទេ​ (នេះជា​ប្រសាសន៍​របស់​សម្ដេច​)៕ ដោយ​៖ (អ៊ង​ នី​)

SHARE
RELATED POSTS
ថ្នាក់ដឹកនាំជាសមាជិកគណបក្សប្រជួបសំណេះសំណាលនិងពង្រឹង គ្រប់លំដាប់ថ្នាក់ក្នុង ស្រុកជលគីរី
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១៤ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីរក្សាការផ្សាភ្ជាប់ការងារទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាល
បន្ទាប់ពីអធិការដ្ឋាននគរបាលស្រុកមេមត់ជូនដំណឹងបងប្អូនប្រជាពលរដ្ឋនៅឃុំគគីរ ថ្ងៃនេះបានចុះទៅថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដូចដែលបានជូនដំណឹង!

Leave Your Reply

*