ជាតិ

វិនាសកម្ម​ព្រៃឈើ​ និង​ថ្នាល​បណ្ដុះ​កូន​ឈើ​ជាច្រើន​កន្លែង​ ត្រូវ​បាន​គេ​សង្ស័យថា​ ជាប់​ពាក់ព័ន្ធ​ លោក​ ឌី សុខុម​ នាយខណ្ឌ​ រដ្ឋបាល​ព្រៃឈើ​

ខេត្តព្រះសីហនុ៖ ថ្នាល​បណ្ដុះ​ និងដាំ​កូន​ឈើ​រួម​ទាំងគម្រប​ព្រៃឈើ​ ជាច្រើន​ហិចតា​ នៅ​ ឱទ្យានជាតិ​ និង​នៅ​
​ទូទាំង​ខេត្តព្រះសីហនុ​បាន​និង​កំពុង​វិនាស​ហិនហោច​ទាំង​ស្រុងហើយ ក្រោមការ​កាប់​ទន្ទ្រាន​យកដីពី​ជនខិលខូចមួយចំនួន​រួមទាំង​ការ​ចូលដៃ​ចូល​ជើង​របស់នាយ​រដ្ឋ​ព្រៃឈើ​ដែលមាន​ លោក​ ឌី​ សុខុម​ ជា​នាយ​​រដ្ឋបាល​ព្រៃឈើកំពង់សោមនិង បក្សពួក​។

គម្រប​ព្រៃឈើ​ឆ្នាំ​ ២០០២ ត្រូវ​វិនាស​ហិនហោច​ក្នុង​អំឡុង​ឆ្នាំ​ ២០១៧ និង​ឆ្នាំ​ ២០១៨ ថ្មីៗនេះ​មាន​ថ្នាល​បណ្ដុះ​កូន​ឈើ​ជាច្រើន​កន្លែង​ត្រូវ​បាន​គេលក់​ទៅឲ្យ​ឈ្មួញ​អ្នកមានលុយ​និង​មាន​អំណាច​ ពុះ​ជាដីឡូត៍​ ធ្វើ​ព្រងើយ​ដោយ​មិនដែល​ខ្វល់ខ្វាយ​ពីការ​ដាំដុះ​បន្ត​និង​ថែរក្សា​នោះឡើយ​។

ពាក់ព័ន្ធ​និង​ការសង្ស័យប្រព្រឹត្តអំពើ​ពុករលួយ​ របស់​លោក​ ឌី​ សុខុម​ អង្គភាព​ ACU មាន​លោក​ រដ្ឋមន្ត្រី​ ឱម​ យិនទៀង​ សូម​មេត្តា​ដាក់​ភ្នាក់ងារ​ស៊ើបអង្កេត​លើ​លោក​ ឌី សុខុម​ និង​បក្សពួក​ផង​ មូលហេតុ​អ្វីទើប​ថ្នាល​បណ្ដុះ​កូនឈើ​ ជាច្រើន​កន្លែង​ដូចជា​ នៅ​ចំណុច​ ភូមិ១ ភូមិ២​ សង្កាត់​លេខ​១ តំបន់​ក្បាលឆាយ​ជាច្រើន​កន្លែង​ត្រូវបាន​បាត់បង់​ទាំងស្រុងនោះ​? តើ​នរណា​ជាអ្នកលក់​ ហើយ​នរណា​ជាអ្នក​ទទួល​លុយ​ទាំងអស់នេះ​ រដ្ឋាភិបាលជាអ្នកលក់ឬ​..??។ ម្យ៉ាងទៀត​ ស្នើទៅ​ ឯកឧត្ដម​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ និង​ ឯកឧត្ដម​ ឆេង​ សុន​ ប្រតិភូ​រដ្ឋាភិបាលទទួលបន្ទុក​ នាយខណ្ឌ​ រដ្ឋបាល​ព្រៃឈើ​ទូទាំងប្រទេស​ ជួយ​ពិចារណា​ផង​ជុំវិញនិង​បញ្ហា​នេះ​។

ទាក់ទិន​និង​ព្រៃឈើ​ក្លាយជា​វិនាសកម្ម​នេះ​ ព័ត៌មានយើងបាន​ធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង១:៣១នាទីថ្ងៃទី ៩ មករា​ ២០១៩ ទៅ​លោក​ ឌី​ សុខុម​ រួចហើយ​ លោក​បាន​ឆ្លើយតប​ធ្វើ​ពើ​​ ដូចជា​គ្មាន​ឆន្ទៈ​ក្នុង​ទប់ស្កាត់​នោះឡើង​
បែជាសួរអ្នកយកព័ត៌មានយើងវិញថា​ ព្រៃ​នៅ​ចំណុចណា?​ ហើយ​បាន​ចុះ​ទៅដល់ហើយ​នៅ​? បើ​មិនដឹងច្បាស់​ទេ​ ប៉ុណ្ណឹង​បានហើយ​ លោកក៏​ចុច​ផ្ដាច់​ទូរស័ព្ទ​ទៅបាត់​។

ព័ត៌មានយើង​មិនទាន់អាចសុំការបញ្ជាក់បានទេ ខណ:លោក ឌី​ សុខុម​ មិនបាន​ឆ្លើយ​បំភ្លឺ​ជុំវិញនិង​ករណី​បាត់បង់​ធនធានធម្មជាតិ​ដ៏​ច្រើន​ទូទាំង​ខេត្តព្រះសីហនុ​ ដែល​ជា​សម្បត្តិ​របស់​ជាតិ​ ជា​គម្រប​ព្រៃឈើ​ដ៏មាន​សក្ដានុពល​ទាំងនេះ​៕ ដោយ៖ (អ៊ង​ នី​)

ឱទ្យានជាតិ​ឱទ្យានជាតិ

អូរថ្ម​

អូរថ្ម​

ថ្នាល​បណ្ដុះ​ជិត​ RCI

 ថ្នាលបណ្ដុះ ជិតរោងចក្រ RCI

 

SHARE
RELATED POSTS
អ្នកសង្កេតការណ៍អន្តរជាតិមកពី៥២ប្រទេសនឹងចូលឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា
ពិធី​ចាប់​ត្រី១ឆ្នាំមាន​ម្តង នៅ​ស្រុក​មេមត់ មាន​ប្រជាពលរដ្ឋ​ចូលរួម​ជិត ០២ម៉ឺន​នាក់ ជាមួយនឹង​ឧបករណ៍​បុរាណ
ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ចុះសួរសុខទុក្ខនាយទាហាននាយទាហានរងពលទាហាននៃកងវរសេនាតូចលេខ២តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង

Leave Your Reply

*