ជាតិ

Uptodate៖ រឿង​ទឹក​រដ្ឋក្នុងខេត្តព្រះសីហនុ​ បានក្លាយជារឿងក្តៅក្រហាយក្នុងចិត្តពលរដ្ឋ ព្រោះអ្នកខ្លះអត់ទឹកប្រើ ខណៈតំណាងក្រុមហ៊ុនអាកូឆ្លើយធ្វើព្រងើយ

ខេត្តព្រះសីហនុ៖ បន្ទាប់ពី​ព័ត៌មាន​បាន​ចេញផ្សាយ​​អំពីមតិ​ប្រជាពលរដ្ឋ​និង​មន្ត្រី​រាជការ​ក្នុងខេត្ត​ មាន​ការ​ជជែកវែកញ៉ែក​ ទាក់ទង​និង​បញ្ហា​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុងក្រុងព្រះសីហនុ​ ទាំងរឿងប្រឹងលុបបឹងធម្មជាតិព្រែកទប់ខណៈទឹកប្រើមិនគ្រប់ បែរជាប្រឹងលុបទាំងយប់ទាំងថ្ងៃ ហើយបណ្តោយ អោយក្រុមហ៊ុនអានកូក្រឡុក ហាក់ដូចជាចង់បានអ្វីម្យ៉ាងពីរដ្ឋ តើរដ្ឋអាចនឹងត្រូវបាត់បង់អ្វីទៀតទេបន្ទាប់អំពីបាត់បង់បឹងព្រែកទប់?
មតិជាច្រើន​ដែលបាន​លើកឡើង​ ដាក់​បន្ទុក​ទៅលើ​ក្រុមហ៊ុន​អានកូ​ ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​សម្រាប់ផ្ដល់ជូនរដ្ឋាករទឹក​ខេត្តព្រះសីហនុ​សម្រាប់ចែកចាយក្នុងខេត្តទាំងមូល​ ក្រុមហ៊ុន​ហាក់​ខ្វះទំនូល​ទទួល​ខុសត្រូវ​ចំពោះ​មុខ រាជរដ្ឋាភិបាល​ និង​​រដ្ឋបាល​ខេត្ត​ ពិសេស​​រដ្ឋាករ​ទឹក​ ដែល​ជា​ស្ថាប័ន​របស់រដ្ឋមាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ផ្គត់ផ្គង់​និង​ចែកចាយ​ទឹក​សម្រាប់​ពលរដ្ឋក្នុខេត្តព្រះសីហនុ​។

ទាក់ទិន​និង​ការ​​ចែកចាយ​ទឹក​ក្នុង​ខេត្តព្រះសីហនុ​របស់​រដ្ឋាករ​ទឹក​ លោក​ ផន​ រតនៈ​ ប្រធាន​អង្គភាព​រដ្ឋាករ​ទឹក​ខេត្តព្រះសីហនុ​ មាន​ប្រសាសន៍ប្រាប់ព័ត៌មានយើងកាលពីថ្ងៃទី​ ២ ខែ​មករា​ ឆ្នាំ​ ២០១៩ ថា​ ចំណុច​ដែល​ការ​ផ្គត់ផ្គង់​និង​ចែកចាយ​ទឹក​មិន​គ្រប់គ្រាន់​នោះ មិនមែន​មកពីអង្គភាព​រដ្ឋាករ​ទឹក​នោះទេ​ គឺ​មកពី​ក្រុមហ៊ុន​ អានកូ​ ដែល​ផ្គត់ផ្គង់​មកអោយ​ខាង​រដ្ឋាករ​របស់​លោក​មិនគ្រប់គ្រាន់​ទើប​អង្គភាព​របស់​លោក​គ្មាន​ទឹក​សម្រាប់ចែកចាយ​ជូនពលរដ្ឋ​គ្រប់គ្រាន់។ លោកបន្ត​ថា​ ពីមុន​មាន​បណ្ដាញ​ចម្រស់មួយកន្លែងទៀតគឺនៅបឹងព្រៃទប់ តែ​ឥឡូវនេះ​បាន​បញ្ឈប់​ដំណើរហើយ​គឺ​រាល់ថ្ងៃ​ទទួល​ទឹក​តែពី​ខាងក្រុមហ៊ុន​ផ្គត់ផ្គង់​អាង​ស្តុបទឹកអានកូ​​ក្បាលឆាយ​ទាំងស្រុង​។

ឆ្លើយតប​និង​ការផ្គត់ផ្គង់របស់ក្រុមហ៊ុនអានកូ បើតាម​ប្រសាសន៍​លោក​ ណាំ​ គាតេង​ នាយក​ គ្រប់គ្រង​ទឹក​របស់​ក្រុមហ៊ុន​អានកូ​ បានបញ្ជាក់ប្រាប់អ្នកយកព័តមានកាលពីថ្ងៃទី ៣ ខែមករា​ ឆ្នាំ​ ២០១៩ ថា​ មកដល់​ពេលនេះ​ក្រុមហ៊ុន​របស់លោក​នៅតែ​បន្ត​ការ​ដំឡើង​ប្រព័ន្ធ​បន្ថែម​មិនទាន់ហើយ​រួចរាល់​នោះទេ​។ លោក​បន្ត​ថា​ ពី​មុន​រដ្ឋាករ​ទឹក​មានបណ្ដាញ​ទឹក​សម្រាប់​ផ្គត់ផ្គង់​​ពី​ ៥០០០ ម៉ែត្រគីប​ ទៅ​ ៦០០០ម៉ែត្រគីប ក្នុង​មួយ​ថ្ងៃ​ៗ ដោយធ្វើការ​ចែកចាយ​បន្ថែម​ពីលើ​ក្រុមហ៊ុន​បញ្ជូន​ទឹក​ អានកូ​ តែ​ពេលនេះ​ខាង​រដ្ឋាករ​ទឹក​បាន​ឈប់​ផលិត​ទៅវិញ​ ដោយ​ផ្ទេរ​មក​លើក្រុមហ៊ុន​អាន​កូ​ទាំងស្រុង។ នៅ​ពេល​ដែល​អ្នក​យកព័ត៌មាន​យើង​បាន​សួរលោក​ត្រង់​ចំណុច​ថា​ តើលោក​អាច​ប្រាប់បាន​ទេថា​ រយៈ​ពេលប៉ុន្មានខែទៀត​ទើប​អាច​រួចរាល់​និង​អាច ផ្គត់ផ្គង់​គ្រប់គ្រាន់​ក្នុង​ខេត្ត​​ព្រះសីហនុ​ទាំងមូល​ ? លោក​បាន​ឆ្លើយថា​ លោក​មិន​សង្ឃឹម​ថា​ ការ​ផ្គត់ផ្គង់​នេះគ្រប់​គ្រាន់​នោះទេ​ ហើយ​ក៏​មិនអាច​កំណត់ពេលណារួចរាល់​នោះដែរ​ ព្រោះ​តែ​ការ​ផ្គត់ផ្គង់​ច្រើន​កន្លែង​ដូចជា​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤​ និង​ ជុំវិញ​ក្រុង​ព្រះសីហនុ​។

បើតាម​មន្ត្រី​ដឹកនាំ​ស្ថាប័ន​ធំ​ៗមួយ​ចំនួន ដែល​គាត់​សុំមិន​បញ្ចេញ​ឈ្មោះ​ បាន​លើកឡើង​ថា​ ក្រុមហ៊ុន​អានកូ​ពេលនេះ​មិនខ្វះទេ​រឿងទឹក​ ចង់​បាញ់ឡើងលើ​មេឃ​ក៏បាន​ដែរ​ ប៉ុន្តែ​មិនដឹង​យ៉ាងមិច​ទើប​ក្រុមហ៊ុន​មួយនេះមិន​ព្រម​ផ្គត់ផ្គង់​ទឹកជូន​រដ្ឋាករ​ដើម្បី​ធ្វើការ​ចែកចាយ​អោយបានគ្រប់គ្រាន់នោះ​ ?? ប៉ុន្តែបើតាមការខ្សឹបខ្សៀវថា ក្រុមហ៊ុនកូចង់បានរដ្ឋទឹកទាំងមូល បើដូច្នេះមែន ពលរដ្ឋកាន់តែវីវធំហើយ ព្រោះស្ថាប័ណ្ណរបស់រដ្ឋត្រូវបានក្រុមហ៊ុនឯកជនគ្រប់គ្រង តើថ្ងៃបន្ទាប់នឹងទៅជាយ៉ាងណា?

ខណៈ​នេះ​ប្រជាពលរដ្ឋ​ខេត្តព្រះសីហនុ​កំពុង​រង់ចាំ​ទឹក​ប្រើប្រាស់​យ៉ាង​អន្ទះសា​ ប៉ុន្តែ​ក្រុមហ៊ុន​អានកូ​ហាក់ដូចជាគ្មាន​ឆន្ទៈ​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​អ្នកក្រុងខេត្ត​ព្រះសីហនុ​នោះទេ​ ក្រុមហ៊ុន​មួយ​នេះ​កំពុង​ក្រឡុក​ អភិបាល​ខេត្ត​ អោយ​ក្រឡាប់ចាក់​ ជាមួយ​ពាក្យ​សន្យា​ខ្យល់របស់​ក្រុមហ៊ុន​អានកូ​។

ប្រភពពី​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​រូប​បាន​បង្ហើប​ថា​ (នេះជា​ភាព​កម្សោយ​របស់ខេត្ត​ព្រះសីហនុ​ ដែល​អនុញ្ញាត​ឲ្យ​មានការ​លប់បឹង​ព្រែកទប់​ បែរ​ជា​មក​សង្ឃឹម​លើ​ដង្ហើម​រស់​របស់​ក្រុមហ៊ុន​អានកូ​ ទើបធ្វើឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ក្រឡុក​ឥតឈប់ឈរតាមទំនើងចិត្ត​ លោក​បាន​បន្តទៀតថា​ ក្រុមហ៊ុន​អានកូ​មួយ​នេះ​ កំពុង​បញ្ចេញ​អត្តចរិត​ព្រងើយកន្តើយ​ មិនព្រម​ផ្គត់ផ្គង់​ទឹក​ជូនអង្គភាពរដ្ឋាករ ដើម្បី​ធ្វើការ​ចែកជូន​ប្រជាពលរដ្ឋ​ ហើយទង្វើទាំងនេះក៏​ត្រូវ​គេដឹង​ថា​ ក្រុមហ៊ុនអាច​និង​ចង់បាន​បំណង​២ចំណុច ទី១ សិទ្ធិ​ជា​ក្រុមហ៊ុន​ឯកជន​បែបជា​ចង់​គ្រប់គ្រង​ចែកចាយ​ពីលើ​ស្ថាប័ន​រដ្ឋាករ​ទឹក​ ដែលជា​ស្ថាប័ន​រដ្ឋ។ ទី២​ អាច​និង​ចង់​អោយ​ស្ថាប័ន​រដ្ឋទិញ​ទុនវិនិយោគផ្ដាច់មុខ​ពីក្រុមហ៊ុន​អានកូ​វិញ​ដោយ​ក្នុងតម្លៃ​ណាមួយ។

ការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ វាជារឿងមួយដ៏លំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាព ក្រីក្រនឹងមធ្យមដូច្នេះពលរដ្ឋនូវតែលើកឡើងយ៉ាងទទូចទៅដល់ថ្នាក់ដឹកនាំថា មិនគួរលុបបឹងព្រែកទប់ទេ មិនទាន់លុបរួចរាល់ផងក្រុមហ៊ុនអានកូក្រឡុកប៉ុណ្ណឹងហើយ ចុះទម្រាំថ្ងៃតទៅមុខទៀត តើនឹងមានរឿងអ្វីកើតឡើងខ្លះ ហើយនណាជាអ្នករងផលលំបាកចំពោះរឿងនេះ?៕

(ផ្សាយទី១)- ក្រុមហ៊ុន​អានកូ​ ហាក់ដូចជាគ្មាន ឆន្ទៈ​ក្នុង​ការ​ផ្តល់ផ្គង់ទឹកស្អាតអោយបានគ្រប់គ្រាន់ សម្រាប់ពលរដ្ឋក្នុងខេត្ត​ព្រះសីហនុនោះឡើយ http://www.vd7news.com/?p=16247

 

SHARE
RELATED POSTS
ប្រារព្ធពិធីបុណ្យចំរើនព្រះជន្មវស្សារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថសីហមុនីគម្រប់ព្រះជន្មគម្រប់៦៥ យាងចូល៦៦ព្រះវស្សា
អបអរសាទរពិធីប្រកាសចូល កាន់មុខតំណែងអភិបាលរងនៃគណះអភិបាលខេត្តកំពង់ឆ្នាំង…
លោកជំទាវ ម៉ែន សំ អន ជំ​រុញអោយ​អាជ្ញាធរខេត្ត​ ចុះ​មូល​ដ្ឋា​នដូច​ភ្លៀងរលឹម ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ខេត្ត​ ជូន​ពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា

Leave Your Reply

*