Uncategorized

ម្ដាយរវល់ កូនរត់លេងក្រោយឡាន ត្រូវឡានរយ៉ែថតកិនស្លាប់ភ្លាមមួយរំពេច..

ខេត្តតាកែវ៖ ក្មេងស្រីម្នាក់ត្រូវបានរថយន្តថយគិនបណ្តាលអោយស្លាប់ភ្លាម ខណៈដែលក្មេងស្រីបានរត់លេងនៅក្រោយឡានដែលកំពុងរយ៉ែថយក្រោយ។

ហេតុការណ៍ដែលបណ្តាលអោយរថយន្តគិនក្មេងស្រីស្លាប់ កើតឡើងនៅភូមិថ្មី សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ វេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៥ខែមករាឆ្នាំ២០១៩។
អធិការនគរបាលក្រុងដូនកែវ លោក ឆាយ សាវុធ បានប្រាប់អោយដឹងថា រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ស្លែ អ្នកបើកបរក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់។ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ វន្ឍនៈ មួយគង អាយុ ២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ឪពុក មានឈ្មោះ វឌ្ឍនៈ អាយុ៣០ឆ្នាំមុខរបរទិញលក់មាន់និងម្តាយមានឈ្មោះ មួយ គា អាយុ២៧ឆ្នាំ។

បើតាមរបាយការណ៍របស់ប៉ូលីសបានអោយដឹងថាដំបូងរថយន្តបានបើកចូលដីឡូដើម្បីយកឥវ៉ាន់បន្ទាប់ពីលើឥវ៉ាន់ដាក់លើរថយន្តហើយក៍រយ៉ែថយក្រោយ ស្រាប់តែមានក្មេងរត់ចេញពីរក្នុងផ្ទះហើយបានដួលចូលកង់រថយន្តពីរខាងក្រោយរួចត្រូវបានរថយន្តគិនស្លាប់។
សពក្មេងស្រីត្រូវបានប្រគល់ជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

SHARE
RELATED POSTS
នៅស្នងការដ្ឋាននគរបាលខេត្តបានបើកកិច្ចប្រជុំមួយស្តីពីការបើកយុទ្ធនាការ ឃោសនាបោះឆ្នោតនៅថ្ងៃខាងមុខនេះ?
អាគារខុនដូ SKY3 ដែលមានកំពស់31ជាន់ ទុសេ្សខ្សែភ្លើង
ប្រជាពលរដ្ឋ​ម្ដុំជិតក្រុម​ទី​ ១៨ ខេត្តព្រះសីហនុ​ កំពុង​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ ដោយ​អំពើ​ឃុបឃិត​ លក់ទិញ​ដី​អនុក្រឹត្យ​របស់​រដ្ឋ​

Leave Your Reply

*