ផ្សេងៗ

ស្ត្រីម្នាក់ជាស្រីស្នេហ៍របស់លោកដាយ រិទ្ធី អនុប៉ុស្តិ៍រដ្ឋបាលឃុំពងទឹក ស្រុកដំណាក់ចង្អើរ បានលួចលាក់ឡើងគ្រែជាមួយប្តីគេហេីយឆ្លៀត Chats តាមFacbookអោយប្រពន្ធដេីមមេីលទៀត ពិតជាក្លាហានមែន

ខេត្តកំពត៖ នៅក្នុងសម័យទំនេីបនាបច្ចុប្បន្ននេះ រឿងរ៉ាវស្នេហាត្រីកោណ និងរឿងប្តីប្រពន្ធផិតក្បត់មានសាហាយស្មន់ ចេះតែកេីតឡេីងជាហូហែរក៏ប៉ុន្តែស្ត្រីខ្លះទោះបីជាខ្លួនបានជ្រុលជ្រួសហួសប្រាណយកប្តីគេហេីយក្តី ក៏គេនៅតែរក្សាម្ហូបឆ្ងាញ់ក្នុងលក្ខណៈស្ងៀមស្ងាត់ផងដែរ ព្រោះខ្លាចញាតិជិតខាងដឹងឮខ្មាស់គេ ឬក៍ខ្លាចប៉ះពាល់កិត្តិយសពូជពង្សវង់ត្រកូលរបស់ខ្លួនឬដៃគូររបស់ខ្លួន។

ដោយឡែកយើងក្រឡេកចាប់អារម្មណ៍មកមើលករណីជាក់ស្តែង នៅរឿងរ៉ាវថ្មីៗមានស្ត្រីខ្លាហានម្នាក់ ហ៊ានឡើងលេីគ្រែជាមួយលោកមន្ត្រីប៉ូលីសស័ក្ត២ម្នាក់ ឈ្មោះ ដាយ រទ្ធី ដែលមានុខងារជាអនុប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ត្រូវបានស្ត្រីជាប្រពន្ធដេីមប្រលាត់ស្បែកមុខអោយមហាជនដឹងឮគ្រប់ៗគ្នា លោកដាយ រិទ្ធី អាងខ្លួនជាមន្ត្រីអនុវត្តច្បាប់ បែជានាំស្រីស្នេហ៍ឡើងលើគ្រែហើយ បណ្តែតបណ្តោយអោយស្រីស្នេហ៍ខ្លួនថតរូបលេីគ្រែផ្ញើរតាមឆាតfacebookក្នុងសង្គមអោយប្រពន្ធដេីមមេីលទៀត ករណីធ្វើបែបនេះ ត្រូវបានស្ត្រីជាប្រពន្ធដើមយល់ឃើញថា ធ្វើឡើងក្នុងន័យបញ្ឈឺចិត្តខ្លួនអោយស្លាប់។

ពាក់ព័ន្ធករណីរឿងរ៉ាវនាំស្រីស្នេហ៍ឡើងលើគ្រែខាងលើនេះ អ្នកស្រី អ៊ុក សុធាឡាយ ត្រូវជាប្រពន្ធស្របច្បាប់បានអោយអ្នកព័ត៌មានដឹងថា រឿងរ៉ាវទាំងអស់នេះបានធ្វើអោយរូបគាត់ជាប្រពន្ធស្របច្បាប់ ខ្មាស់គេជាខ្លាំងក្នុងនាមជាស្ត្រីដូចគ្នា មិនគួរធ្វើបែបនេះឡើយ។

– អ្នកស្រី អ៊ុក សុធាឡាយរៀបរាប់បន្តថា បើប្តីរបស់គាត់ បានលង់ស្រលាញ់ស្ត្រីខាងលេីដល់ថ្នាក់ដកចិត្តមិនរួចហេីយនោះ ខ្លួនគាត់ក៍មិនសោកស្តាយស្រណោះអ្វីដែរ តែសូមអោយលោកប្តីគិតគូរពីប្រាក់បង់ធនគារសិន ហើយកុំអាងខ្លួនជាមន្ត្រីប៉ូលីសស័ក្ត២ ហើយមានតួនាទីជាអនុប៉ុស្តិ៍រដ្ឋបាលឃុំ ធ្វើអ្វីស្រែកតែអំពើចិត្តនោះ ពីព្រោះបច្ចប្បន្នប្រទេសជាតិមានច្បាប់។

បើចង់សាងអនាគតជាមួយស្ត្រីថ្មី គួរដោះស្រាយជាមួយរូបកគាត់ជាប្រពន្ធអោយដាច់ស្រាច់សិន ដេីម្បីអោយរូបគាត់ចាត់ចែងថ្លៃជំពាក់លុយធានាគាព្រោះតាំងតែពីរចាប់ដៃគ្នាជាមួយលោកប្តីមន្ត្រីប៉ូលីសហេងស៊ូយមក ក្រុមគ្រួសារគាត់ មិនដែលរកសុីអ្វីអោយសល់ជាដុំកំភួននោះទេ មានតែជំពាក់លុយនិងបំណុលគេសងងេីបមុខមិនរួចតែប៉ុណ្ណោះ។ អ្នកស្រី អ៊ុក សុធាឡាយ បានរៀបរាប់បន្តទៀតថា បច្ចុប្បន្នរូបគាត់ខំប្រឹងរកសុីដឹកទំនិញទាំងខ្លួនឈឺ ឆ្លៀតផ្តលបទសំភាសន៍អោយអ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី ៤ ខែមករាឆ្នាំ ២០១៩ទៀត ដោយរូបគាត់បច្ចុប្បន្នមានទីលំនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាចខេត្តកំពត។បានចាប់ដៃគ្នារៀបចំពិធីអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរជាមួយលោកដាយ រទ្ធី ដែលមានមុខងារជាអនុប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប។

អស់រយៈពេលជាបីឆ្នាំហេីយតែចុងក្រោយបែរជាប្តីរបស់គាត់លួចលាក់មានស្រីមិនទទួលខុសត្រូវលេីជីវភាពគ្រួសារទៅវិញនិងស្រីរបស់ប្តីខ្លួនខលតាមទូរស័ព្ទបញ្ឈឺរូបគាត់ជាញយៗថែមទៀត៕

SHARE
RELATED POSTS
សំរាម​ អាច​ទុកចោល​ ២-៣ថ្ងៃ…បើលុយ​ប្រហែល​ជាមិនអាច​ទុកចោល​ ២-៣ ខែទេ​..ត្រូវ​ដឹង !!
កីឡា​ករ​ថៃបាន​ហៅ​កីឡា​កម្ពុជា​ចំនួន​៤រូប ឥឡូវ​ឯកឧត្តម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរបាន​បកស្រាយ​….
ហាមប្រុសៗនៅ​កម្ពុជា ប្រើ​ថ្នាំ​មួយ​ប្រភេទ​នេះ​ដាច់ខាត ប្រយ័ត្ន​ខាន​ត​ពូជ

Leave Your Reply

*