សន្តិសុខ

ចាប់ខ្លួនបីសាចតណ្ហារំលោភក្មេង ស្រីអាយុ៩ឆ្នាំដែលមានសតិមិប្រក្រតី បានសម្រេចចំនួន៣ដង

ខេត្តក្រចេះ ៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់មានអាយុ៥៣ឆ្នាំ ត្រូវបានសមត្ថកិច្ច នគរបាលស្រុកឆ្លូងចាប់ឃាត់ខ្លួន នៅថ្ងៃទី៣ខែមករាឆ្នាំ២០១៩

ពីបទរំលោភសេពសន្ធវះ ទៅលើក្មេងស្រីអាយុ០៩ឆ្នាំបានសម្រេចចំនួន០៣ដង ការចុះចាប់ឃាត់ខ្លួនជនសង្ស័យខាងសមត្ថកិច្ចយើងបានទទួលនៅពាក្យបណ្តឹង ពីជីដូន របស់ក្មេងស្រីដែលមានសតិមិនគ្រប់ត្រូវបានបុរស់វ័យចំណាស់ ស្រេចឃ្លានតណ្ហាម្នាក់រស់នៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ លួងលោមល្បួងយក រំលោភបានសម្រេចជាច្រើនដង ។

កាលពីខែមុនការធ្វើសកម្មភាពចាប់រំលោភពីជនម្នាក់នេះទៅលើក្មេងស្រីរងគ្រោះ បានធ្វើសកម្មរំលោភនៅកន្លែងផ្សេងៗគ្នា ដូចជា
នៅលើអង្រឹងខាងក្រមផ្ទះ នៅព្រៃខាងក្រោយផ្ទះ និងនៅវាលស្រែ។

ក្មេងស្រីរងគ្រោះ ជាមនុស្សមានសតិមិនប្រក្រតី សព្វថ្ងៃរស់នៅជាមួយជីដូន នៅភូមិ ព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូងខេត្តក្រចេះ។

ត្រូវបានលោកអធិការដ្ឋាននគរបានស្រុកឆ្លូង លោកវរះសេនីយ៍ ឯក ឆុង តូរ៉ាន់ កសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្សយ័ទៅស្នងការដ្ឋាននគរបាលខេត្តក្រចេះដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ដោយ៖សារឿន

 

SHARE
RELATED POSTS
ស្ត្រីកម្មការិនីម្នាក់ មិនស្គាល់អត្តសញ្ញាណ បានរលូតកូនក្នុងបន្ទប់ទឹក រួចទុកទារកចោលគេចខ្លួនបាត់…
ចៅក្រមជុំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្កប់ឲ្យពន្យាពេលបន្តឃុំខ្លួន បណ្តោះអាសន្នចំពោះលោក កឹម សុខា
ចាប់បានហើយកូនប្រុសកាប់ឪពុកបង្កើត៦កាំបិតស្លាប់នៅឃុំគគឺរសោម ស្រុកស្វាយទាបខេត្តស្វាយរៀង

Leave Your Reply

*