ជាតិ

ស្ថានីយប្រេងឥន្ទនៈ២កន្លែងចាក់មិនគ្រប់លីត្រនិង៣កន្លែងទៀតគ្រប់លីត្រល្អនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ លោកលោកផឹងនិលប្រធានសាខាកាំកុងត្រូលបានថ្លែងថា៖ ទីតាំងដេប៉ូ និងស្ថានីយ៍ជាច្រើនកន្លែងដែលដែលក្រុមការងារចុះពិនិត្យទៅឃើញថាលក់មិនគ្រប់លីត្រ និងគ្មានគុណភាព គឺទុកឱកាសអោយម្ចាស់ទាំងនោះកែខ្លួន រៀបចំអោយមានភាពត្រឹមត្រូវតាមលក្ខណ: បច្ចេកទេសស្តង់ដារឡើងវិញ។  តែបើសិនជាមានការលក់មិនគ្រប់លីត្រ លើកទី២ និងករណីរកឃើញភាពមិនប្រក្រតីនោះទៀត ពួកគាត់អាចប្រឈមមុខនិងបិទដេប៉ូ ឬស្ថានីយ៍ នឹងដកអាជ្ញាប័ណ្ណទៅតាមនិតិវិធី។

លោកបានថ្លែងបែបនេះនៅថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨ដែលក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយ អគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងអាជ្ញាធរដែនដី បាន ចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈចំនួន ៥ដេប៉ូ និងស្ថានីយក្នុង ខេត្តស្វាយរៀង បានរកឃើញ  ស្ថានីយប្រេងឥន្ទនៈ២កន្លែង  លក់មិនគ្រប់លីត្រ ខុសស្តង់ដារ និងគ្មានគុណភាព ចំណែក៣កន្លែងទៀតគ្រប់លីត្រនិងបរិមាណល្អ។
លោកបានបន្តថា៖ជុំវិញករណីខាងលើនេះ ក្រោយពីបានប្រើប្រាស់រថយន្ត មន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល មកពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ តាមដេប៉ូ និងស្ថានីយ៍ប្រេងក្នុងខេត្ត ចំនួន៥កន្លែង រកឃើញថា ខ្លះត្រឹមត្រូវ ឯខ្លះទៀតពុំទាន់បានត្រឹមត្រូវទៅតាមស្តង់ដារទេ ៣ស្ថានីយ៍ត្រឹមត្រូវ ឯ២ស្ថានីយ៍មិនត្រឹមត្រូវ។

លោកបានបន្តទៀតថា ក្រុមការងារមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់ម្ចាស់ដេប៉ូ និងស្ថានីយ៍ប្រេងឥន្ធនៈ ធ្វើយ៉ាងណាឲ្យមាននិរន្តភាព និងមានគុណភាពបរិមាណកម្រិតស្តង់ដារឡើងវិញ។ ចំពោះដេប៉ូ និងស្ថានីយ៍មួយចំនួនដែលខុសប្រក្រតីនោះ ខាងមន្ត្រីក្រុមការងារបានឲ្យពួកគាត់ធ្វើកិច្ចសន្យាជាលើកទី១ ដើម្បីឲ្យពួកគាត់កែប្រែបរិមាណគុណភាពវិញព្រោះថាលក់យកចំណេញធម្មតាបានហើយលោកបានបន្តដឹងថា ការលក់មិនគ្រប់លីត្រពីតាមបណ្តាស្ថានីយ៍ឬដេប៉ូ មានហេតុផលពីរ ទី១-អាចថៅកែប្រេង លួចរង្វាល់លីត្រពីកុងទ័រតែម្តង ទី២-អាចបុគ្គលិកលក់ប្រចាំការ បំភណ្ឌភ្នែកលើកុងទ័រតែម្តង៕ ដោយ៖ សោមសុនឌីណេ

 

SHARE
RELATED POSTS
ឯកឧត្តម លី ឡេង អភិបាល នៃ អភិបាលខេត្ត បានរៀបចំពិធីសំណេះសំណាលជាមួយអតីតមន្ត្រីរាជការស៊ីវិល
លោក សន សំអាត អភិបាលរង​ស្រុក​កំពង់ត្រឡាច អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយ៍​ប្រេង និង​ប្រជាពលរដ្ឋ ត្រូវ​ប្រុង​ប្រ​យ័​ត្នខ្ពស់ កុំអោយ​កើតមាន​អគ្គីភ័យ
អភិបាលខេត្តព្រះសីហនុ នឹងធ្វើសន្និសីទកាសែត បំភ្លឺជុំវិញការដោះដូរទីតាំងស្នងការដ្ឋាននគរបាល និងបញ្ហានៅមន្ទីរដែនដី

Leave Your Reply

*