សន្តិសុខ

សម្ភារៈពន្លត់អគ្គីភ័យមានតម្លៃជិត៥០ម៉ឺនដុល្លាជាជំនួយរបស់ក្រុមហ៊ុនស៊ីហ៊ួរីសតបានផ្តល់ជូនដល់អង្គភាពសមត្ថកិច្ចពន្លត់អគ្គីភ័យខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ឯកឧត្តម ឫទ្ធី រស្មី តំណាងក្រុមហ៊ុនសណ្ឋាគារស៊ីហ៊ួរីសត បានមានប្រសាសន៍ថា ការផ្តល់ជំនួយសម្ភារៈពន្លត់អគ្គីភ័យនាពេលនេះគឺជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោជាប្រមុខដែលសម្តេចតែងតែគិតគូរចំពោះ កិច្ចការបង្ការនិងពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋនិងការដាក់ចេញនូវវិធានការជាច្រើនទាក់ទងទៅនិងការអប់រំយល់ដឹងច្បាប់នៃគ្រោះមហន្តរាយដែលបណ្តាលមកពីអគ្គីភ័យ ដោយពង្រឹងស្ថាប័នមានសមត្ថកិច្ចគ្រប់ផ្នែក និងបំពាក់ឧបករណ៍មធ្យោបាយសម្ភារៈពន្លត់អគ្គីភ័យជូនបណ្តាអង្គភាពពាក់ព័ន្ធគ្រប់រាជធានីខេត្ត។ទាំងអស់នេះគឺជាការចូលរួមចំណែកការពារអាយុជីវិតទ្រព្យសម្បត្តិរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរួមចំណែកកាត់បន្ថយភាពក្រីក្រជួនប្រជាពលរដ្ឋផងដែរ។
ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៦តុលាឆ្នាំ២០១៨នៅសណ្ឋាគារស៊ីហ៊ួរីសត ដោយមានអង្គភាពរបស់ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អាកាសយានដ្ឋានអន្តរជាតិកងកេង និងក្រុមហ៊ុនGTVC របស់លោកឧកញ៉ាទៀ វិចិត្រ ដែលធ្លាប់ធ្វើការងារមនុស្សធម៍ជួយដល់ប្រតិបត្តិការពន្លត់អគ្គីភយ័នាពេលកន្លងមក នឹងត្រូវទទួលបានជំនួយសម្ភារៈផ្នែកពន្លត់អគ្គីភ័យមានដូចជាបំពង់អុកស៊ីហ្ស៊ែន មួកនិងអាវការពារជាដើម ដែល មានតម្លៃជាង៤៨ម៉ឺនដុល្លាអាមេរិកពីសណ្ឋាគារស៊ីហ៊ួរីសតក្រុងព្រះសីហនុ៕

 

 

SHARE
RELATED POSTS
រឿង​ក្ដៅៗ​ !! តើ​ពលរដ្ឋ​កំពុង​តែ​ខុស​..ឬ…អ្នកមាន​លុយ​កំពុងតែ​ត្រូវ​..?? (ចុចមើលវីដេអូ​)
សមត្ថកិច្ចនគរបាលស្រុកមេមត់ឃាត់ខ្លួនយុវជនម្នាក់ តាមរយៈដីកាតុលាការ
សត្វកណ្តៀរ កំពុងតែមាន ហាងឆេងនៅប្រទេសវៀតណាម

Leave Your Reply

*