សន្តិសុខ

ករណី ប្លន់អ្នករត់ហាត់ប្រាណដោយមិនបានសម្រេចលើខ្នងភ្នំក្រោម

ខេត្តសៀមរាប៖ ថ្ងៃអង្គារ ០៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែ១០ ឆ្នាំ២០១៨ នៅវេលាម៉ោង ០៧ នឹង ២៧នាទីព្រឹក មានករណី ប្លន់អ្នករត់ហាត់ប្រាណដោយមិនបានសម្រេច នៅត្រូងចំណុច សាលាឆកទានថ្ម ពាក់កណ្តាលភ្នំតាមផ្លូវឡើងលើខ្នងភ្នំក្រោម។

តាមការបញ្ចាក់របស់លោក វរសេនីយ៍ឯក សេង វាសនា ប្រធានការិយាល័យនគរបាលការពារបេតិកភណ្ឌ បានអោយដឹងថា ៖ ជនរងគ្រោះមានឈ្មោះ សុខ ខៀន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅ ភូមិពោធិ៍ក្រោម សង្កាត់​សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានរត់ហាត់ប្រាណជាប្រចាំនៅលើខ្នងភ្នំក្រោម រីឯជនសង្ស័យមានឈ្មោះ​ នុត សំ ហៅ ឃ្លោក អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទី០៣ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប មានម្ដាយឈ្មោះ ឡម លៀង និងឪពុក ឈ្មោះ នុត សុំ ទីលំនៅបច្ចុប្បន្ន ភូមិទី០៣ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។

នៅពេលជនរងគ្រោះរត់ហាត់ប្រានមកដល់ចំនុចខាងលើ ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតប៉ាងតោ មកគំរាម សំឡុតយកប្រាក់ និងខ្សែរដៃ ហើយមានការប្រតាយប្រតប់គ្នា បណ្តាលអោយជនរងគ្រោះរបួសដៃទាំងពីរ (ស្រាល) ជនរងគ្រោះបានរត់ចុះមកក្រោមដើម្បី ប្តឹងសមត្តិកិច្ចដែលនៅប្រចាំការនៅគោលដៅនោះ ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កំលាំងនគរបាលការពារបេតិកភណ្ឌដែលប្រចាំការនៅតំបន់នោះ បានសហការជាមួយ ប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានឡើងល្បាតតាម ទៅលើភ្នំ តែមិនឃើញ….! ប៉ុន្តែដោយជនរងគ្រោះ ធ្លាប់អោយប្រាក់ និងបានស្គាល់ជនសង្ស័យច្បាស់ ទើបបានឈានទៅការចាប់ជនសង្ស័យបាននៅផ្ទះរបស់ខ្លួនផ្ទាល់ ។ ហើយជនសង្ស័យបានយកកាំបិតទៅលាក់ទុកនៅ ចំណុចខាងលិចជ្រុងខាងជើងខឿនប្រាសាទ លើខ្នងភ្នំក្រោម ។

ក្រោយពេលកើតហេតុ កំលាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ក៏បានបញ្ជូនជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ
ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប យកទៅសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ៕ ដោយ៖(ម៉េងហួត)

 

 

SHARE
RELATED POSTS
ឯកឧត្តម កែវ ពៅ ជំ​រុញអោយ​ថ្នាក់ដឹកនាំ​គ្រប់​ការិយាល័យ និង​មន្ត្រីរាជការ​ចំណុះ​មន្ទីរ​ទាំងអស់ ត្រូវ​សម្រេច​អោយបាន នូវ​ផែនការ​សកម្មភាព​ប្រចាំខែ ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់
ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ច ស្រុកត្រាំកក់ចាប់ខ្លួន ដោយជាប់ពាក់ពន្ធ័ ករណីគ្រឿងញៀន
ពិធី​បិទ​សន្និបាត បូកសរុប​សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ប្រចាំឆ្នាំ២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៨ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ

Leave Your Reply

*