ចរាចរណ៍​

រថយន្តដឹកអ្នកដំណើរធុនតូច វ៉ាប្រជែងគ្នារងរបួសធ្ងន់ និងស្រាល រងការខូចខាតទាំងស្រុង

យ៉ាងហោចណាស់មនុស្សជិត១០នាក់ បានរងរបួសធ្ងន់ និងស្រាល ខណះដែលរថយន្តដឹកអ្នកដំណើរធុនតូច បើកវ៉ាប្រជែងរថយន្តធុនធំ មិនប្រយត្ន័បណ្តាលអោយទៅបុកជាមួយរថយន្តបុកដឹកទំនិញធុនតូច ចំទាំងពេញទំហឹង រងការខូចខាតទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងអង្គារ ០៧ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី ១៦ តុលា ២០១៨វេលាម៉ោង
០៩និង៥០នាទីមានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយករណីកើតឡើងនៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូ
ម៉ែត្រលេខ៣៥-៣៦ចំណុច: ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

ជនរងគ្រោះទី០១ឈ្មោះ ថៃ ចាន់ធូ អ្នកបើកបររថយន្តរបួស្រាលកាល់ម៉ែត ទី០២ឈ្មោះ អូច សម្បតិ ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅលិច ឃុំ សំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរបួសធ្ងន់(បាក់ដងកាំបិតឆ្វេង)កាល់់ម៉ែត ទី០៣ឈ្មោះ សាន់ ធា ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅ ភូមិ ទ្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង របួសធ្ងន់(បាក់ស្មងជើងឆ្វេង)កាល់ម៉ែត ទី០៤ឈ្មោះអ៊ូ ពៅ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិទ្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង របួសធ្ងន់(បាក់ដើមដៃស្តាំ)កាល់ម៉ែត ទី០៥ ឈ្មោះ គង សំណាង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិជាងដែក ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង របួស នៅពេទ្យបង្អែកស្រុកកៀនស្វាយ ទី០៦ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ ៣ឆ្នាំ ខេត្តព្រៃវែង របួស្រាល គន្ធបុប្ផា ទី០៧ ឈ្មោះ អ៊ិច សាវ៉េត ភេទ ស្រី អាយុ៤៨ឆ្នាំ មានទីលំនៅ ខេត្តព្រៃវេងបាក់ស្មងជើងស្តាំស្តាំ នៅពេទ្យកេតុមាលា ទី០៨ឈ្មោះរ៉េត អេត ភេទប្រុស អាយុ២៥ឆ្នាំ នៅខេត្តព្រៃវែង តបួសស្រាល នៅពេទ្យមណ្ឌលសុខភាពបន្ទាយដែក ទី០៩ ឈ្មោះសេក សេន ភេទប្រុស ៣៨ឆ្នាំ មានទីលំនៅខេត្តព្រៃវែង របួសធ្ងន់ បាក់ស្មងជើងឆ្វេង នៅពេទ្យកេតុមាលា ទី១០ឈ្មោះ ថាន លក្ខិណា ភេទស្រី អាយុ ១០ឆ្នាំ ទីលំនៅខេត្តព្រៃវែង របួសធ្ងន់ គន្ធបុប្ផាទី០១១ឈ្មោះ នាង វណ្ណា ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅ ខេត្តព្រៃវែង របួសស្រាល នៅមណ្ឌលសុខភាពបន្ទាយដែក។

 

 

SHARE
RELATED POSTS
រថយន្ដ​ស៊េរី​ទំនើប​ម៉ាក Lexus RX570 ស្លាក​លេខ​រដ្ឋ07 របស់​ក្រសួងមហាផ្ទៃ
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត
បុរសវ័យចំណាស់ម្នាក់ស្រវឹងជិះម៉ូតូទៅបុករថយន្តកុងតឺន័រពីក្រោយបណ្ដាលឲ្យដួលសន្លប់នៅនឹង កន្លែងកើតហេតុ

Leave Your Reply

*