សន្តិសុខ

បងប្អូន​ប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្តាលបានត្រៀមទូកងរដើម្បីធ្វើការប្រកួតនៅថ្ងៃបុណ្យចេញព្រះវស្សា

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកដូនហើម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានត្រៀមទូកងរដើម្បីធ្វើការប្រកួតនៅថ្ងៃបុណ្យចេញព្រះវស្សានៅថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨ខាងមុខ។ ចំពោះទីតាំងដែលធ្វើការប្រណាំងគឺស្ថិតនៅវត្តព្រែកអំពិលស្ថិតនៅក្នុងភូមិឃុំខាងលើ បើតាមការបញ្ជាក់របស់លោកអុំ ស ផុន ដែលជាជាងទូកគាត់បានបញ្ជាក់ក៏ដូចជាបានផ្តល់បទសម្ភាសន៍អោយVD7NEWSយើងថា ចំពោះប្រវត្តិរបស់ទូកងរនេះគឺកើតឡើងតាំងពីរឆ្នាំ1988ហើយក៏ធ្លាប់បានទទួលជ័យជំនះបាន6ទៅ7ដងរួចមកហើយដោយកាលនោះទូកនេះមានប្រវែង23ម៉ែត្រហើយមានចំណុះទូកដល់ទៅជាង40នាក់ តែឥឡូវនេះលោកអ៊ុំបានយកមកកែឆ្នៃហើយក៏បានកាត់ចេញខ្លះនៅសល់តែ15ម៉ែត្រនឹងមានចំណុះទូក24នាក់តែប៉ុណ្ណោះ

បន្ទាប់មកលោកអ៊ុំក៏បានដាក់ឈ្មោះទូកនេះថា”នាងរំផាយផាត់មានជ័យបារមីវត្តអណ្តូង” ហើយគាត់ក៏បានបញ្ជាក់បន្ថែមទៀតថានៅថ្ងៃសុក្រមានប្រារព្ធពិធីក្រុងពលីដែលជាប្រពៃណីពីរបុរាណដើម្បីបួងសួងសុំសេចក្តីនឹងជ័យជំនះនៅថ្ងៃប្រណាំង ហើយក្នុងថ្ងៃសុក្រនេះដដែលនៅពេលដែលប្រារព្ធពិធីក្រុងពលីរួចហើយនឹងយកទូកងរនេះចុះទឹកតែម្តង។

ជាចុងក្រោយលោកអ៊ុំ ស ផុន ក៏បានធ្វើការអំពាវនាវសប្បុរសជនដែលមានចិត្តស្រលាញ់នឹងគាំទ្រកម្មវិធីអុំទូកដែលជាបុណ្យប្រពៃណីជាតិនឹងជាវប្បធម៌ជាតិខ្មែរយើងតាំងបុរាណកាលមក ដោយលោកអ៊ុំនៅមានការខ្វះខាតឯកសណ្ឋានរបស់កីឡាករទូក ហើយនឹងគ្រឿងបរិភោគផ្សេងៗនៅថ្ងៃប្រកួត។

យើងខ្ញុំដែលជាភ្នាក់ងារសារព័ត៌មានរងចាំនឹងទទួលយករាល់អ្វីដែលជាអំណោយរបស់លោកអ្នក ដែលអាចទំនាក់ទំនងបានតាមរយ:លេខទូរស័ព្ទដែលមាននៅលើគេហទំព័រVD7NEWSឬក៏អាចទំនាក់ទំនងមកលេខខ្ញុំបាទផ្ទាល់គឺ087 776 578 សូមអរគុណ៕

 

 

SHARE
RELATED POSTS
បន្លែ​ផ្លែឈើ​ និង​ម្អូ​ប​អាហារ ត្រី សាច់​ ជាង៤០មុខ ត្រូវបាន​មន្ត្រី​កាំកុងត្រូល បាន​ចុះ​ពិនិត្យ​រកសារ​ធាតុគីមី តែ​រក​ពុំ​ឃើញ​នូវ​សារធាតុ​អ្វីមួយ​នោះទេ នៅ​ក្រុង​បាវិត
កូនប្រុសបង្កើតអកតញ្ញូបែកថ្នាំ សម្លាប់ម្តាយខ្លូនឯងយ៉ាងព្រៃផ្សៃ…(មានវីដេអូ)
ញាក់សាច់!!! រថយន្ត​ធុន​ធំ​ពីរ​គ្រឿង ពន្លះ​គ្នា​ស្លាប់៤នាក់

Leave Your Reply

*