សន្តិសុខ

ផ្ទះ២០០ខ្នងជាអំណោយរបស់សម្តេចតេជោហ៊ុនសែនបានចែកជូនដល់អតីតយុទ្ធជន

ខេត្តស្វាយរៀង៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជា អនុប្រធានអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថាបងប្អូនអតីតយុទ្ធជនដែលបានទទួលផ្ទះមួយខ្នងពីសម្តេចអគ្គមហាសេនាតេជោហ៊ុនសែនហើយសូមចេះថែរក្សាឲ្យបានគង់វង្សយូរអង្វែងនិងដាំបន្លែបង្ការនិងចេញឹមសត្វរួមផ្សំដើម្បីជួយសម្រាលដល់ជីវភាពរស់នៅនិងខិតខំថែរក្សាសុខភាពឲ្យបានល្អប្រសើរថែមទៀត។
ឯកឧត្តមបានថ្លែងបែបនេះនៅរសៀលថ្ងៃទី១៥តុលាឆ្នាំ២០១៨ដែលឯឧត្ដមបាន
អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជន កំពុងរស់នៅក្នុងតំបន់ផ្ទះ ២០០ខ្នង ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការចូលរួមពីឯកឧត្ដមម៉ែនវិបុលអភិបាលខេត្តស្វាយរៀង។
ក្នុងឱកាសនោះដែរឯកឧត្ដមគន់គីមបានថ្លែងបន្តថា៖អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ដែលសង់ផ្ទះចំនួន២០០ខ្នងចែកជូនដល់អតីតយុទ្ធជនរស់នៅក្នងខេត្តស្វាយរៀងនាឧកាសនោះដែរឯកឧត្ដមបានដាំកូនឈើជូនបងប្អូនអតីតយុទ្ធជននិងពន្យល់ណែនាំឲ្យបងប្អូនចេះដាំដុះនូវរុក្ខជាតិតាមតំរូវការក្នុងភូមិសាស្រ្តរបស់ខ្លួនហើយឯកឧត្ដមបានពាំនាំការផ្តាំផ្ញើសួរសុខទុកពីសម្តេចតេជោហ៊ុនសែនដែលតែងតែនឹករលិកដល់បងប្អូនទាំងអស់គ្នាផងដែរ៕ ដោយ៖(សោមសុនឌីណេ)

 

 

SHARE
RELATED POSTS
គ្រោះថ្នាក់ចរាចរណ៌រវាងម៉ូតូនិងរថយន្តបណ្តាលឲ្យភាគីម៉ូតូសន្លប់ឈឹង.ក្រុងស្វាយរៀង
នគរបាល​ខណ្ឌមានជ័យ បង្ក្រាប​ជនសង្ស័យ៤នាក់ ដកហូត​បាន​ថ្នាំញៀន៤៣កញ្ចប់
កំហឹងធ្វើអោយមានទោស សំដីជ្រុលហួសអាចស្លាប់ខ្លួន!

Leave Your Reply

*