សន្តិសុខ

ហួសចិត្ត​ណាស់​..!! សាកលវិទ្យាលយ័​ (ឡាយ) បើក​បង្រៀន​ជិត​ ២០ឆ្នាំ ស្រាប់តែ​ ផ្អើលអស់​គ្រូបង្រៀន​និងសិស្ស​..(វីដេអូ​)

ក្រុង​ព្រះសីហនុុ៖ វាជា​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែលនឹកស្មានមិនដល់​ ទាំងនេះហើយ​ជា​ដី​ត្រូវប៉ាន់​ ដីឡើង​ថ្លៃ​ ក្រោយពី​ការ​បណ្ដាក់​វិនិយោគទុនរបស់មហាមិត្តចិន​ត្រឹមតែ​រយៈ​ពេល​ខ្លីសោះ​ ធ្វើឲ្យ​មាន​ការវឹកវរ​ស្ទើរគ្រប់​ទីកន្លែង​ក្នុងខេត្ត​ទៅហើយ​។

នេះបើយោងតាម​ គណនី​ ហ្វេសប៊ុក​មួយ​ដែលមាន​ឈ្មោះ​ (អ្នក​ស្រលាញ់​ យុត្តិធម៌​) បាន​បង្ហោះ​កាលពី​រយ:ពេល​៤ម៉ោងមុន ថ្ងៃទី​ ១៦តុលា ២០១៨ ថា​៖

មានការភ្ញាក់ផ្អើលទាំងគ្រូទាំងសិស្សនៅសាកលវិទ្យាលយ័​ (ឡាយ) គួរឲ្យអស់សំណើចណាស់សាលារៀនដែលបើកដំណើរកាជិត២០ឆ្នាំហើយនៅមានអ្នកមកអះអាងថាដីសាលារៀននេះមានចំណែកកម្មសិទ្ធរបស់គេដែរ😀😀😀។

បើតាម​សិស្ស​ម្នាក់​បាន​លើកឡើង​ថា​៖ ខ្ញុំរៀនតាំងពីសាលាបើកដំបូង គ្មានសិស្សរៀនទេ រៀនតាំងពីបឋម ពេលចប់បឋម គាត់បានបើក អនុវិទ្យាល័យទៀត គាត់អាណិតសិស្សបើរៀនចប់អនុវិទ្យាល័យ គាត់ខំបើកវិទ្យាល័យទៀត ឥលូវបើកមហាវិទ្យាល័យទៀត ខំអោយតែកូនខ្មែររៀន សុខចិត្តបញ្ចុះតម្លៃ ដើម្បីជួយអោយអ្នកក្រីក្រ បានរៀនផងដែរ
រៀនតាំងពីមានផ្នូរខ្មោចច្រើន មិនដែរឃើញរដ្ធមកដេញ ឬថាវៃគេយកដីឡើយ គាត់ទិញតើ មិនមែនទៅសំលុតគេយកដីឯណា ( ឃើញដីកំពុងសោមថ្លៃ ហ៊ាន ប្លន់ដីគេ លោកអ្នកធំមិនបានរស់បានអមតៈឡើយ ទុកអោយកូនក្មេងជំនាន់ក្រោយបានរៀនផង)..🙏🙏។

គួរ​បញ្ជាក់​ផងដែរថា​ សាកលវិទ្យាលយ័​ (ឡាយ) ឬហៅ​ថា​ សាលា​ជីវិត​ ស្ថិតនៅ​ជិត​ផ្លូវ​សេតេ​ សង្កាត់លេខ​ ២ ក្នុង​ទីរួមខេត្ត/ក្រុង​ព្រះសីហនុ​ ៕

SHARE
RELATED POSTS
លោកជំទាវបានរៀបចំអាហារសាមគ្គីជូនដល់កុមារកំព្រា
រថយន្ត​តន្ត្រីសម័យ​ចៅ​សាយ ក្រឡាប់​នៅ​បិត​ត្រាំ​ង បណ្ដាល​ឲ្យ​រងរបួស​មនុស្ស ៣នាក់
ជិះម៉ូតូកណ្តាលអាធ្រាតងងឹតចូលឡានស្លាប់ យ៉ាងអណោចអាធម៍ ក្នុងថ្លុកឈាម

Leave Your Reply

*