ជាតិ

រដ្ខបាលសាលាខេត្តស្វាយរៀងបាន រៀបចំគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ

ខេត្តស្វាយរៀង៖ រដ្ឋបាលសាលាខេត្តបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុនៅព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨នេះដោយមានការអញ្ជើញចូលរួមពីឯឧត្តមម៉ែនវិបុលអភិបាលខេត្តស្វាយរៀងបានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះមហាវីរក្សត្រ”ព្រះបរមរតនកោដ្ឋ”គម្រប់ខួប៦ឆ្នាំ(ថ្ងៃទី១៥ខែតុលាឆ្នាំ២០១២-២០១៨) ។
ពិធីនេះធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តស្វាយរៀងដោយមានពិធីសូត្រមន្ត បង្សុលគម្រប់ខួបលើកទី៦ឆ្នាំហើយ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដីជាទីស្នេហារបស់ព្រះអង្គ ហើយក៏ជាថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។

សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយ ព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

សូមបញ្ជាក់ផងដែរនៅពេលគោរពវិញ្ញាណក្ខន្ធសង្កេតឃើញអ្នកចូលរួមមានទុក្ខមុខក្រាមក្រំសោកស្តាយអាឡោះអាល័យដល់ព្រះអង្គដែលជាវិរៈបុរសជាអ្នកស្នេហ៌ជាតិនិងធ្វើឲ្យកូនខ្មែរចង់ចាំជានិច្ច៕ ដោយ៖ សោមសុន ឌីណេ

 

SHARE
RELATED POSTS
ពិធី​បើក​វគ្គ​ផ្សព្វផ្សាយ ស្ដីពី គោល​ការ​គ្រឹះ ​របស់​ចលនា​កាកបាទក្រហម – អឌ្ឍចន្ទ​ក្រហម ច្បាប់​មនុស្សជាតិ និង​កាកបាទក្រហមកម្ពុជា
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកងរាជអាវុធហត្ថ ក្រោមអធិបតីភាព​​ដ៏ខ្ពងខ្ពស់​សម្ដេចពិជ័យសេនា ទៀ​ បាញ់​ រដ្ឋមន្ត្រីក្រសួងការពារជាតិ
មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីប្រឈមនិងការលប់ឈ្មោះចេញពីក្របខ័ណ្ឌនគ របាលជាតិ (វីដេអូ​)

Leave Your Reply

*