ជាតិ

រដ្ឋបាលខេត្តកំពតរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី​ ឯកភាព​ជាតិ​ខ្មែរ​ “ព្រះបរមរតនកោដ្ឋ”

ខេត្តកំពត៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាល កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជារាស្ត្រខេត្តកំពតទាំងមូល បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី​ ឯកភាព​ជាតិ​ខ្មែរ​ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប៦ឆ្នាំ ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាព ទឹកដី ផ្សះផ្សារបង្រួបបង្រួមជាតិ និងអភិវឌ្ឍលើគ្រប់វិស័យ នារយៈពេលកន្លងមក ។

ក្នុងឱកាសគម្រប់ខួប៦ឆ្នាំ នាថ្ងៃនេះ ដែលជាថ្ងៃចូលសោយព្រះទីវង្គតរបស់ព្រះអង្គ យើងខ្ញុំទាំងអស់គា្ន សូមឧទ្ទិសបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី​ ឯកភាព​ជាតិ​ខ្មែរ​ សូមព្រះអង្គទ្រង់យាងចាប់បដិសន្ធិក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ ហង្ស សុភាព​

 

SHARE
RELATED POSTS
២០ឧសភា(ទិវាជាតិនៃការចងចាំរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន)
ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ប្រារព្ធ​ពិធី​បិទ​សន្និបាត​បូកសរុប លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំឆ្នាំ២០១៧ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ២០១៨
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកងរាជអាវុធហត្ថ ក្រោមអធិបតីភាព​​ដ៏ខ្ពងខ្ពស់​សម្ដេចពិជ័យសេនា ទៀ​ បាញ់​ រដ្ឋមន្ត្រីក្រសួងការពារជាតិ

Leave Your Reply

*