សន្តិសុខ

ករណីប៉ុនប៉ងរំលោភទៅលើក្មេងស្រីមានអាយុ5ឆ្នាំ

ថ្ងៃសុក្រ​ ១២រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី០៦​ ខែតុលា​ ឆ្នាំ២០១៨ករណីប៉ុនប៉ងរំលោភសេពវសន្ថវៈលើអនីតិជន កាលពីថ្ងៃទី ០៦-១០-២០១៨ វេលាម៉ោង ៥,៣០នាទីល្ងាច នៅចំនុចផ្ទះម្ចាស់ឈ្មោះ សារឿន – សុខនី (ប្តី-ប្រពន្ធ) ភូមិជ្រៃ.ខ ឃុំព្រៃស្រឡិត ស្រុកពារាំង ។

ជនសង្ស័យឈ្មោះ ជឿន សារ៉ាន់ ភេទប្រុស
អាយុ ២១ឆ្នាំ នៅភូមិជ្រៃ.ខ ឃុំព្រៃស្រឡិត បានធ្វើសកម្មភាពលួងលោម និងនាំក្មេងរងគ្រោះឈ្មោះ សណ.សឈ ភេទស្រី អាយុ ៥ឆ្នាំ នៅភូមិ-ឃុំជា
មួយគ្នា ចូលក្នុងបន្ទប់ទឹក ជាមួយខ្លួន ដើម្បី
ប៉ុនប៉ងរំលោភសេពសន្ថវៈ តែមិនបានសម្រេច
ដោយសារមានបងប្រុសជនរងគ្រោះមកទាន់
ហើយបានមកដាក់បណ្តឹង រាយការណ៍ប្រាប់សមត្ថកិច្ច ។ ក្រោយពេល សមត្ថកិច្ចបានហៅជនសង្ស័យមកសាកសួរ
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ច
ថា ខ្លួនពិតជាបានដឹកដៃជនរងគ្រោះចូលក្នុង
បន្ទប់ទឹកតែ ២នាក់ ហើយប៉ុនប៉ងរំលោភសេព
សន្ថវៈប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចបាន
ឃាត់ខ្លួនជនសង្ស័យ ដើម្បីបំពេញសំណុំរឿង
តាមនីតិវិធី បញ្ជូនទៅការិយាល័យជំនាញខេត្ត។

 

SHARE
RELATED POSTS
ល្បែង​កន្ទុយលេខនៅតែបន្ត​ទ្រង់ទ្រាយ​ធំ​ឡើងៗក្នុង​ខេត្តកំពង់ស្ពឺ
ថៃឃាត់ខ្លួនជនជាតិខ្មែរម្នាក់ រួមនិងរថយន្តដែលមានដឹកឈើគ្រញូង
ថ្នាំញៀន៦កញ្ចប់ធំ នឹងដាវមួយដើមតើត្រូវមានទោសប៉ុន្មានឆ្នាំ?

Leave Your Reply

*