សន្តិសុខ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាគម្រោងអភិវឌ្ឍន៍តំបន់ មីណាតូ មីរ៉ាយ នៃទីក្រុងយូកូហាម៉ា

នៅថ្ងៃទី ៧ តុលា ដដែលនេះ សម្តេចតេជោ ហ៊ុន សែន និងគណប្រតិភូបានបន្តអញ្ជើញទៅទស្សនាគម្រោងអភិវឌ្ឍន៍តំបន់ មីណាតូ មីរ៉ាយ (Minato Mirai)ពីលើ Landmark Tower កំពស់២០០ម៉ែត្រ នៃសណ្ឋាគារឡែនម៉ាក ក្នុងទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន។ ទីក្រុងយ៉ូកូហាម៉ាដែលមានផ្ទៃក្រឡាប្រមាណ ៤៣៥.២៩គីឡូម៉ែត្រការ៉េ ដែលសព្វថ្ងៃនេះគឺកំពុងរីកលូតលាស់យ៉ាងលឿនដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ ៣.៧៣ លាននាក់។ ក្នុង១ថ្ងៃៗគឺមានប្រជាពលរដ្ឋមកធ្វើការនៅទីនេះប្រមាណ ១០៥,០០០នាក់ និងមានទេសចរមកកំសាន្តប្រមាណ ៧៩ លាននាក់ក្នុងមួយឆ្នាំៗ។

នៅលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រទេសជប៉ុនបាននាំចូលទៅកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១១ មានទំហំ ៣០៧លាន៦៩ពាន់ដុល្លារអាមេរិក, ឆ្នាំ២០១២ មានទំហំ៦០២លាន៧៤ពាន់ដុល្លារ និងនៅ៦ខែដើមឆ្នាំ២០១៣មានទំហំ ៨៥លាន១៧ពាន់ដុល្លារអាមេរិក។ ជាមួយគ្នានេះការនាំចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ក្នុងឆ្នាំ២០១១មានទំហំ២០៤លាន៨៧ពាន់ដុល្លា ឆ្នាំ២០១២មានទំហំ១៩៧លាន៧ពាន់ដុល្លា និង៦ខែដើមឆ្នាំ២០១៣ មានទំហំ១២៩លាន៧០ពាន់ដុល្លាអាមេរិក។ ជាមួយគ្នានេះប្រទេសជប៉ុនបានផ្តល់ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅចំនួន៣៥៥៥មុខទំនិញ និងការលើកលែងពន្ធគយ និងកូតាចំនួន៨៨៥៩មុខ ក្នុងនោះទំនិញកសិកម្មនិងនេសាទ ១៩៨៣មុខ ទំនិញឧស្សាហកម្មមាន៦៩៦៦មុខ ក្នុងនោះលើកលែងតែផលិតផលស្ករ អង្ករ ផលិតផលត្រីមួយចំនួន ម្សៅ និងផលិតផលស្បែកខ្លះ។ ទន្ទឹមនឹងនេះប្រទេសជប៉ុនបានធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះឆ្នាំ២០១១មានទំហំ១២០លានដុល្លាអាមេរិក ឆ្នាំ២០១២មានទំហំ២១២លាន៣៣ពាន់ដុល្លា និង៩ខែដើមឆ្នាំ២០១៣ មានទំហំ២០លាន៩២ពាន់ដុល្លា វិនិយោគលើវិស័យឧស្សាហកម្ម កាត់ដេរ សម្លៀកបំពាក់ ការសាងសង់ផ្សារទំនើប និងការកែច្នៃឈើ។

លើវិស័យទេសចរណ៍ មានអ្នកទេសចរណ៍ជប៉ុន ធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាមានការកើនឡើងផងដែរ ក្នុងនោះឆ្នាំ២០១២មានអ្នកទេសចរណ៍ជប៉ុន មកកាន់ប្រទេសកម្ពុជា មានចំនួន១៧៩ពាន់៣២៧នាក់ ស្ថិតនៅលំដាប់ថ្នាក់ទី៦ និងក្នុងរយៈពេល ៩ខែនៃឆ្នាំ២០១៣ មានអ្នកទេសចរណ៍ជប៉ុនមកកាន់កម្ពុជាមានចំនួន១៥០ពាន់៣៤៧នាក់ បានកើនឡើង១៥,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៣ ពោលគឺនៅតែរក្សាលំដាប់លេខរៀងទី៦ នៃចំនួនភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនាប្រទេសកម្ពុជា។

លើការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ប្រទេសជប៉ុនបានរួមចំណែកដល់ការផ្តល់ជំនួយឥតសំណងដ៏ធំធេងគេបំផុត ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាឡើងវិញ ក្នុងនោះក្នុងឆ្នាំ២០១២-២០១៣ ប្រទេសជប៉ុនបានផ្តល់នូវជំនួយឥតសំណងមានទឹកប្រាក់១១២លាន៤សែនដុល្លាអាមេរិក សំរាប់បំរើដល់ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល គ្រោះមហន្តរាយដោយទឹកជំនន់ រោងចក្រវ៉ារីអគ្គិសនីខ្នាតតូច អប់រំ ការផ្គត់ផ្គង់ទឹកស្អាត និងកម្មវិធីបោសសំអាតគ្រាប់មីន។

នៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និតភាគីទាំងពីរកម្ពុជា ជប៉ុន បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ជាច្រើន ក្នុងនោះកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការបច្ចេកទេស ចុះហត្ថលេខាក្នុងឆ្នាំ២០០៣ កិច្ចព្រមព្រៀងស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ ចុះហត្ថលេខាក្នុងឆ្នាំ២០០៧ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលក្នុងក្របខណ្ឌប្រតិបត្តិការរក្សាសន្តិភាព អង្គការសប្រជាជាតិ ចុះហត្ថលេខាក្នុងឆ្នាំ២០១៣។

អនុស្សារណៈស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យថែទាំសុខភាព ចុះហត្ថលេខាក្នុងឆ្នាំ២០១៣ ជាមួយគ្នានេះនៅក្នុងដំណើរទស្សនកិច្ចការ ងារផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ប្រទេសជប៉ុនកាលពីខែធ្នូឆ្នាំ២០១៣ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងអនុស្សារណៈសំខាន់ៗចំនួន៤ ក្នុងនោះទី១ លិខិតប្តូរសារស្តីពីគំរោងកែលំអរផ្លូវជាតិលេខ១ ទី២លិខិតប្តូរសារស្តីពីគំរោងការធ្វើឲ្យប្រសើរឡើង នូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទី៣លិខិតប្តូរសារស្តីពីគំរោងកែលំអសម្ភារៈ សំរាប់ការជួសជុលស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត និងទី៤អនុស្សារណៈស្តីពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការយោធា រវាងក្រសួងការពារជាតិជប៉ុន និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ពិសេសការតម្លើង ទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងភាពជាដៃគូយុទ្ធសាស្រ្ត៕

 

 

SHARE
RELATED POSTS
ព្រោះតែ​ស្រុក​យើង​ក្រ ខំប្រឹង​ធ្វើការ អនិច្ចារ​ត្រូវ​រន្ទះបាញ់
អគ្គីភ័យឆាបឆេះ សាលមហោស្រព មហាចក្រអង្គរ ក្រុងសៀមរាប
ផ្លូវ2004ទៀតហើយហាងខារ៉ាអូខេរឿងមិនចេះចប់

Leave Your Reply

*