សន្តិសុខ

រថយន្តម៉ាក HYUNDIA (V.1) ដឹកដំឡូងមី ០១ គ្រឿងបោះពួយយ៉ាងលឿនចុះចំណោទបានក្រឡាប់លើផ្លូវជាតិលេខ៧ ជះដំឡូងមីនោះសង្កត់ទៅលើម៉ូតូ ០១ គ្រឿង បង្កឲ្យរបួសមនុស្ស ០២ នាក់ និងស្ទះចរាចរណ៍ ….!

ខេត្តត្បូងឃ្មុំ៖ នៅម៉ោង ៦ និង ២០ នាទី ព្រឹកថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៨ មានរថយន្ត ០១ គ្រឿង ដឹកដំឡូងមីបម្រុងយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វេរភាគីដូង៧ដើម បានក្រឡាប់នៅលើផ្លូវជាតិលេខ៧ ចំនុចគីឡូម៉ែត្រលេខ ១៩៥-១៩៦ ស្ថិតនៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលដំឡូងមីនោះជះសង្កត់ទៅលើម៉ូតូ ០១ គ្រឿង កំពុងបើកបរក្នុងទិសដៅស្របទិសគ្នា ធ្វើឲ្យអ្នកបើកបររងរបួសធ្ងន់ និងអ្នករួមដំណើររងរបួសស្រាល និងបង្កឲ្យមានភាពស្ទះចរាចរណ៍នៅចំណុចនោះ ។

យោងតាមប្រភពព័ត៌មានដែលទទួលបានកន្លែងកើតហេតុបានដឹងថា ៖ រថយន្តបង្កម៉ាកហុីយ៉ានដាយ (HYUNDIA) (V.1) ពណ៌​ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ​3A-6337 បេីកបរពីទិសខាលិចទៅទិសខាងកេីតបេីកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ​(ផ្លូវចុះចំណោទ) បណ្ដាលអោយក្រឡាប់ហេីយជះដំឡូងមីទៅសង្កត់លេីម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅនោះតែម្ដង ។ ហើយអ្នកបើកបររថយន្តមិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបេីកបរ ក្រោយពេលកេីតហេតុរត់គេចចេញពីកន្លែងកេីតហេតុបាត់ ។​

ចំពោះអ្នកបើកបរម៉ូតូម៉ាកសង Dream C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A.8476 មានឈ្មោះ សេង ដាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ (របួសធ្ងន់) បានឌុបប្រពន្ឋឈ្មោះ ភុន សេងហ៊ាង ភេទស្រី អាយុ២២ឆ្នាំ ជាតិខ្មែរ (របួសស្រាល) រស់នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ មិនមានពាក់មួកសុវត្ថិភាពទេ ។​
បច្ចុប្បន្នវត្ថុតាងរថយន្ត ០១ គ្រឿង និងម៉ូតូ ០១ គ្រឿង ត្រូវបានជំនាញនគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីបំពេញសំណុំរឿងតាមនីតិវិធី ។ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធក្រោយកើតហេតុភ្លាមៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកមេមត់ ៕ ដោយ៖(សារឿន)

 

 

SHARE
RELATED POSTS
លើកដែកប៉ះកាបខ្សែភ្លើងឆក់រងរបួសធ្ងន់
ពលរដ្ឋថៃចោទថា ខ្មែរ​លួច​ដឹកឈើគ្រញូងតាមផ្លូវទឹកនៅខេត្តត្រាតប្រទេសថៃ
បុរសវ័យចំណាស់ម្នាក់សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅសំយ៉ាបផ្ទះ(មានវីដេអូ)

Leave Your Reply

*