សន្តិសុខ

ប្រទះឃើញសាកសព បុរសម្នាក់និងម៉ូតូ១គ្រឿងក្នុងទឹកលូ

ខេត្តបាត់ដំបង៖ សាកសពបុរសម្នាក់នៅក្នុងទឹកលូជាមួយនឹងម៉ូតូមួយគ្រឿងផងត្រូវអ្នកភូមិបានប្រទះឃើញនៅថ្ងែទី០៧ខែតុលាឆ្នាំ២០១៨
វេលាម៉ោង៦:១៥នាទីល្ងាចដែលស្ថិតក្នុងភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោលខេត្តបាត់ដំបង សង្ស័យជនរងគ្រោះជិះធ្លាក់នៅពេលយប់។សមត្ថកិច្ចបានឲ្យដឹងថា សាកសព ឈ្មោះសឿន ឡី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោលខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ថាការប្រទះឃើញសាកសពនេះ គេបានរាវរកឃើញម៉ូតូមួយគ្រឿងផងដែរជារបស់ជនរងគ្រោះ។ បើតាមការពិនិត្យនៅកន្លែងកើតហេតុសង្ស័យបុរសនោះជិះពេលយប់មើលផ្លូវមិនឃើញទើបធ្លាក់ទឹកលូបណ្ដាលឲ្យលង់ស្លាប់តែម្ដង។
ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះបានបាត់ដំណឹងមិនឃើញចូលផ្ទះចំនួន៣ថ្ងៃហើយ តែមិនដឹងទៅណា លុះនៅល្ងាចថ្ងៃទី០៧ខែតុលាឆ្នាំ២០១៨នេះ ស្រាប់តែត្រូវគេប្រទះឃើញស្លាប់អណ្ដែតក្នុងទឹកលូបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ក្រោយពិនិត្យ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីហើយ៕

 

 

SHARE
RELATED POSTS
កំលាំងចម្រុះ បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន៣នាក់
បែកធ្លាយនគរបាលខេត្តកំពង់ស្ពឺចាប់មនុស្ស១៩នាក់ភ្នាល់លុយជល់មាន់តាមទូរទស្សន៍ទារលុយម្នាក់២០០ដុល្លាជាថ្នូរក្នុងការដោះលែង
ឯកឧត្តម លី ឡេង អភិបាល នៃ អភិបាលខេត្ត បានរៀបចំពិធីសំណេះសំណាលជាមួយអតីតមន្ត្រីរាជការស៊ីវិល

Leave Your Reply

*