សន្តិសុខ

ក្នុងថ្ងៃតែ១បុរស០២នាក់បានឆក់ខ្សែភ្លើង​ស្លាប់ដូចគ្នានៅខេត្តពោធិសាត់

ខេត្តពោធិសាត់៖ កាលពី​ព្រលប់​ថ្ងៃទី ៦ ខែ តុលា ឆ្នាំ២០១៨
ករណី​ទី១ ជនរងគ្រោះ ឈ្មោះ​សា៑វ ជា ភេទ​ប្រុស​អាយ ៤៨ ឆ្នាំ​រស់នៅ​ភូមិ​អូរ​ស្រាវ ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់ មូលហេតុ​បុរស​ខាងលើបាន​ត​ខ្សែភ្លើង ដោ​ត​ព្រី​ដាក់​ធុងបាស់​មិន​បានប្រយ័ត្ន ក៍​បណ្តាលអោយ​ភ្លើង​ឆក់​ស្លាប់​តែម្តង។ ករណី​ទី ២ យុវជន​ម្នាក់​ឈ្មោះ​ថាវ គោ ភេទ​ប្រុស​អាយុ ២១ ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រែក​ត្របែក ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្តពោធិសាត់​ក៍​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្តាល អោយស្លាប់​បាត់បង់​ជីវិត​ផងដែរ ដោយមូលហេតុយុវជន​រងគ្រោះ​បាន​ជួសជុល​កង្ហារមិនបាន​ដក​ព្រី​ភ្លើង។
​សមត្ថកិច្ចពិនិត្យ​កោសល្យវិច័យរួច លទ្ឋផលគឺជនរងគ្រោះ​ទាំង ២ នាក់​ ពិតជា​ស្លាប់​ដោយសារ ឆក់​ខ្សែភ្លើង​ប្រាកដ​មែន។ ​សាកសព​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី៕

 

SHARE
RELATED POSTS
តុលាការលែង ៥នាក់ ដាក់គុក ៧នាក់ ពាក់ព័ន្ធសំណុំរឿង បើកល្បែងស៊ីសងភ្នាល់បាល់អនឡាញ នៅខណ្ឌទួលគោក
មន្ត្រីនគរបាលយុត្តិធម៌ម្នាក់ ដែលបានប្រើអំពើហឹង្សាទៅលើស្ត្រីត្រូវបានឃាត់ខ្លួន«មានវីដេអូ»
ឃាត់ខ្លួន មេ​ជួញដូរ​គ្រឿងញៀន ប្រុស​ស្រី៦នាក់ នៅ​ស្រុក​ឆ្លូង

Leave Your Reply

*