សន្តិសុខ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យសមិទ្ធិផល ស្ពានប៉េតុងចំនួនពីរកន្លែង នៅឃុំរយ៉ ស្រុកកោះញែក ដែលបានសាងសង់រួចរាល់

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យសមិទ្ធិផល ស្ពានប៉េតុងចំនួនពីរកន្លែង ស្ថិតនៅក្នុងឃុំរយ៉ ស្រុកកោះញែក នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី បានលើកឡើងថា ការសាងសង់ស្ពានប៉េតុងរួចរាល់នាពេលនេះ ជាជំនួសឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ជាពិសេស ប្រជាពលរដ្ឋនៅក្នុងឃុំរយ៉ ស្រុកកោះញែក បានប្រើប្រាស់បណ្តោះអាសន្ន ស្របពេលរដូវនេះ ជារដូវវស្សា ដែលធ្វើឱ្យទឹកជន់លិចនៅតាមដងអូរ ទោះបីផ្លូវនេះមិនទាន់បានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ។បន្ទាប់មកឯកឧត្តម បានស្នើរដល់ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តត្រូវធ្វើការជួសជុលផ្លូវឡើងវិញ ចាប់ពីផ្លូវជាតិលេខ៧៦ រហូតដល់ឃុំរយ៉នេះ ដើម្បីបង្ករលក្ខណ:ងាយស្រួលដល់ការធ្វើដំណើររបស់ពួកគាត់។
តាមការលើកឡើងរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តមណ្ឌលគីរី លោក យ៉ន់ សារ៉ោម បានឲ្យដឹងថា ដោយមានការសំណូមពរពីប្រជាពលរដ្ឋ ដែលធ្វើដំណើឆ្លងកាត់អូរចំនួនពីរកន្លែងក្នុងឃុំរយ៉ ស្រុកកោះញែក មន្ទីរបានរៀបចំសំណើរគម្រោងស្វែងរកដៃគូរនានា ជាលទ្ធផលមន្ទីរបានទទួលគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុន លើគម្រោងសាងសង់ស្ពានប៉េតុងចំនួនពីរកន្លែង នៅអូររវ៉ាក់ប្រវែង១៨ម៉ែត្រ និងទទឹម៥ម៉ែត្រ ព្រមទាំងអូររយ៉ ប្រវែង២៤ម៉ែត្រ និងទទឹម៥ម៉ែត្រ ចំណាយថវិកាជាង២៤ម៉ឺនដុល្លា ដោយប្រើរយៈពេលសាងសង់ចំនួន០៨ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត បាននាំយកមុងសុវត្ថិភាព របស់សាខាកាកបាទក្រហមកម្ពុជាខេត្តចែកជូនដល់ប្រជាពលរដ្ឋផងដែរ៕ ដោយ៖(រមនា)

 

SHARE
RELATED POSTS
ស្នងការនគរបាលខេត្តមណ្ឌលគិរី ជម្រុញដល់មន្រ្តីនគរបាល ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការបំពេញការងារជំនាញរបស់ខ្លួនឱ្យបានល្អប្រសើរ
ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​នូវ​សា​ធាតុ​ញៀន​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ ធ្វើការ​ឃាត់ខ្លួន​រួម​និង ថ្នាំញៀន២កញ្ចប់​តូច
ចាក់គួរខ្លាំងពេកកាច់ចង្កូតមិនទាន់ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋពេញទំហឹង

Leave Your Reply

*