សន្តិសុខ

បុរសជាអ្នកអូសរទេះម្នាក់ត្រូវឃាតករមិនស្គាល់មុខបាញ់សំលាប់(ព័ត៌មានបឋម)

បុរសម្នាក់ត្រូវឃាតករមិនស្គាល់មុខបាញ់សំលាប់ហើយរត់បាត់ស្រមោលដោយសុវត្ថិភាព។ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង5:30នាទីព្រឹកថ្ងៃទី23 ខែកញ្ញា ឆ្នាំ2018 នៅចំណុចផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពពីនាក់ដែលស្គាល់បានប្រាប់ក្រុមអ្នកសារព័ត៌មានថាបុរសរងគ្រោះខាងលើមានមុខរបរជាអ្នកអូសរទេះក្នុងផ្សារនាគមាសពីរនាក់បងប្អូនតែក៏មិនដឹងថាមានរឿងអីដែរបានជាឈានដល់ថ្នាក់បាញ់សំលាប់បែបនេះ។

បើតាមសមត្ថកិច្ចវិញក៏បានប្រាប់អោយដឹងផងដែរថាចំពោះករណីនេះក៏មិនទាន់ដឹងពីរមូលហេតុច្បាស់នៅឡើយ តែបើទោះបីជាយ៉ាងណាខាងសមត្ថកិច្ចក៏កំពុងតែពិនិត្យនឹងធ្វើកោសល្យវិច័យទៅលើសាកសពហើយនឹងធ្វើការតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុក្ខដាក់បំផុតទៅលើករណីនេះព្រោះថាជាករណីដែលមិនងាយនឹងមានដោយផ្ទះអាវុធនៅកណ្តាលក្រុងភ្នំពេញបែបនេះ។
ក្រោយពីមានការត្រួតពិនិត្យរួចហើយខាងកំលុងសមត្ថកិច្ចក៏បានធ្វើការផ្សព្វផ្សាយនឹងផ្តល់ដំណឹងជូនដល់សាច់ញាតិដើម្បីមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕

 

SHARE
RELATED POSTS
បញ្ជូនខ្លួនជនជាតិកូរ៉េម្នាក់ ទៅតុលាការពាក់ព័ន្ធករណី គំរាមកំហែងថា នឹងសម្លាប់ និង រំលោភលើលំនៅដ្ឋាន
រថយន្ត​ដឹកដី​បុក​រថយន្ត​ ហាយឡិនឌ័រខ្ទេច…ហេតុអ្វី​បាន​ជា​ធ្វេស​ប្រហែស​បែបនេះ​..លោក​..???
ផឹកស្រាស្រវឹងមក ចងកំហឹងនឹងទ្រូងផ្លូវ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​…(មានវីដេអូ)

Leave Your Reply

*