សន្តិសុខ

បុរសម្នាក់ត្រូវបានតុលាការខេត្តចេញដីការឃាត់ខ្លួនដោយសារតែយកដីលក់បន្តច្រើនលើក ហើយអ្នកទិញចុះដកបង្គោថ្មចេញពីដី

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានម្ចាស់ដី(អ្នកទិញ) ប្តឹងទៅតុលាការខេត្តពីបទលួចយកអចលនវត្ថុលក់អោយភាគីផ្សេងទៀតដាក់ពន្ធនាគាខេត្តកំពង់ស្ពឺដោយសារតែបុរសវ័យចំណាស់ខាងលើបានយកដីនោះទៅលក់អោយម្ចាស់ផ្សេងទៀតនៅឯរាជធានីភ្នំពេញថែមទាំងជួលកម្មករទៅបោះបង្គោលហំព័ទ្ធដីរបស់គេមានម្ចាស់រួចទៅហើយនោះ។
បើតាមសម្តីរបស់អ្នកស្រី សេង ណាំ អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិព្រៃក្មេង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានអោយដឹងថាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦កន្លងទៅអ្នកស្រីបានទៅទិញដីរបស់ឈ្មោះឡុង រិត អាយុ៦០ឆ្នាំ(ដែលកម្លាំងអាវុធហត្ថបានឃាត់ដាក់គុកហើយនោះ)ដែលមានទំហំជាង៨៩ហិចតា ស្ថិតនៅចំណុចជ្រោះខ្ទីង ក្នុងភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

អ្នកស្រីបានបន្តទៀតថាបន្ទាប់ពីទិញដីរបស់ឈ្មោះឡុង រិតបានចំនួន៣ទៅ៤ថ្ងៃហើយ រូបគាត់ក៏បានជួលគ្រឿងចក្រដើម្បីធ្វើការឈួសឆាយព្រៃដាំដំណាំផ្សេងៗដូចជាស្វាយ អីជាដើម ស្រាប់តែគ្រឿងចក្រឈួសឆាយមិនទាន់បានប៉ុន្មានផង មារថយន្តមួយគ្រឿងស៊េរីទំនើបមកឈប់ក្បែរដីនោះហើយសួរតៃកុងគ្រឿងចក្រថា ម្តេចបានជាអស់លោកយកគ្រឿងចក្រមកឈួសឆាយដីខ្ញុំទៅវិញ ដែលគេស្គាល់ថាឈ្មោះ កែ ចំរើន អាយុជាង៧០ឆ្នាំរស់នៅភ្នំពេញ ហើយអ្នកស្រីក៏បាននិយាយថាដីនេះគាត់ទិញពីឈ្មោះ ឡុង រិតរួចរាល់ហើយមានឯកសារត្រឹមត្រូវទទួលស្គាល់ច្បាស់លាស់ពីអាជ្ញាធរថែមទៀតផង ។ស្រាប់តែពេលនោះបុរសវ័យចំណាស់ឈ្មោះឡុង រិត បានរត់គេចខ្លួនបាត់ ហើយឈ្មោះកែ ចំរើន ជាម្ចាស់ដីបានដាក់ពាក្យបណ្តឹងឈ្មោះឡុង រិតនេះលក់ដីអោយគាត់ហើយ បែរជាលួចលក់បន្តអោយឈ្មោះសេង ណាំថែមទៀត រហូតដល់តុលាការខេត្តចេញដីការតាមចាប់ខ្លួនឈ្មោះ ឡុង រិតម្តងរួចមកហើយ ដោយយល់ឃើញនិងអាណិតបុរសវ័យចំណាស់ខាងលើ ឈ្មោះ សេង ណាំជាអ្នកទិញនោះបានធ្វើការសម្របសម្រួលជាមួយតុលាការកុំអោយមានរឿងវែងឆ្ងាយចាប់ឃាត់បុរសវ័យចំណាសយនោះធ្វើអ្វីអាណិតគាត់ដោយសារតែជាប្រជាពលរដ្ឋខ្វះខាតមិនដឹងច្បាប់ទម្លាប់នោះ ក៏រួចផុតពីទោសទណ្ឌរហូតមកទៅ។

អ្នកស្រីបានបន្តទៀតថាដោយអ្នកស្រីសេង ណាំបានជ្រុលជាទិញដីនេះទៅហើយនោះ ណាមួយរំលងបានមួយឆ្នាំឈ្មោះកែ ចំរើនក៏បានស្លាប់បាត់ទៅ បានផ្ទេរការកាន់កាប់ទៅអោយឈ្មោះកែ សុចិត្រា ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិ៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញបាព្រមព្រៀងទទួលយកការសម្របសម្រួលជាមួយក្រុមការងារខេត្តដោយយល់ព្រមប្រគល់និងទទួលប្រាប់គ្រប់ចំនួនដើម្បីបញ្ចប់រឿងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ដើម្បីអោយឈ្មោះ សេង ណាំជាអ្នកគ្រប់គ្រងនិងជាម្ចាស់ដីយ៉ាងពិតប្រាកដថែមទៀតផង។ហើយដោយមានការអាណិតអាសូរម្ចាស់ដីឈ្មោះ សេង ណាំបានអោយឈ្មោះ ឡុង រិតនៅមើលថែរក្សា ចាំដីខាងលើតាំងពីពេលនោះមក។
ហើយមិនត្រឹមតែដីឈ្មោះកែ ចំរើននោះទេ អាជ្ញាធរខេត្តកំពង់ស្ពឺក៏បានទទួលស្គាល់ដីប្រជាពលរដ្ឋចំនួន១៩គ្រួសារទៀតដែលមានទីតាំងក្បែរនោះដែលថ្នាក់ក៏ទទួលស្គាល់សម្របសម្រួលដើម្បីបញ្ចប់រឿងផងដែលដែលមានឯក ឧត្តមវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺផងដែរ។

អ្នកស្រីសេង ណាំបានបន្តទៀតថាស្រាប់តែពេលថ្មីៗនេះឈ្មោះឡុង រិតគាត់បានយកកូន និងក្មួយមករស់នៅលើដីរបស់គាត់បានទិញនិងប្រគល់លុយអោយហើយនោះថាដីរបស់គាត់ទៀត មិនតែប៉ុណ្ណោះ ឈ្មោះ ឡុង រិត អាយុ៦០ឆ្នាំនេះបានយកដីនោះទៅលួចលក់បន្តទៅអោយឈ្មោះ គឹម សុភី ភេទស្រីអាយុ៤៦ឆ្នាំនឡក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ថែមទាំងបានជួលក្រុមកម្មករ ជីកបោះបង្គោលជាង៦០០ដើមព័ទ្ធយកដីរបស់អ្នកស្រីដោយទ្រាំនិងទង្វើររបស់លោក ឡុង រិត មិនបានដោយលួចដីលក់ម្តងហើយម្តងទៀតមិនចេះចប់មិនចេះហើយ ទើបអ្នកស្រីប្តឹងទៅតុលាការឃាត់ខ្លួនតែម្តងទៅ។ហើយថែមទាំងធ្វើការដកបង្គោលថ្មដែលយកមកបោះលើដីរបស់គាត់កាន់កាប់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ខេត្ត និងជំនាញថែមទៀតផង។
អ្នកស្រីបន្ថែមទៀតថាបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការឃាត់បុរសវ័យចំណាស់ដែលលួចដីគាត់លក់នោះត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការនិងហួសទៅពន្ធនាគារួចមក មានហ្វេកប៊ុក(ឬហៅថាបណ្តាញសង្គម)អ្នកកាសែតប្រជាជនបានផ្សាយនិងឡាជាវីដេរអូរថាកម្លាំងអាវុធហត្ថនិងតុលាការខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋស្លូតត្រង់និងអយុត្តិធម៌ទៅវិញ អ្នកស្រីសុំធ្វើការបដិសេធ បើអ្នកមិនធ្វើខុសគេមិនចាប់ដាក់គុកនោះទេ។ហើយចំពោះបង្គោថ្មជាង១០០ដើមដែលភាគីម្ចាស់ដីបានធ្វើការដកហូតដែលមានកម្លាំងអាជ្ញាធររួមជាមួយមន្ត្រីតុលាការចូលរួមផងដែលនោះ យកទៅរក្សាទុកនៅសាលាឃុំ សិនរង់ចាំម្ចាស់ឈ្មោះ គឹម សុភី ដែលអះអាងថាអ្នកទិញនិងបញ្ជារជួលអោយប្រជាពលរដ្ឋមកបោះបង្គោលចូលខ្លួនកាន់ឯកសារមកជួបគ្នានៅសាលាដំបូងខេត្តកំពង់ស្ពឺនៅពេលក្រោយដើម្បីអោយដឹងថាតើអ្នកណាខុស អ្នកណាត្រូវនោះ៕

 

 

SHARE
RELATED POSTS
រូបសំណាកព្រះនាង លីវ យី ត្រូវបានប្រជាពលរដ្ឋឃុំសំបួរប្រទះឃើញនៅក្នុងដីព្រៃទួលអង្គ
បុគ្គលិក​អង្គការ​ម្នាក់ ត្រូវ​រថយន្តបុក​អូស​ជាង ៣០ ម៉ែត្រ ជាប់​ទាំង​ម៉ូតូ ទាំង​សាកសព ធ្លាក់​កាវ​ថ្នល់
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងករណីគ្រឿងញៀន

Leave Your Reply

*