សន្តិសុខ អន្តរជាតិ

ពលករខ្មែរជួបគ្រោះថ្នាក់ក្រឡាប់​រថយន្ត​​ ស្លាប់​២​នាក់ និង​របួសធ្ងន់​៤​នាក់

ខេត្ត​ប្រា​ជីន​បូរី៖ ប្រទេស​ថៃរថយន្តផ្ទុះ​កង់​ក្រឡាប់​​ បង្ក​ឲ្យ​​ពលករ​ខ្មែរ២​នាក់​បានស្លាប់និង​របួសធ្ងន់​៤​នាក់ កាលពី​ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨វេលា​ម៉ោង​៥​ល្ងាចនៅ​ស្រុក​កាប៊ីន​បូរី ខេត្ត​ប្រា​ជីន​បូរី ប្រទេស​ថៃ​។​
យោង​សមត្ថកិច្ច​កម្ពុជា​ដែល​ស្រង់​ប្រភព​សមត្ថកិច្ច​ថៃ​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍បណ្តាល​ស្លាប់និងរងរបួស ១- ឈ្មោះ ម៉ៅ ម៉ូ​លីកា ភេទ​ស្រីអាយុ​៣០​ឆ្នាំមានទីលំនៅ​ភូមិ​ខ្នាសង្កាត់​ជ្រៀវ ក្រុង​សៀមរាប ខេត្ត​សៀម​រាម ។​
២​.ឈ្មោះ ដុក លីដា ភេទ​ស្រី អាយុ​២០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឫស្សី​ក្រោកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ​។
​អ្នករងរបួស​.​ឈ្មោះកេ​ត គ​ន្ធា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិសង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញរបួស​បាក់​ចង្កេះ​
២​.ឈ្មោះ សុង ពិសី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយសង្កាត់​សាលា​កំរើក ក្រុង​សៀមរាបខេត្តសៀមរាប របួស​ភ្នែក​ឆ្វេង​។
៣- ឈ្មោះជាស៊ុយ​លី ភេទ​ស្រី អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​កិត្តិយសឃុំ​ព្រៃ​ជ្រូក ស្រុក​ពួកខេត្តសៀមរាប របួស​ជើង ។
៤​.ឈ្មោះ រឹទ្ធ សុ​លាភ ភេទ​ប្រុស អាយុ​២១​ឆ្នាំមាន​ទីលំនៅ​ភូមិ​មណ្ឌលឃុំ​ស្វាយដង្គុមក្រុងខេត្តសៀមរាប របួស​ក្បាល​។​
​សមត្ថកិច្ច​ថៃ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​នោះ ពលករ​ខ្មែរ​ចំនួន​៦​នាក់ ធ្វើដំណើរ​តាម​រថយន្តឈ្នួល ដើម្បី​ទៅ​ទិញ​ឥ​វ៉ាន់ នៅ​ទីក្រុង​បាងកក​។
លុះ​បើក​មកដល់​ចំណុចកើតហេតុ រថយន្ត​ផ្ទុះ​កង់​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់ចូល​ស្នាមភ្លោះ​។

ក្រោយពេល​សមត្ថកិច្ច​ថៃ​ទៅដល់​កម្លែងកើតហេតុនិងជួយយក​មនុស្ស​ចេញពី​រថយន្ត ប៉ុន្តែគួរឲ្យសោកស្តាយពលករ​ខ្មែរបាន​ស្លាប់​២​នាក់ទៅហើយ និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ​ចំណែក​អ្នកស្លាប់ ត្រូវបាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ប្រទេស​ថៃ រៀបចំ​បែបបទ​បញ្ជូន មក​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ជា​បន្តបន្ទាប់ ដើម្បី​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសា​យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

SHARE
RELATED POSTS
ថ្នាក់ដឹកនាំគណបក្សក្នុងស្រុកពារាំងបានជួលក្រុមល្ខោនបាសាក់មកសំដែងជូនប្រជាពលរដ្ឋទស្សនា
ឃាតកម្មដ៏សាហាវ…!! ម្តាយនិងកូនប្រុស២នាក់ ត្រូវឃាតកសម្លាប់យ៉ាងព្រៃផ្សៃ…
ជើង​ខ្លាំង​ កាច់មែកត្របែក​ វាយ​ចោរ​លួចម៉ូត​ ប៊ិះ​ក្ស័យ​..

Leave Your Reply

*