សន្តិសុខ អន្តរជាតិ

ជនជាតិខ្មែរចំនួន៧នាក់ ដែលលបចូលកាប់ឈើគ្រញូងក្នុងតំបន់ហាមឃាត់ត្រូវបានថៃចាប់

ប្រទេសថៃ៖ ជនជាតិខ្មែរចំនួន ៧ នាក់ ដែលខ្លះទៅពីខេត្តបន្ទាយមានជ័យ និងខ្លះទៀតទៅពីខេត្តសៀមរាប ត្រូវបានកំលាំងមេព្រៃថៃធ្វើការឃាត់ខ្លួននៅក្នុងឧទ្យានជាតិ ដែលជាតំបន់អភិរក្សព្រៃឈើ និងជាតំបន់ហាមឃាត់ ខណៈដែលពួកគេទាំងអស់គ្នា បានលបចូលទៅកាប់ឈើគ្រញូងនៅក្នុងតំបន់នោះ ។តាមសេចក្តីរាយការណ៍ដែលយើងទទួលបានគឺ កំលាំងតម្រួតថៃ មេព្រៃ និងយោធាថៃបានចេញប្រតិបត្តិការ នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចឧទ្យានជាតិ( ថាប់ឡានទី៣ ) ត្រង់បរិវេណ ប៉ាខៅរ៉ុប ស្ថិតក្នុងឃុំគោកក្រៈឆាយ ស្រុកខនបុរី ខេត្តនគរាជសីមា ប្រទេសថៃ ។

នៅទីនោះ សមត្ថកិច្ចចម្រុះថៃ បានឃាត់ខ្លួនជនជាតិខ្មែរចំនួន ៧ នាក់ ដែលពួកគេបានលបចូលទៅកាប់ឈើគ្រញូង ដោយភាគីថៃបានដកហូតនូវវត្ថុតាងមួយចំនួនដូចជាឈើគ្រញូងដែលគេអារហើយស្រេច ចំនួន ៥០ ដុំ គឺគេបានត្រៀមចងសម្រាប់ស្ពាយចេញពីព្រៃយកទៅអោយមេឈ្មួញ ។ជនទាំង ៧ នាក់នោះ គឺ ១. ធី ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ ២. ថន ថេ ភេទប្រុសអាយុ២៨ឆ្នាំ ៣. ដេត ថៃ ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង៣ រស់នៅភូមិចំបក់
ឃុំបឹងបេង ស្រុនម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៤. សែ តេង ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ៥. រ៉េត ធី ភេទប្រុស អាយុ២០ ឆ្នាំ
៦. សុខ រៀង ភេទប្រុស អាយុ៣៥ឆ្នាំ និង ៧ ឈ្មោះ ប៊ិន ឈួត ភេទប្រុស អាយុ៣៣ឆ្នាំអ្នកទាំង៣ រស់នៅ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។ ដោយបច្ចុប្បន្នជនសង្ស័យទាំង ៧ នាក់ រួមទាំងវត្ថុតាង ត្រូវបានកំលាំងជំនាញ ( មេព្រៃ ) ថៃ រៀបចំឯកសារដើម្បីបញ្ជូនតាមផ្លូវច្បាប់ ៕

 

SHARE
RELATED POSTS
រូបនារី​វ័យ​ក្មេង​ ដែល​រងការ​រំលោភ​និង​ វាយ​សម្លាប់​យ៉ាង​សាហាវ​…(វីដេអូ​)
គ្រឿងញៀនជិតមួយគីឡូនិងជនសង្ស័យ២នាក់ត្រូវការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនឃាត់ខ្លួន
លោក សេង កន ហៅ​លោក​ស្រូ​យ ចេះ​យក​តំបន់​ដី​ភ្មំ ជា​សម្ប​ត្តិ​ធម្មជាតិ ធ្វើជា​កម្ម​សិទ្ធ​ទៅ​កើត?

Leave Your Reply

*