
ខេត្តកំពង់ស្ពឺ៖ ដោយមានចិត្តសប្បុរសជនខ្មែរជួយខ្មែរ ក្រុមហ៊ុនសម្រស់ធម្មជាតិ បានផ្តល់នូវសម្ភារៈគ្រឿងឧបភោគ បរិភោគ ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលអភិវឌ្ឍន៍ជនបទកម្ពុជា កូរ៉េ ដែលមានអ្នកកំពុងធ្វើចត្តាឡីស័ក កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមការឲ្យដឹងពីលោក ទឹម វិចិត្រា តំណាងឲ្យក្រុមហ៊ុនសម្រស់ធម្មជាតិ បាននិយាយឲ្យដឹងថា ដោយមើលឃើញថាប្រទេសកម្ពុជាកំពុងតែរីករាយរាលជំងឺកូវិដ-១៩ រាល់ថ្ងៃគួរឲ្យមានការព្រួយបារម្ភ ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងតែយកចិត្តទុក្ខដាក់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយក្រសួងសុខាភិបាល ក៏មមាញឹកដុតដៃ ដុតជើង ដោយឡែកនៅក្នុងខេត្តកំពង់ស្ពឺ ក៏មានអ្នកធ្វើចត្តាឡីស័កជាច្រើនដែលនោះដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ ជានិច្ចការឯកឧត្តម តែងតែចុះសួរសុខទុករាល់ទុក្ខលំបាករបស់ប្រជាជនតាមបណ្តាលស្រុក ភូមិ មិនថាយប់ថ្ងៃនោះឡើយ។ ដោយឃើញបែបនេះទើបក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលមានលោកជំទាវ នួន សុន្ទរី ជាអគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ បានផ្តល់ជាសម្ភារៈគ្រឿងឧបភោគ បរិភោគ តាមរយៈលោក ទឹម វិចិត្រា ជួយសម្រួលដល់រដ្ឋបាលខេត្ត ដើម្បីទុកសម្រាប់ផ្តល់ឲ្យប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលនេះ។
ហើយលោក ទឹម វិចិត្រា បានបន្តថាសម្ភារៈគ្រឿងឧបភោគ បរិភោគនេះរួមមាន៖
១.អង្ករចំនួន១០តោន
២.ទឹកត្រី១០០យួរ
៣.ទឹកស៊ីអ៉ីវ១០០យួរ
៤.មីចំនួន២៥០កេស
និង៥.ត្រីខចំនួន១០០យួរផងដែរសរុបជាទឹកប្រាក់ជិត៧០០០ដុល្លារ
ហើយសម្ភារៈគ្រឿងឧបភោគ បរិភោគនេះតិចតួចក្ដី គ្រាន់បានដោះស្រាយបានមួយរយៈពេលដែរ ទោះបីជាមិនច្រើន ប៉ុន្តែជាទឹកចិត្ត ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ។
ហើយក្នុងនោះផងដែរលោក ហ៊ុន ប៊ុនរ៉ា អ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអភិវឌ្ឍន៍ជនបទកម្ពុជា កូរ៉េ និងជាកន្លែងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក បានថ្លែងអំណរគុណចំពោះសប្បុរសជន ជាពិសេសលោកជំទាវ នួន សុន្ទរី នាយិការ ក្រុមហ៊ុនសម្រស់ធម្មជាតិដែលបានផ្តល់សម្ភារៈគ្រឿងឧបភោគ បរិភោគ យ៉ាងច្រើននេះ៕




Discussion about this post